ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ឥណ្ឌា​ និង​ប៉ា​គី​ស្ថាន​អំពាវនាវ​ឱ្យ​កាត់​បន្ថយ​ភាព​តានតឹង

5 ឆ្នាំ មុន

ឥ​ណ្ឌា​-​ប៉ា​គី​ស្ថាន ៖ ភាព​តានតឹង​ខ្លាំង​កើត​មាន​ភ្លាម​ៗ កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ រវាង​ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ។ ប្រទេស​ជិតខាង​ទាំង​២ ម្ខាង​ៗ​សុទ្ធតែ​អះអាង​ថា​បាញ់​ធ្លាក់​យន្តហោះ​ចម្បាំង​របស់​សត្រូវ ។…

ឥ​ណ្ឌា​-​ប៉ា​គី​ស្ថាន ៖ ភាព​តានតឹង​ខ្លាំង​កើត​មាន​ភ្លាម​ៗ កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ រវាង​ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ។ ប្រទេស​ជិតខាង​ទាំង​២ ម្ខាង​ៗ​សុទ្ធតែ​អះអាង​ថា​បាញ់​ធ្លាក់​យន្តហោះ​ចម្បាំង​របស់​សត្រូវ ។ ក្រោយ​ការ​ប៉ះទង្គិច​គ្នា​១​ប្រាវ​តាម​អាកាស​មហាអំណាច​នុយក្លេអ៊ែរ​ទាំង​២ សុទ្ធតែ​និយាយ​ថា​ចង់​ចៀសវាង​ការ​បង្កើន​ភាព​តានតឹង​នេះ ។

វិបត្តិ​ដែល​ផ្ទុះ​ឡើង​នេះ​ក្រោយ​ការ​វាយប្រហារ​របស់​កង​ទ៏​ព​អាកាស​ឥណ្ឌា ប្រឆាំង​ជំរំ​ហ្វឹកហ្វឺន​មួយ​កន្លែង​នៅ​ប៉ា​គី​ស្ថាន របស់​ក្រុម​អ៊ិ​ស្លា​ម​និយម​JAISH–E-MOHAMMED​។ ក្រុម​ឧទ្ទាម​នោះ​ជា​អ្នក​ប្រកាស​ទទួលខុសត្រូវ លើ​ការ​វាយប្រហារ​អត្តឃាត​មួយ​នៅ​កា​ស្មៀ​រ​ឥណ្ឌា​ដោយ​សម្លាប់​ប៉ូលិស​ឥណ្ឌា​យ៉ាងតិច​៤០​នាក់ កាលពី​ថ្ងៃ​ទី​១៤​កុម្ភៈ ដែល​ដុត​បញ្ឆេះ​កំហឹង​ភាគី​ឥណ្ឌា​ឱ្យ​មាន​ប្រតិកម្ម ។

ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន នាំ​ឲ្យ​សហគមន៍​អន្តរជាតិ​មានការ​បារម្ភ​ខ្លាច​ប្រែ​ក្លាយទៅជា​ជម្លោះ​ដោយ​ចំហ​មួយ​រវាង​ប្រទេស ជាស​ត្រូវ​នឹង​គ្នា​ទាំង​២​នៅ​អា​សី​ុ​ខាងត្បូង​ជុំវិញ​តំបន់​កា​ស្មៀ​រ ដែល​មាន​ជម្លោះ​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ​។

ពួក​អ្នកវិភាគ​និយាយ​ថា សកម្មភាព​យោធា​កំពុង​តែ​ពង្រីក​នៅ​លើ​ទីលាន ដែល​គួរ​ឲ្យ​បារម្ភ​។​គេ​ឃើញ​ម៉ូ​ដែល​ថ្មី​នៃ​ជម្លោះ ជាមួយ​ការ​ប្រើ​កងទ័ព​ជើង​អាកាស នៅ​ខ្សែបន្ទាត់​ទី​មួយ ហើយ​កង​យន្តហោះ​ឥណ្ឌា​ចូល​ជ្រៅ​គួរសម​ក្នុង​ដែនដី​ប៉ា​គី​ស្ថាន​។ ទោះបី​យ៉ាងណា​គេ​ឃើញ​សុន្ទរកថា​ការទូត​និង​នយោបាយ​នានា ទាំង​សងខាង​ចំពោះ​ប្រតិបត្តិការ​យោធា​ទាំងនោះ ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​គ្មាន​ភាគី​ណាមួយ ចង់​ឲ្យ​ភាព​តានតឹង​ឡើង​កាន់តែ​ខ្ពស់​នោះ​ទេ ព្រោះ​ពុំ​មាន​នរណា​ម្នាក់​ទទួល​បាន​ប្រយោជន៍​ឡើយ​ពី​វិបត្តិ បើ​វា​នៅ​តែ​ធ្ងន់ធ្ងរ​ហើយ​អូស​បន្លាយពេល​យូរ​។

ខាង​ផ្នែក​ឥណ្ឌា​នាយក​រដ្ឋមន្ត្រី​ហាក់​បន្ទន់ឥរិយាបថ​។ ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នាយក​រដ្ឋមន្ត្រី​រូប​នោះ លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី​អះអាង​ថា គេ​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​បើ​និយាយ​ពី​ផ្នែក​យោធា​។ ដោយ​ប្រកាស​ពី​ការ​វាយប្រហារ​ជំរំ​ហ្វឹកហ្វឺន​របស់​ពួក​អ៊ិ​ស្លា​ម​និយម​នៅ​ប៉ា​គី​ស្ថាន លោក​ម៉ូ​ឌី​អាច​រំងាប់​កំហឹង​របស់​ពលរដ្ឋ​ឥណ្ឌា​។ ពិត​ណាស់​បែប​នេះ​វា​អាច ជួយ​ស្ដារ​ប្រជាប្រិយភាព​របស់​លោក​ដែល​កំពុង​បាត់បង់ រយៈពេល​ចុង​ក្រោយ​នេះ​។ ប៉ុន្តែ​តើ​វា​មាន​ប្រយោជន៍​អី​ដែល​ឲ្យ​វិ​ប​តិ្ត​កាន់តែ​ធ្ងន់ធ្ងរ ឬ​អូស​បន្លាយពេល​យូរ​នោះ ព្រោះ​ការ​បោះ​ឆ្នោត​កាន់តែ​ខិត​ជិត​មក​ដល់ ហើយ​រឿង​នោះ​នឹង​នាំ​ឲ្យ​មាន​ភាព​ស្មុ​គ្រ​្រ​ស្មាញ​ក្នុង​ការ​ធ្វើសង្គ្រាម ពេល​មាន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។

ខាង​ភាគី​ប៉ា​គី​ស្ថាន សម្ព័ន្ធមិត្ត​ចិន​របស់​គេ​កំពុង​ទទួល​បាន​ផលប្រយោជន៍​ច្រើន​នៅ​ប៉ា​គី​ស្ថាន ហើយ​ប៉ា​គី​ស្ថាន​ពុំ​ចង់​ឲ្យ​ប្រទេស​ខ្លួន ធ្លាក់​ក្នុង​វិបត្តិ​យោធា​មួយ​ឡើយ​។ ម្យ៉ាងវិញទៀត​ប៉ា​គី​ស្ថាន​កំពុង​ស្ថិត​ក្នុង​សភាពការណ៍​សេដ្ឋកិច្ច​ដ៏​ល្អ​ប្រសើរ​មួយ ហេតុនេះ​ពិតជា​មិន​ចង់​ធ្វើសង្គ្រាម​ឡើយ​។

កងទ័ព​ប៉ា​គី​ស្ថាន​អះអាង​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ​ថា បាន​បាញ់​ធ្លាក់​យន្តហោះ​ចម្បាំង​ឥណ្ឌា​២​គ្រឿង និង​ចាប់​បាន​អ្នក​បើក​យន្តហោះ​ឥណ្ឌា​ម្នាក់ ហើយ​ខាង​ឥណ្ឌា​វិញ​និយាយ​ថា បាន​បាញ់​ធ្លាក់​យន្តហោះ​ប៉ា​គី​ស្ថាន​មួយ​គ្រឿង​។ ឥណ្ឌា​ក៏​អះអាង​ដែរ​ពិការ​ស្លាប់​អ្នក​បើក​យន្តហោះ​ខ្លួន​២​នាក់​ព្រមទាំង​ជន​សី​ុ​វិល​ម្នាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ