ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក លេង វី រដ្ឋ​លេខ​ធិ​ការ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច…

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក លេង វី រដ្ឋ​លេខ​ធិ​ការ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង អភិបាលរង​ខេត្ត​ថ្មី ក្រោយ​ពី​លោក​ទំ​ទាវ សោ មុន្នី​រ័​ត្ន អភិបាលរង​ខេត្ត បាន​ទទួលមរណភាព ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥ ។

តាម​អនុក្រឹត្យ​ដែល​អាន​ដោយ លោក អ៊ួ​ង ច​ន្ធី ប្រធាន​នាយកដ្ឋាន​បុក​គ្គ​លិ​ក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​ថា តាម​អនុក្រឹត្យ​លេខ​១៤៥ អន​ក្រ​.​ត​ត ត្រូវ​បាន​តែងតាំង​លោក ឃ្លោក នួ​យ អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​២ ទៅ​ជា​អភិបាលរង​ខេត្ត​ប៉ៃលិន ជំនួស​លោក​ជំទាវ សោ មុន្នី​រ័​ត្ន ដែល​បាន​ទទួលមរណៈភាព​កាលពី​ពេល​ថ្មី​ៗ ។

បន្ទាប់​ពី​ទទួល​បាន​អនុក្រឹត្យ​តែងតាំង​មុខ​តំណែង​ថ្មី​ពី​លោក លេង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រួច​មក លោក ឃ្លោក នួ​យ បាន​ធ្វើការ​ប្តេជ្ញា​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ គោលការណ៍​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ ជា​ធរមាន និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចុះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជា​ពិសេស​ប្ដេជ្ញា​គោរព​គាំទ្រ អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​កម្មវិធី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ការ​ផ្លាស់​ប្ដូរ ឬ​តែងតាំង​សម្រួល​ភារកិច្ច គឺជា​ធម្មតា​សម្រាប់​ក្រប​ខណ្ឌ​មន្ត្រីរាជការ របស់​រាជរដ្ឋាភិបាល ទៅ​តាម​គុណ​បំណាច់ និង​ស្នាដៃ​ក្នុង​ការ​បម្រើ​ជាតិ ប្រជាជន​នា​ពេល​កន្លង​មក ។

ដូច្នេះ​លោក​សង្ឃឹមថា​ក្រោយ​ពី​តែងតាំង​អភិបាលរង​ខេត្ត​២​រូប និង​នាយក​រដ្ឋបាល​សាលាខេត្ត​១​រូប នឹង​មាន​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​គ្រប់គ្រាន់ ដែល​អាច​មាន​លទ្ធភាព​បំពេញការងារ​បំរើ​ពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ និង​ទាន់​ពេលវេលា តាម​សេចក្តី​ត្រូវការ​របស់​ពួក​គាត់ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​បំពេញភារៈកិច្ច​ថ្មី និង​សាមគ្គី​ជាមួយ​គណៈ​អភិបាលខេត្ត ទីចាត់ការ​អង្គភាព​នានា​សំដៅ​បំពេញ​កិច្ច​បម្រើ​ជាតិ និង​ប្រជាជន​អោយ​ទទួល​បាន​ជោគជ័យ​ថ្មី និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្នុង​ខេត្ត​ជា​បន្តបន្ទាប់​។

លោក លេង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ជម្រុញ​ដល់​អភិបាលរង​ខេត្ត ដែល​ទើប​ទទួល​បាន​មុខ​តំណែង​ថ្មី ត្រូវ​ខិតខំ​ពង្រឹង​ការងារ​ដល់​មន្ត្រីរាជការ​នៅ​ក្នុង​ខេត្ត​ទាំងអស់ ឱ្យ​បំពេញការងារ​ដែល​ខ្លួន​ទទួលខុសត្រូវ​ប្រកបដោយ​វិ​ន័យ ក្រមសីលធម៌​វិជ្ជាជីវៈ​ឱ្យ​ស័ក្តិ​សមជា​មន្ត្រី​បម្រើ​រាស្ត្រ​ពិតប្រាកដ ជា​ពិសេស​ត្រូវ​ចេះ​គ្រប់គ្រង ដឹកនាំ​លើកទឹកចិត្ត​មន្ត្រី ដែល​មាន​សមត្ថភាព និង​ធ្វើការ​ងារ​បាន​ល្អ ព្រមទាំង​ដាក់​វិន័យ​ទៅ​តាម​ច្បាប់​មន្ត្រីរាជការ​ចំពោះ​មន្ត្រី​អសកម្ម ។

ទន្ទឹម​នឹង​នេះ​ត្រូវ​ខិតខំ​ទប់ស្កាត់ អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ និង​បង្ក​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ ត្រូវ​ជំរុញ​ការ​ផ្ដល់​សេវា​សាធារណៈ សេវា​សង្គម ឲ្យ​កាន់តែ​ល្អ នៅ​ជិត​និង​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​វភាព​ប្រជាពលរដ្ឋ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ