ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ធ្វើការ​ជំរឿន​ស្រង់​ស្ថិតិ​បុគ្គលិក​នៅ​តាម​សណ្ឋាគារ និង​កាស៊ីណូ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​ស្នើ​ដល់​អាជ្ញាធរ​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ ខិតខំ​សហការ និង​ជំរុញ​ដល់​វិស័យ​ឯកជន​ក្នុង​នោះ​មាន ក្រុមហ៊ុន កាស៊ីណូ សណ្ឋាគារ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​ស្នើ​ដល់​អាជ្ញាធរ​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ ខិតខំ​សហការ និង​ជំរុញ​ដល់​វិស័យ​ឯកជន​ក្នុង​នោះ​មាន ក្រុមហ៊ុន កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់​ជាដើម ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ទីរ​ផែនការ​ខេត្ត ធ្វើការ​ស្រង់​ស្ថិតិ​បុគ្គលិក​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់ ដើម្បី​ធ្វើ​ឱ្យ​ដំណើរការ​ជំរឿន​នា​ពេល​ខាង​មុខ​ទទួល​បាន​ជោគជ័យ​ទៅ​តាម​ផែនការ​គ្រោងទុក ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ។

កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​អភិបាលរង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​ផែនការ​ខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។

លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត បានឱ្យ​ដឹង​ថា ការ​ធ្វើ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ឆ្នាំ​២០១៩ ពិតជា​មាន​សារៈសំខាន់ ដើម្បី​ដឹង​ពី​ស្ថិតិ ស្ថានភាព ប្រជាជន និង​ងាយស្រួល​រៀបចំ​យុទ្ធសាស្ត្រ គោលនយោបាយ អោយ​បាន​ត្រឹមត្រូវ ដែល​ជា​អត្ថប្រយោជន៍​សម្រាប់​ជនរួមជាតិ និង​ប្រទេស​ជាតិ​ទាំងមូល ។ លោក​ក៏​បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​ជំនាញ អ្នក​ពាក់ព័ន្ធ​ទាំងអស់ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​រួម​គ្នា​អនុវត្តន៍​នូវ​ការងារ​ជំរឿន​ទូទៅ ប្រជាជន​ខេត្ត​ប៉ៃលិន​នេះ ដោយ​ត្រូវ​ប្រើប្រាស់​នូវ​មធ្យោបាយ ធនធាន ដែល​មាន​ដើម្បី​ឲ្យ​ការងារ​ជំរឿន​ឆ្នាំ​២០១៩​នេះ សម្រេច​ជោគជ័យ តាម​ផែនការ​ដាក់​ចេញ​របស់​ថ្នាក់​ជាតិ ក៏​ដូច​ជា រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​អោយ​បាន​ទូលំទូលាយ​ពី​ការ​ធ្វើ​ជំរឿន​ដល់​ប្រជាពលរដ្ឋ ដើម្បី​អោយ​ពួក​គាត់​សហការ​ជាមួយ​ក្រុមការងារ ងាយស្រួល​ចុះ​អនុវត្ត​ការងារ​ជាក់ស្តែង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោក ទឹម សុខ​ធី​ម ប្រធាន​មន្ទីរ​ផែនការ​ខេត្ត បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាង​មុខ​នេះ មន្ទីរ​ផែនការ​ខេត្ត​នឹង​ធ្វើការ​បណ្តុះបណ្តាល​ដល់​បណ្តា​វិស័យ​ឯកជន​ទាំងអស់​នៅ​ក្នុង​ខេត្ត ឱ្យ​យល់​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ជំរឿន ហើយ​ការ​ជំរឿន​ទូទៅ​របស់​ប្រជាជន​កម្ពុជា​នា​ឆ្នាំ​២០១៩​នេះ មាន​រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣ ដល់​១៣ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​ធ្វើការ​ប្រមូល​យក​ព័ត៌មាន​មូលដ្ឋាន​អំពី​ប្រជាជាតិ​សាស្ត្រ សេដ្ឋកិច្ច​សង្គម និង​វប្បធម៌​របស់​មនុស្ស​ម្នាក់​ៗ ព្រមទាំង​ព័ត៌មាន​អំពី​អគារ​ដែល​កាន់កាប់​ដោយ​គ្រួសារ ស្ថានភាព​លំនៅ​ដ្ឋា​ន និង​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​គ្រួសារ ហើយ​គោលបំណង​នៃ​ការ​ធ្វើ​ជំរឿន​នេះ​មាន​សារៈ​ប្រយោជន៍​ដល់​វិស័យ​ផ្សេង​ៗ គឺ​មិន​ត្រឹមតែ​សម្រាប់​ការ​គ្រប់គ្រង​រដ្ឋបាល​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​ឲ្យ​រាជរដ្ឋាភិបាល​ព្យាករណ៍​ធ្វើ​គោលនយោបាយ​ប្រជាជន ធ្វើ​ផែនការ​លំនៅ​ដ្ឋា​ន ការ​កែ​លម្អ​សម្ភារៈ​ប្រើប្រាស់​សេដ្ឋកិច្ច ផែនការអភិវឌ្ឍន៍​កាត់​បន្ថយ​ភាព​ក្រីក្រ រួម​នឹង​ក្នុង​ជំនួញ​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​វិស័យ​ស្រាវជ្រាវ​ខាង​ប្រជាជន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ