ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​នយោបាយ​កម្ពុជា​ចេញ​ផុត​ពី​លទ្ធ​​ភាព​​ចរចា

5 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​និ​ព​ន្ឋ ប្រេ វី​ន មិន​ថា​យើង​ចង់បាន​វា​ ឬ​ក៏​អត់​នោះ​ទេ ឥឡូវនេះ​ ល្បែង​នយោបាយ​ប្រហែលជា​បាន​ចេញ​ផុត​ពី​ល​ទ្ធ​ភាព ដែល​អាច​ចរចា​បាត់​​ទៅ​ហើយ​ ។ វា​ប្រហែលជា​គ្មាន​ច្រក​ទ្វារ​ណាមួយ…

អ្នក​និ​ព​ន្ឋ ប្រេ វី​ន

មិន​ថា​យើង​ចង់បាន​វា​ ឬ​ក៏​អត់​នោះ​ទេ ឥឡូវនេះ​ ល្បែង​នយោបាយ​ប្រហែលជា​បាន​ចេញ​ផុត​ពី​ល​ទ្ធ​ភាព ដែល​អាច​ចរចា​បាត់​​ទៅ​ហើយ​ ។ វា​ប្រហែលជា​គ្មាន​ច្រក​ទ្វារ​ណាមួយ ដែល​នឹង​អាច​បើកផ្លូវ​ សម្រាប់អោយ​លោក​សម រ​ង្ស៊ី​ និង​លោក​កឹ​ម ​សុខា​ អាច​ធ្វើ​នយោបាយ​បាន​វិញ​ឡើយ​ ។

សម្តេច​តេ​ជោ​​បាន​សម្រេចចិត្ត​សម្លឹង​ទៅ​មុខ ជា​ជាង​សម្លឹង​ថយក្រោយ​ ។ លោក​ប្រហែលជា​នឹង​មិនធ្វើការ​សម្របសម្រួល​ណាមួយ​ តាម​ការ​ចង់បាន​របស់​អ្នកនយោបាយ​ប្រឆាំង​ ពិ​េ​សស​លោក​សម រ​ង្ស៊ី​ និង​លោក​
កឹ​ម ​សុខា​ និង​បរទេស​​ដែល​ចង់អោយ​មានការ​រស់​ឡើង​វិញ​​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សិ​ទ្ធិ​នយោបាយ​ពេញលេញ​របស់​អ្នក​ទាំង​ពីរ​ ។

ជំហរ​របស់​លោក​កាន់តែ​មាន​ភាព​ដាច់ខាត នៅ​ពេល​ដែលលោក សម រ​ង្ស៊ី​ ធ្វើ​យុ​ទ្ធ​​នា​ការ​នៅ​ក្រៅប្រទេស​ដើម្បី​អោយ​បរទេស​ ធ្វើការ​គាបសង្កត់​លើ​រដ្ឋាភិបាល​កម្ពុជា​ ។ ពិ​េ​សស​នោះ វា​ជា​ការ​ខាត​ប្រយោជន៍​ជាតិ នៅ​ពេល​លោក​សម រ​ង្ស៊ី​ ធ្វើការ​ជំរុញ​អោយ​សហភាព​អឺរ៉ុប សម្រេចចិត្ត​ចាប់ផ្តើមនីតិវិធី​ឆ្ពោះទៅ​រកការ​លុបចោលការ​អនុគ្រោះ​ព​ន្ធ សម្រាប់​ការ​នាំ​ចេញរបស់​កម្ពុជា​ ពិ​េ​សស​សម្លៀក​បំពាក់​និង​ស្បែកជើង​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ ។

នៅ​ពេល​ដែល​បរទេសលូកដៃ​កាន់តែ​ជ្រៅ សម្តេច​យល់​ថា ​វា​នឹង​ធ្វើ​ឱ្យ​​ប៉ះពាល់ដល់​អធិបតេយ្យភាព​របស់​កម្ពុជា ​។ ក្នុង​នាម​ជា​មេដឹកនាំ​របស់​ប្រទេស​មួយ សម្តេច​តម្រូវ​អោយ​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស ​ហើយ​មិន​អាច​យក​វា​មក​ធ្វើការ​ដោះ​ដូរ​ជាមួយនឹង​ជំនួយ​បរទេស​នោះ​ឡើយ​ ។

ដូច្នេះ​ សម្តេច​ក៏​មិន​អាច​ធ្វើ​តាម​ការ​ចង់បាន​របស់​សហភាព​អឺរ៉ុប ​និង​អ្នកនយោបាយ​ប្រឆាំង​ ។

ដូច​ក្នុង​ជម្លោះ​នយោបាយ​ជា​ច្រើន​កន្លង​មក ដំណោះស្រាយ​ច្រើន ​ធ្វើ​ឡើង​តាម​រយៈ​ការ​លើកលែងទោស ដោយ​​ព្រះមហាក្សត្រ​ដល់​អ្នកនយោបាយ​ដែល​មាន​បញ្ហា​ផ្លូវច្បាប់​ តាម​រយ​:​ការ​ស្នើ​សុំ​ពី​នាយក​រដ្ឋមន្ត្រី​ គឺ​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ ។ ដូច្នេះ​ នៅ​ពេល​ដែល​សម្តេច​បាន​សម្រេចចិត្ត​ មិន​ស្នើ​សុំ​ការ​លើកលែងទោស​ដល់លោក​សម រ​ង្ស៊ី​ និង​លោក កឹ​ម សុខា (​បើសិនជា​តុលាការ​រក​ឃើញ​មានទោស​) គឺ​មាន​ន័យ​ថា ​ជីវិត​អ្នក នយោបាយទាំង​ពីរ​នឹងត្រូវ​ចប់​ ។

សម្រាប់​សម្តេច ប្រជាធិបតេយ្យ​មិន​អាស្រ័យ​ទៅ​លើ​បុគ្គល​នយោបាយ សម រ​ង្ស៊ី​ និងកឹ​ម ​សុខា​ ឡើយ​ ។ ប្រជាធិបតេយ្យ​ គឺជា​ដំណើរការ​នយោបាយ​មួយ​ ដែល​មានការ​ចូលរួម​របស់​ពហុបក្ស ​និង​ការ​ចូលរួម​យ៉ាង​​សកម្ម​របស់​ប្រជាជន និងសេរីភាព​សារព័ត៌មាន​ ។ ក្នុង​ន័យ​នេះ អត់​សម រ​ង្ស៊ី អត់​កឹ​ម​ សុខា​ ក៏​កម្ពុជា​នៅតែធ្វើ​ដំណើរ​លើ​ប្រជាធិបតេយ្យ​ដដែល​ ។

ដូច្នេះ​ សម្តេច​ក៏​បាន​បដិសេធ​នៅ​ក្នុង​ការ​ចាក់សោ​បើកទ្វារ​អោយ​លោក សម រ​ង្ស៊ី​ និ​ងលោក កឹ​ម​ សុខា​ ចូល​ក្នុងផ្ទះ​នយោបាយ​របស់​កម្ពុជា​ ។

ជា​ផលវិបាក​នោះ នៅ​ពេល​ដែល​លោក សម រ​ង្ស៊ី​ ប្រហែលជា​បាន​ជោគជ័យ ​តាម​ការ​ចង់បានរបស់ លោក​នៅ​ពេលដែល​សហភាព​អឺរ៉ុប​ដាក់​ការ​គាបសង្កត់​មក​រដ្ឋាភិបាល​កម្ពុជា​នោះ លោក​ក៏​ប្រហែលជា​ទទួល​រង​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​មួយ​នោះ​ គឺ​ការ​បិទ​ច្រក​ដើម្បី​ធ្វើ​អោយ​ជីវភាព​នយោបាយ​របស់​លោក និងលោក កឹ​ម​សុខា អាច​វិល​ត្រឡប់​មក​រក​ភាព​ដើម​វិញ​ ។

លោក សម រ​ង្ស៊ី​បាន​ធ្វើ​កំហុស​ន​យោ​បា​យដ៏​ធំ​មួយ នៅ​ពេល​ដែល​លោក​បង្កើន​ការ​រិះគន់​កាន់តែធ្ងន់​ដៃ​ប្រឆាំង​សម្តេច​តេ​ជោ ក្នុង​ខ​ណៈ​ដែល​លោក​ត្រូវការ​សម្តេច​តេ​ជោ ​ដើម្បី​បើក​សោរ​ទ្វារ​នយោបាយ​ ។ លោកប្រហែលជា​គិត​ថា​ ការ​ដាក់​ការ​គាបសង្កត់​កាន់តែ​ខ្លាំង​អាចនឹង​ជួយ​ធ្វើ​អោយលោក​មានសាច់ដុំ​កាន់តែ​ធំ​ សម្រាប់​ការ​ចរ​ចាន​នយោបាយ​ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នៅ​ពេល​ដែល​លោក​ធ្វើការ​វាយប្រហារ កាន់តែ​ខ្លាំង សម្តេច​តេ​ជោ​កាន់តែ​មាន​ជំហរ​ម៉ឺងម៉ាត់​ មិន​ធ្វើការ​សម្របសម្រួល​ណាមួយ សម្រាប់ការ​លើកលែងទោស​​ដល់​លោក​ សម រ​ង្ស៊ី​ ។

លោក សម រ​ង្ស៊ី​បាន​គិត​យុទ្ធ​​សាស្ត្រ​នយោបាយ​ខុស ​ដោយ​ជ្រើសរើស​ការ​វាយប្រហារ​ជា​ជាងកាយវិការ​ទន់​ភ្លន់​ផ្នែក​នយោបាយ​ជាមួយ​សម្តេច​តេ​ជោ​ ។ សម រ​ង្ស៊ី​ កាន់តែ​រិះគន់​ខ្លាំង​យ៉ាងណា សម្តេច​តេ​ជោ ប្រហែល​ជា​កាន់តែ​ដាច់ខាត​ នៅ​ក្នុង​ជំហរ​នយោបាយ​ ។

ជាល​ទ្ធ​ផល​នោះ គេ​ពិបាក​នឹង​មើលឃើញ​ណាស់​​ថា លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា ​អាច​វិល​ត្រឡប់​មក​រក​ជីវភាព​នយោបាយ​ដូច​ដើម​វិញ​ ។ វា​រឹតតែ​មិន​អាច​ទៅ​រួច​ទៀត​ សម្រាប់ការ​រស់ឡើង​វិញ​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ។

ការ​មានះ​ចង់​បង្វិល​ប្រវត្តិសាស្ត្រ​នយោបាយ​ឱ្យ​​ដើរ​ថយក្រោយ​វិញ វា​នឹង​ជា​ការ​ចំណាយពេលវេលា​
អត់​ប្រយោជន៍​ ។

ច្រកចេញ​ដើម្បី​ភាព​រស់​រវើក​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ ​ប្រហែលជា​តម្រូវ​អោយ​មានការ​ឈប់​គិតដល់​ការ​នាំ​លោក​សម រ​ង្ស៊ី​ វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ ។ ប៉ុន្តែ​គេ​ត្រូវ​គិត​ផ្លូវ​ទៅ​មុខ ដោយ​បើកលំហ នយោបាយ​ សម្រាប់​គណបក្ស​នយោបាយ​នានា​ ឬ​ក៏​គណបក្ស​ន​យោ​យ​បាយ​ថ្មី និងពង្រឹង​សេរីភាព សា
ព័ត៌​មា​ន​​នៅ​កម្ពុជា ព្រមទាំង​ផ្តល់​ការ​ធានា​ឱ្យ​​ប្រជាជន​ចូលរួម​ធ្វើការ​សម្រេចចិត្ត នៅ​ក្នុង​នយោបាយយ៉ាង​សកម្ម​ ដើម្បី​អោយ​ប្រជាជន​ធ្វើ​ជា​ម្ចាស់​ប្រទេស​ពិតប្រាកដ​ ៕

អត្ថបទសរសេរ ដោយ