ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​នៃ​ពុទ្ធឱវាទ

5 ឆ្នាំ មុន

ព្រះ​សាស្តា​បាន​ត្រាស់​ថា បុគ្គល​ដែល​មិន​មាន​សេចក្តី​ប្រមាទ កាលបើ​បាន​ជឿ​ធម៌​របស់​ព្រះអរហន្ត​ទាំងឡាយ​ហើយ រមែង​ជា​អ្នក​ស្តាប់​ដោយ​ប្រពៃ និង​បាន​ប្រាជ្ញា​ដើម្បី​កម្ចាត់​បង់​នូវ​ទុក្ខ​ទាំ​ឡាយ​១ ។ ជា​បុគ្គល​ធ្វើ​ការងារ​ដ៏​សមគួរ​មិន​ទម្លាក់​ចោល​នូវ​ធុរៈ​​គឺ​មាន​សេចក្តី​រវៀសរវៃ​រមែង​បាន​ទ្រព្យ​ដ៏​ប្រសើរ​១ ។ ជា​បុគ្គល​បាន​ដល់​នូវ​សេចក្តី​សរសើរ ដោយ​ពាក្យពិត​១​…

ព្រះ​សាស្តា​បាន​ត្រាស់​ថា បុគ្គល​ដែល​មិន​មាន​សេចក្តី​ប្រមាទ កាលបើ​បាន​ជឿ​ធម៌​របស់​ព្រះអរហន្ត​ទាំងឡាយ​ហើយ រមែង​ជា​អ្នក​ស្តាប់​ដោយ​ប្រពៃ និង​បាន​ប្រាជ្ញា​ដើម្បី​កម្ចាត់​បង់​នូវ​ទុក្ខ​ទាំ​ឡាយ​១ ។

ជា​បុគ្គល​ធ្វើ​ការងារ​ដ៏​សមគួរ​មិន​ទម្លាក់​ចោល​នូវ​ធុរៈ​​គឺ​មាន​សេចក្តី​រវៀសរវៃ​រមែង​បាន​ទ្រព្យ​ដ៏​ប្រសើរ​១ ។

ជា​បុគ្គល​បាន​ដល់​នូវ​សេចក្តី​សរសើរ ដោយ​ពាក្យពិត​១​ ។

ជា​បុគ្គល​អ្នក​ឱ្យទាន​រមែង​ចង​ពួក​មិត្ត​បាន​១​ ។

ផល​ទាំង​អស់នេះ​កើត​ចេញពី​ការ​ជឿ​តាម ការ​ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​អ្នកប្រាជ្ញ ។

ព្រះ​អង្គ​ត្រាស់​ថា បុគ្គល​ដែល​មាន​សទ្ធា កាល​នៅ​គ្រប់គ្រង​ផ្ទះ​រមែង​មានធម៌​៤​ប្រការ​គឺ សច្ចៈ​ពាក្យពិត​១, ទមៈ ការ​ទូន្មាន​១, ធិ​តិ សេចក្តី​អត់ធន់​១ និង​ចាគៈ ការ​បរិច្ចាគ​១
បុគ្គល​នោះ​រមែង​រស់នៅ​ជា​សុខ​ក្នុង​បច្ចុប្បន្ន និង​មិន​បាន​សោយសោក​ក្នុង​លោក​ខាង​មុខ​ឡើយ ។