ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ញា​កើត​ពី​សទ្ធា​រួម​នឹង​ការ​ព្យាយាម​ស្តាប់

5 ឆ្នាំ មុន

បុគ្គល​បាន​នូវ​បញ្ញា​នោះ មិនមែន​បាន​ដោយសារ​សទ្ធា​តែ​មួយ​យ៉ាង​ទេ គឺ​រួម​ផ្សំ​នឹង​ការ​ព្យាយាម​ស្តាប់​ផង​ដែរ ទើប​នាំ​ឱ្យ​កើត​បញ្ញា ។ តាម​ធម្មតា​បុគ្គល​ដែល​មាន​សទ្ធា​កើត​ក្នុង​សន្តាន​ហើយ រមែង​ចូល​ទៅ​រក​បណ្ឌិត​អ្នកប្រាជ្ញ​ទាំងឡាយ​, កាលបើ​ចូល​ទៅ​រក​ហើយ រមែង​ចូល​ទៅ​អង្គុយ​ជិត​, កាលបើ​ចូល​ទៅ​អង្គុយ​ជិត​ហើយ…

បុគ្គល​បាន​នូវ​បញ្ញា​នោះ មិនមែន​បាន​ដោយសារ​សទ្ធា​តែ​មួយ​យ៉ាង​ទេ គឺ​រួម​ផ្សំ​នឹង​ការ​ព្យាយាម​ស្តាប់​ផង​ដែរ ទើប​នាំ​ឱ្យ​កើត​បញ្ញា ។

តាម​ធម្មតា​បុគ្គល​ដែល​មាន​សទ្ធា​កើត​ក្នុង​សន្តាន​ហើយ រមែង​ចូល​ទៅ​រក​បណ្ឌិត​អ្នកប្រាជ្ញ​ទាំងឡាយ​, កាលបើ​ចូល​ទៅ​រក​ហើយ រមែង​ចូល​ទៅ​អង្គុយ​ជិត​, កាលបើ​ចូល​ទៅ​អង្គុយ​ជិត​ហើយ រមែង​ផ្ទៀង​នូវ​សោត​ប្រសាទ​(​ត្រចៀក​), លុះ​ផ្ទៀង​នូវ​សោត​ប្រសាទ​ហើយ រមែង​បាន​ស្តាប់​នូវ​ព្រះធម៌​ដែល​ជា​ហេតុ​ឱ្យ​កើត​បញ្ញា ទាំង​មិន​មាន​សេចក្តី​ប្រមាទ​, កាលបើ​បាន​ស្តាប់​ដោយ​ប្រពៃ​ហើយ រមែង​បាន​នូវ​បញ្ញា​ដោយហេតុ​ដែល​បាន​ស្តាប់​នោះ មិនមែន​បាន​នូវ​បញ្ញា​ដោយហេតុ​ដទៃ​ក្រៅ​អំពី​នេះ​ឡើយ ។

កាលបើ​បុគ្គល​បាន​នូវ​បញ្ញា​ហើយ​តែង​ធ្វើ​វត្ត​បដិបត្តិ​តាម​សមគួរ​នៃ​កម្លាំង​សទ្ធា​ជ្រះថ្លា ព្រម​ដោយ​សេចក្តី​មិន​ប្រមាទ លុះ​អស់​អាយុសង្ខារ​គង់​នឹង​បាន​ចូល​ទៅ​កាន់​សុគត​ភព​ជា​មិន​ខាន ។