ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មាន​ប៉ុន្មាន​នាក់​ទៀត? ព្រោះតែ​គាត់​ម្នាក់​ធ្វើ​ឱ្យ​ផ្អើល​សមត្ថកិច្ច​អស់​១​ក្រុង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​តាំងខ្លួន​ជា​សមត្ថកិច្ច បាន​ប្រើប្រាស់ វិទ្យុទាក់ទង និង​បំប៉ោង​សភាពការណ៍​ក្នុង​មូលដ្ឋាន ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ​នគរបាល ទំនប់​ទឹក​ឃាត់ខ្លួន​យក​ទៅ​សាកសួរ និង​ដក​ហូត​​យក​វិទ្យុទាក់ទង​ទៅ​រក្សា​ទុក ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​តាំងខ្លួន​ជា​សមត្ថកិច្ច បាន​ប្រើប្រាស់ វិទ្យុទាក់ទង និង​បំប៉ោង​សភាពការណ៍​ក្នុង​មូលដ្ឋាន ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ​នគរបាល ទំនប់​ទឹក​ឃាត់ខ្លួន​យក​ទៅ​សាកសួរ និង​ដក​ហូត​​យក​វិទ្យុទាក់ទង​ទៅ​រក្សា​ទុក ។ ហេតុការណ៍​នេះ​ដែរ​ឃាត់ខ្លួន បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​​ទាប​ភ្លឺ​ថ្ងៃ​ទី ២៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩ ចំនុច​ផ្លូវ ម៉ៅ​សេង​ទុង​កែង​និង​ផ្លូវ ១៧៣ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។ បុរស​ដែល​តាំងខ្លួន​ជា​សមត្ថកិច្ចមានឈ្មោះ វ៉ុ​ន សុវណ្ណ អាយុ​៣៤​ឆ្នាំ ស្នាក់នៅភូមិ​ប្រការ ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

បើ​តាម​សម្តី​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ​នគរបាល​ទំនប់បានឱ្យ​ដឹង​ថា មុន​និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួនបុរស​ខាងលើ​នេះព្រមទាំង​ដកហូត​យក​វិទ្យុទាក់ទង​១​គ្រឿង​នោះគឺ​កម្លាំង​សមត្ថកិច្ច​របស់​ពួក​គាត់បាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បីទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ខណៈ​ពេល​នោះ​ដែរក៏ស្រាប់តែ​មាន​បុរស​បុរស​ខាងលើបាន​បោះដៃ​តាមវិទ្យុទាក់ទង​បំប៉ោង​សភាពការណ៍ថា ​មាន​ករណីក្មេង​ទំនើង​បម្រុង​កាប់​គ្នា ព្រមទាំង​មានបុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ធំបាន​ដកហូត​កាំភ្លើងខ្លី​មួយ​ដើមគំរាម​គេឯងពាសពេញ​ផ្លូវ ។

ដោយឮនូវ​ការបោះដៃតាម​វិទ្យុទាក់ទង​បែប​នេះកម្លាំង​សមត្ថកិច្ចខណ្ឌចំការមនបាន​សហការ​គ្នា​តាម​ឃ្លាំចាំ​មើល​នៅ​ស្តាប់​សភាព​រហូត​តែ​មិនឃើញ​ភិនភាគ​អ្វី​ដូចដែល​បុរស​រូប​នោះ​ស្រែក​តាម​វិទ្យុទាក់ទង​សោះ​ រហូត​បាន​ជាង​១៥​នាទី​ក្រោយមក​កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន​បាន​ជិះ​ម៉ូតូ​រក​មើលក៏ស្រាប់តែ​បុរស​រូប​នោះជិះ​ម៉ូតូ​ម៉ាក់ ZOOMER-X ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​និយាយ វិទ្យុទាក់ទង​តែ​ម្នាក់ឯង ហើយ​ប្រាប់ថា រួបគេ​ធ្វើការ​នៅក្រសួងមហាផ្ទៃ ។

ដោយ​ឃើញបុរស​រូប​នោះនិយាយ​ហើយ​និយាយ​ទៀតផ្អើល​សមត្ថកិច្ច​អស់​មួយ​ក្រុងហើយ​មិនឃើញ​សភាព​ការជាក់ស្តែង ទើប​សមត្ថកិច្ច​ខណ្ឌចំការមនក៏បាន​ឃាត់ខ្លួន​សួរនាំរ​កកាតសំគាល់​អង្គភាព ស្រាប់តែ​បុរស​រូប​នោះ​បាន​ឆ្លើយ​ថា អត់​មានទើប​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគ​បាល​ទំនប់​ទឹកតែម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ចបុរស​រូប​នោះបាន​ឆ្លើយ​ទាំងធំ​ខ្លិ​ន​ស្រាថា ​ខ្លួនម្តង​ជា​ប៉ូលិស ម្តង​ជា​ទាហានដល់​ពេល​សមត្ថកិច្ច​សួរ​រក​កាតសម្គាល់​ខ្លួនបុរស​រូប​នោះ​បាន​ឆ្លើយ​ថា អត់​មានហើយ​បន្ថែម​ទៀត​ថា​គាត់​ត្រូវជា​ក្មួយឯក​ត​ឧត្តមម្នាក់ ចាំ​ព្រឹក​ឡើងគាត់​ឱ្យគេ​មក​យក​វិញ​ទាក់ទង​គាត់​វិញ ។

ក្រោយ​ពេល​កើតហេតុបន្ទាប់​ពីសា​ករួច​ហើយសមត្ថកិច្ច​បាន​ធ្វើ​លិខិតដកហូត​វិទ្យុទាក់ទងមួយ​គ្រឿង​យក​ទៅ​រក្សា​ទុកហើយ​បុរស​រូប​នោះត្រូវ​បាន​សមត្ថកិច្ច​ណែ​នាំ​រួច​ហើយក៏បាន​ត្រលប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ