ពុទ្ធោ​! មន្ដ្រី​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ឆ្នាំង​ម្នាក់​បាន​ស្លាប់​ដោយសារ​កាណូត​បុក​គ្នា


ខេត្តកំពង់ឆ្នាំង ៖ មន្ដ្រី​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ឆ្នាំង​ម្នាក់​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក ដោយសារ​កាណូត​២​បុក​គ្នា ដែល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​កំពង់​តា​សុខ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុង​ពេល​បំពេញ​បេស​កម្ម​ក្នុង​ការងារ​ជំនាញ ។

លោក​សាំង គឹ​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកុម្ភៈ​នេះ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មានឈ្មោះ​អ៊ុយ ប៊ុ​ន​ធន អាយុ​៥២​ឆ្នាំ ជា​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ឆ្នាំង ប្រចាំការ​នៅ​ឃុំ​ឆ្នុកទ្រូ មាន​ទីលំនៅ​ក្នុ​ភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​។

ក្នុង​ពេល​កើតហេតុ​មាន​កាណូត​មួយ​គ្រឿង បាន​បើក​បុក​កាណូត​របស់​លោក​ពេញទំហឹង ព្រោះ​តែង​ងឹ​ង​មើល​គ្នា​មិនឃើញ ទើប​បណ្តាល​អោយ​លោក​របួស​ធ្លាក់ទឹក​ស្លាប់ នៅ​លើ​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​ពិនិត្យ​ឃើញ​មាន​របួស​ចំ​ស្នៀត​ផ្កា​ខាង​ធ្វេ​ង​។

ក្រោយ​ពេល​កើតហេតុ​កាណូត​បង្ក និង​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​អត្តសញ្ញាណ​កាណូត​បង្ក និង​ជន​បង្ក​គ្រោះថ្នាក់​ខាងលើ​នេះ​នៅឡើយ ដោយ​បន្ត​ធ្វើការ​ស្រាវជ្រាវ​ទៀត ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​សង្កាត់​ព្រែក​ព្នៅ ខេត្តកណ្តាល ព្រោះ​លោកមា​នទី​លំនៅ​ទីនោះ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ