ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពោល​ពាក្យ​ជា​ប្រយោជន៍​ក៏​ឈ្មោះ​ថាឱ្យ​ទាន

5 ឆ្នាំ មុន

ការ​ឱ្យទាន​នោះ មិនមែន​គ្រាន់តែ​ឱ្យ​របស់របរ​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ ទាំង​ពោល​ពាក្យពីរោះ​ក្តី ធ្វើអំពើ​ឱ្យ​ជា​ប្រយោជន៍​ក្តី រៀបចំខ្លួនប្រាណ​ស្មើ​គឺ​មិន​ឆ្មើងឆ្មៃ​ក្តី សង្គហវត្ថុ​ទាំ​៤​ប្រការ​នេះ ជា​ធម៌​ចងមិត្ត​សម្លាញ់​បាន ហើយ​ជា​សាធារណៈ​ទូទៅ​ទាំង​គ្រហស្ថ និង​បព្វជិត ក៏​គួរ​ប្រតិបត្តិ​បាន​ទាំងអស់​គ្នា…

ការ​ឱ្យទាន​នោះ មិនមែន​គ្រាន់តែ​ឱ្យ​របស់របរ​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ ទាំង​ពោល​ពាក្យពីរោះ​ក្តី ធ្វើអំពើ​ឱ្យ​ជា​ប្រយោជន៍​ក្តី រៀបចំខ្លួនប្រាណ​ស្មើ​គឺ​មិន​ឆ្មើងឆ្មៃ​ក្តី សង្គហវត្ថុ​ទាំ​៤​ប្រការ​នេះ ជា​ធម៌​ចងមិត្ត​សម្លាញ់​បាន ហើយ​ជា​សាធារណៈ​ទូទៅ​ទាំង​គ្រហស្ថ និង​បព្វជិត ក៏​គួរ​ប្រតិបត្តិ​បាន​ទាំងអស់​គ្នា ។

សេចក្តី​នេះ​សម​ដូច​ពុទ្ធភាសិត​ក្នុង​គម្ពីរ​ធម្មបទ​១​កន្លែង​ថា អ​ក្កោ​ធេ​ន ជិ​នេ កោ​ធំ អសា​ធុំ សាធុ​នា ជិ​នេ ជិ​នេ ក​ទ​រិ​យំ ទា​នេន ស​ច្ចេ​នាលិ​ក​វា​ទិ​នំ ។

ប្រែ​ថា បុគ្គល​អ្នក​ឈ្នះ​ខឹង​ក្រោធ ដោយ​ការ​មិន​ក្រោធ​តប ឈ្នះ​អសប្បុរស ដោយ​ចិត្តសប្បុរស ឈ្នះ​មនុស្ស​កំណាញ់​ស្វិត ដោយ​ការ​ឱ្យទាន ឈ្នះ​ជន​អ្នក​ពោល​ពាក្យ​ឡេះឡោះ ដោយ​ពោល​ពាក្យ​ទៀងទាត់ ។

ត្រង់នេះ​ស្រប​ទៅ​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា ទ​ទំ មិ​ត្តា​និ គ​ន្ថ​តិ ការ​ឱ្យទាន​រមែង​ចង​ពួក ចងមិត្ត ចងមេត្រី​ភាព​បាន ។