ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​កិច្ចព្រមព្រៀង​ត្រូវ​បាន​ចុះហត្ថលេខា​ឡើ​​យ​រវាង​ត្រាំ​និង​គី​ម

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ក្រោយ​បញ្ចប់​ការ​ពិភាក្សា​គ្នា សេត​វិមាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨​កុម្ភៈ​ថា ពុំ​មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវ​បាន​ចុះហត្ថលេខា​ឡើយ នា​ដំណាក់កាល​នេះ​រវាង​លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​គី​ម​ជុង​អ៊ុ​ន ក្នុង​ការ​ជួប​គ្នា​កំពូល​នៅ​ក្រុង​ហាណូយ តែ​ក្រុមការងារ​របស់​ប្រទេស​ទាំង​២ មាន​បំណង​ជួប​គ្នា​នា​ពេល​ខាង​មុខ​ទៀត​។ ទោះបី​យ៉ាងណា​ការ​ជួប​គ្នា​ទាំងនោះ…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ក្រោយ​បញ្ចប់​ការ​ពិភាក្សា​គ្នា សេត​វិមាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨​កុម្ភៈ​ថា ពុំ​មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវ​បាន​ចុះហត្ថលេខា​ឡើយ នា​ដំណាក់កាល​នេះ​រវាង​លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​គី​ម​ជុង​អ៊ុ​ន ក្នុង​ការ​ជួប​គ្នា​កំពូល​នៅ​ក្រុង​ហាណូយ តែ​ក្រុមការងារ​របស់​ប្រទេស​ទាំង​២ មាន​បំណង​ជួប​គ្នា​នា​ពេល​ខាង​មុខ​ទៀត​។ ទោះបី​យ៉ាងណា​ការ​ជួប​គ្នា​ទាំងនោះ អាច​ឲ្យ​មានការ​ពិភាក្សា​គ្នា យ៉ាង​ល្អ​បំផុត និង​ស្ថាបនា​។

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​SARAH SANDERS​ថ្លែង​ថា មេដឹកនាំ​ទាំង​២​បាន​លើក​ពី​មធ្យោបាយ​ផ្សេង​ៗ ដើម្បី​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ទៅ​មុខ នៃ​ការ​រំសាយ​នុយក្លេអ៊ែរ ព្រមទាំង​ទស្សនវិស័យ​នានា ផ្ដោត​លើ​សេដ្ឋកិច្ច​។ លោកស្រី​បន្ត​ថា​ពុំ​មាន​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ​ក្នុង​ដំណាក់កាល​នេះ ប៉ុន្តែ​ក្រុម​របស់​មេដឹកនាំ​ទាំង​២ មានការ​អត់ធ្មត់​ហើយនឹង​ជួប​គ្នា​ជា​ថ្មី​នា​ពេល​ខាង​មុខ​។ លោក​ត្រាំ​ត្រូវធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នា​វេលា​ម៉ោង​៧​ម៉ោង​សកល ជាមួយ ជិត​២​ម៉ោង​មុន​ការ​គ្រោងទុក​ពី​ដំបូង​។

ក្នុង​ការ​ជួប​គ្នា​កំពូល​លើក​ទី​២​នេះ លោក​គី​ម​ជុង​អ៊ុ​ន​ថ្លែង​នា​ថ្ងៃ​ទី​២៨​កុម្ភៈ​ថា លោក​ត្រៀម​បោះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ បើ​​មិន​ដូច្នោះ​ទេ​លោក​ពុំ​មក​កាន់​ក្រុង​ហាណូយ ដើម្បី​ជួប​ជាមួយ​លោក​ត្រាំ​នោះ​ទេ​។ លោក​ថា​លោក​ត្រាំ​និង​រូប​លោក​ទើប​ពិភាក្សា​គ្នា​ពី​បណ្ដា​វិធានការ​ជាក់ស្ដែង​នានា​។

មាន​ប្រតិកម្ម​តប​ចំ​ពោះ​ពាក្យពេចន៍​របស់​លោក​គី​ម ដែល​លោក​អង្គុយ​ទល់មុខ​គ្នា​នៅ​តុ​សន្និសីទ លោក​ត្រាំ​គូសបញ្ជាក់​ថា ពិត​ណាស់​នោះ​ជា​ចម្លើយ​ដ៏​ប្រសើរ​ដែល​លោក​អ្នក​ពុំ​ធ្លាប់​បាន​ស្ដាប់​សោះ​។

នា​ថ្ងៃ​ទី​២​នៃ​ការ​ពិភាក្សា​គ្នា​នៅ​ក្រុង​ហាណូយ លោក​គី​ម​និង​លោក​ត្រាំ នា​ថ្ងៃ​ទី​២៨​កុម្ភៈ​ផ្ដោត​លើ​ឆ​ន្ទះ​ដ៏​ល្អ​សំដៅ​កែ​លម្អ​ទំនាក់ទំនង​រវាង​ក្រុង​ព្យុ​ង​យ៉ាង​និង​ក្រុង​វ៉ា​សិ​ុ​ន​តោន និង​ពី​ការ​បោះ​ជំហាន​ទៅ​មុខ លើ​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។ ពេល​ពិភាក្សា​គ្នា​នា​ថ្ងៃ​ទី​២ លោក​ត្រាំ​ផ្ដោត​លើ​ភាព​ចាំបាច់​មិន​ប្រញាប់​ញា​ល់​និយាយ​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​ឡើយ​។ លោក​ថា​ខ្ញុំ​ធ្លាប់​និយាយ​តាំងពី​ដើម​ទី​មក​ថា ភាព​ឆាប់​រហ័ស​មិន​សំខាន់​សម្រាប់​ខ្ញុំ​ឡើយ ហើយ​លោក​បញ្ជាក់​ថា លោក​ចង់​ឲ្យ​សម្រេច​បាន​កិច្ចព្រមព្រៀង​ដ៏​ល្អ​មួយ​។ លោក​បន្ត​ថា​លោក​អបអរ​ចំពោះ​ការ​ឈប់​សាកល្បង​នុយក្លេអ៊ែរ​និង​បាលី​ស្ទិ​ក​របស់​ក្រុង​ព្យុ​ង​យ៉ាង ដោយ​ពុំ​មានការ​បាញ់​មី​សី​ុ​ល​ចាប់តាំងពី​ដំណាច់ឆ្នាំ​២០១៧​មក​។

ពេល​សួរ​ពី​ទំំ​នុ​ក​ចិត្ត​របស់​លោក ចំពោះ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ លោក​គី​ម​អះអាង​ថា វា​ប្រញាប់ប្រញាល់​ពេក​ដើម្បី​និយាយ​ពី​រឿង​នោះ​។ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​ថា​ខ្ញុំ​មាន​សុទិដ្ឋិនិយម​។ ខ្ញុំ​មាន​អារម្មណ៍​ថា​យើង​នឹង​សម្រេច​បាន​លទ្ធផល​ដ៏​ល្អ​នានា​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក​ត្រាំ​អះអាង​ថា​ការ​ទាមទារ​របស់​លោក​គី​ម​ជុង​អ៊ុ​ន ឲ្យ​លុប​ចោល​ទាំងស្រុង​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​លោក រារាំង​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ពេល​ជួប​គ្នា​កំពូល​នោះ​។ លោក​ត្រាំ​ថា លោក​គី​ម​ចង់​ឲ្យ​លុប​ចោល​ទាំងស្រុង​ទណ្ឌកម្ម តែ​យើង​ពុំ​ទទួលយក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ