ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បបួល​អ្នក​ដែល​ថា ដឹកនាំ​ប្រទេស​កាន់តែ​ក្រ​ទៅ​ៗ​ស្បថ​ឲ្យ​ស្លា.ប់​ទាំង​ពូជ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បបួល​អ្នក​ដែល​និយាយ​ថា ការ​ដឹកនាំ​របស់​សម្តេច​កាន់តែ​ក្រ​ទៅ​ៗ​ក្រ​ជាង​ឆ្នាំ​១៩៧៩ ឲ្យ​ស្លាប់​ទាំង​ចូល​ពូជ​តែ​ម្តង ។ ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ដំណើរការ​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ «​មិត្តភាព​កម្ពុជា​-​ចិន…

ខេត្ត​ត្បូងឃ្មុំ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បបួល​អ្នក​ដែល​និយាយ​ថា ការ​ដឹកនាំ​របស់​សម្តេច​កាន់តែ​ក្រ​ទៅ​ៗ​ក្រ​ជាង​ឆ្នាំ​១៩៧៩ ឲ្យ​ស្លាប់​ទាំង​ចូល​ពូជ​តែ​ម្តង ។ ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ដំណើរការ​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ «​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​» មាន​តម្លៃ​ជិត​៥០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន នា​ព្រឹក​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៩ ។

សម្តេច​តេ​ជោ​បាន​លើក​ថា «​ខ្ញុំ​សុំ​ស្នើ​សួរ​ទៅ​ពួក​អ្នក​អ​សិរ​ពិស​ទាំងឡាយ តើ​ហ៊ាន​ស្បថ​ទេ​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​កម្ពុជា​ក្រ​ទៅ​ៗ​ក្រ​ជាង​ឆ្នាំ​៧៩ អី​ញ្ចឹ​ង​បើ​ហ៊ាន​ស្បថ​ទទួលស្គាល់ គឺ​រឿង​អ្នកឯង​«…» ប៉ុន្តែ​បើ​អ្នកឯង​ហ៊ាន​ស្បថ​ច្បាស់​ជា​អាយុ​ខ្លី រឿង​វា​មាន​តែ​ប៉ុណ្ណឹង អា​ឡូ​វ​វា​ពិបាក​ណាស់​» ។ សម្តេច​បាន​លើក​ឡើង​ថា អាណា​អ្នកខ្លះ​រឿង​ភ្នាល់​ពេល​ភ្នាល់​ចាញ់​វា​រត់​បាត់ ។ ឥឡូវ​មានអី​ត្រូវ​បបួល​ស្បថ​តែ​ម្តង តែ​ពួក​អា​អស់​នឹង​អត់​ហ៊ាន​ស្បថ​ទេ ព្រោះ​ខ្លាច​រន្ទះបាញ់ ។

សម្តេច​បញ្ជាក់​ថា «​អា​ឡូ​វ​ខ្ញុំ​បបួល​ស្បង​អាណា​ថា ខ្ញុំ​ដឹកនាំ​កាន់តែ​ក្រ​ទៅ​ៗ! ឥឡូវ​ខ្ញុំ​បបួល​ស្បថ តើ​ហ៊ាន​ស្បថ​ទេ ? បើសិន​អ្នកឯង​ហ៊ាន​ស្បថ​ប្រកាស​ស្បថ​មក ហើយ​ស្បថ​ដាក់​ទាំង​ពូជ​តែ​ម្តង ។ អ្នក​ណា​ថា ក្រ​ទៅ​ៗ​ក្រ​ជាង​ឆ្នាំ​៧៩ ឲ្យ​ងាប់​ទាំង​ពូជ​តែ​ម្តង ។ ព្រោះថា ជំនឿ​ខ្មែ​កុំ​ថា​ស្បង​ជា​អបិយ​ជំនឿ​មិនមែន​ទេ​ណា​!» ។ ចំពោះ​រឿង​ស្បថ​នេះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ទៀត​ថា «​ព្រះមហាក្សត្រ​ស្បថ​មុន​ពេល​ដែល​ព្រះ​អង្គ​ចូល​កាន់​តំណែង ឬ​គ្រង​រាជ ប្រធានាធិបតី​តាម​ប្រទេស​មុន​ចូល​កាន់​តំណែង​ក៏​ត្រូវ​ស្បថ ។

សមាជិក​សមាជិកា​សភា​ព្រឹទ្ធ​សភាសមាជិក​រាជរដ្ឋាភិបាល​ក៏​ត្រូវ​ស្បថ ។ ចូល​ក្នុង​តុលាការ​ធ្វើ​សាក្សី ក៏​ស្បថ អី​ញ្ចឹ​ង​ស្បថ​មិនមែន​ជា បញ្ហា​អបិយ​ជំនឿ​ទេ ប៉ុន្តែ​ជា​រឿង​តម្រូវ អី​ញ្ចឹ​ង​ទេ ខ្ញុំ​មិន​យល់ តែ​អគារ​ដែល​គេ​វាយ​ខ្ទេចខ្ទី​ហើយ ក្មេង​អា​ឡូ​វ​មិន​សុំ​មួយ​ជាន់​ទេ ចាប់ពី​ជាន់ឡើង​ទៅ​»​។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​មាន​អ្នក​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជា​ច្រើន ហើយ​ក៏​មាន​អ្នកខ្លះ​បាន​ខម​មិន​ចូល​ហ្វេ​ស​ប៊ុ​ក​សម្តេច​ថា ការ​ដឹកនាំ​កាន់តែ​ក្រ​ទៅ​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ