ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ឆ្កែឆ្កួត​៖ សម្តេច​តេ​ជោ​ប្រាប់​ប្រជាជន​កុំឱ្យ​​ភ័យ​ពេក

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ជាមួយនឹង​ការ​កត់​សម្តា​ល់​ថា ​មនុស្ស​ជា​ច្រើន​សម្រុក​មក​រក​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ថា​ កុំឱ្យ​មានការ​ភ័យ​ស្លន់ស្លោ​ពេក​ ។ សម្តេច​មាន​ប្រសាសន៍​បែប​​នេះ…

ខេត្តត្បូងឃ្មុំ ៖ ជាមួយនឹង​ការ​កត់​សម្តា​ល់​ថា ​មនុស្ស​ជា​ច្រើន​សម្រុក​មក​រក​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ថា​ កុំឱ្យ​មានការ​ភ័យ​ស្លន់ស្លោ​ពេក​ ។ សម្តេច​មាន​ប្រសាសន៍​បែប​​នេះ នៅ​ពេល​ដែល​សម្តេច​បាន​ចូលរួម​ជា​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី​សម្ភោ​ធ​​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ «​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​»នៅ​ខេត្ត​ត្បូងឃ្មុំ​ នា​ព្រឹក​ថ្ងៃ​ទី​០១ មីនា ​នេះ​។

ប៉ុន្តែ​ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ សម្តេច​ក៏​បាន​ជំរុញឱ្យ​​មានការ​យកចិត្តទុកដាក់​ផងដែរ ​ដល់ការ​ពិនិត្យ​និង​ការ​ចាក់​វ៉ាក់សាំង​ ​ដល់​ប្រជាជន​ដែល​ត្រូវ​ឆ្កែ​ ឬ​ឆ្មា​ខាំ​ ។

ការ​ភ័យ​ខ្លាច​របស់​ប្រជា​ជនក​ម្ពុ​ជា​ជា​ច្រើន​ បាន​កើត​មានបន្ទាប់​​ពី​មាន​សេចក្តីរាយការណ៍​ព័ត៌មានដែល​ថា​មាន​កុមារី​ម្នាក់​នៅ​ខេត្តកំពង់ចាម​បាន​ស្លាប់​បាត់បង់​ជីវិត​ ដោយសារ​តែ​ជំងឺ​ឆ្កែឆ្កួត​នេះ ។

អត្ថបទសរសេរ ដោយ