ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ឪពុក​កីឡាករ​ ឈុត សេរី​វ៉ា​ន់​ថង បដិសេធ​មិន​ឱ្យ​កូន​ចូល​ជម្រើស​ជាតិ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​កន្លង ទៅ​នេះ មានការ​ងឿងឆ្ងល់​មិន​តិច​ទេ​ក្នុង​ចំណោម​អ្នក​និយម​គាំទ្រ​កីឡាប្រដាល់​គុន​ខ្មែរ​នៅ​ពេល​ដឹង​ថា អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង ឈុត សេរី​វ៉ា​ន់​ថង បាន​បដិសេធ ចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​ដែល​ត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​នោះ…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​កន្លង ទៅ​នេះ មានការ​ងឿងឆ្ងល់​មិន​តិច​ទេ​ក្នុង​ចំណោម​អ្នក​និយម​គាំទ្រ​កីឡាប្រដាល់​គុន​ខ្មែរ​នៅ​ពេល​ដឹង​ថា អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង ឈុត សេរី​វ៉ា​ន់​ថង បាន​បដិសេធ
ចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​ដែល​ត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​នោះ ប៉ុន្តែ​ឥឡូវនេះ​យើង​ដឹង​ការ​ពិត​ហើយ​ជុំវិញ​ការ បដិសេធ​នេះ​។

យោង​តាម​ទំព័រ Facebook របស់​លោក ឈុត សេរី ដែល​ត្រូវជា​ឪពុក​របស់​កីឡាករ ឈុត សេរី​វ៉ា​ន់​ថង បាន​សរសេរ​បង្ហោះ​ដែល​អ្នក យក​ព័ត៌មាន​យើង​គ្រាន់តែ​កែសម្រួល​អក្ខរាវិរុទ្ធ មួយ​ចំនួន​មិន​ឱ្យ​ប្រាសចាក​ខ្លឹមសារ​ដើម​ថា​៖ «​ខ្ញុំបាទ​ឈុត សារី ជា​ឪពុក​និង​ជា​គ្រូ​របស់​ឈុត សេរី​វ៉ា​ន់​ថង ខ្ញុំបាទ​សូម​អគុណ​ដល់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ដែល​បាន​ជ្រើស​យក​កូន​ខ្ញុំ​ឱ្យ​ចូល​ជម្រើសជាតិ ។ ជា​កិត្តិយស​របស់ខ្ញុំ​ណាស់​ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​កូន​ខ្ញុំ តែ​គួរ​ឱ្យ​សោកស្ដាយ​ណាស់​ដែល​កូន​ខ្ញុំ​មិន​បាន​ចូល​ជម្រើសជាតិ​វិញ​ដោយសារ​វ៉ា​ន់​ថង​មាន​ភារកិច្ច​ដូច​ខាងក្រោម​មិន​អាច​ទៅ​បាន​។

1.​ជាប់​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ​ផង

2.​ក្លិប​ដំណើរការ​រាល់ថ្ងៃ​បាន​វ៉ា​ន់​ថង​ជា​ជំហរ​ជួយ​ពង្រឹង​សិស្ស​ប្អូន​នៅ​ក្នុង​ក្លិប

3.​វ៉ា​ន់​ថង​នៅ​ក្មេង​មិន​ធ្លាប់​បែក​ពី​ឪពុក​ម្ដាយ ដូច្នេះ​ហើយ​បានជា​វ៉ា​ន់​ថង​មិន​អាច​ចូល​ជម្រើសជាតិ​បាន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ