ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​សាខា​​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តតាកែវ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​តាកែវ ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១ ៩ ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់ អគារ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តតាកែវ…

ខេត្ត​តាកែវ ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១ ៩ ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់ អគារ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តតាកែវ ក្រោម​អធិបតីភាព ឯកឧត្តម ជា ចាន់​តូ អគ្គទេសាភិបាល ធនាគារជាតិ​នៃ​ក ម្ពុ​ជា ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា​។

ការ​សាងសង់​អគារ​ថ្មី​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អភិវឌ្ឍ​រីក​ច​ម្រើ ន​នៃ​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្តតាកែវ តម្រូវការ​ចាំបាច់​ក្នុង​ការ​គ្រប់គ្រង និង​សម្របសម្រួល ប្រតិបត្តិការ រូបិយ​វត្ថុ ក៏​ដូច​ជា​ការ​ជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​។

សមិទ្ធផល​ថ្មី​នេះ នឹង​ចូលរួម​ចំណែក​បង្ហាញ​ពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​ធនាគារ​នៅ​ខេត្តតាកែវ ព្រមទាំង​ការ​អនុវត្ត​កម្មវិធី​កំណែទម្រង់ ការ​គ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ របស់​រដ្ឋាភិបាល និង​បង្កើន​សោភ័ណ​ភាព​ខេត្តតាកែវ ឱ្យ​កាន់តែ​ស្រស់​ស្អាត​ទៀត​ផង​។

ជាមួយ​គ្នា​នេះ ឯកឧត្តម អគ្គទេសាភិបាល ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​មន្ត្រី បុគ្គលិក​សាខា​ធនាគារជាតិ នៃ កម្ពុជា ខេត្តតាកែវ​ទាំងអស់ ត្រូវ​បន្ត អនុវត្ត មុខងារ​-​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ព​ស់​មាន​ភាព​ស្មោះត្រង់ រក្សា​ការ​សម្ងាត់ វិជ្ជាជីវៈ ខិតខំ​អភិវឌ្ឍ​ខ្លួនឯង និង​បន្ត​ស្មារតី​សាមគ្គី និង​សហការ​គ្នា​ល្អជា​ប្រពៃណី ព្រមទាំង​ខិតខំ​យកចិត្តទុកដាក់​បម្រើសេវា​ជូន​ឱ្យ​មន្ទីរ​-​អង្គភាព​រដ្ឋ ធនាគារ ពាណិជ្ជ និង​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ