ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​២គ្រឿង​ពន្លះគ្នា​យ៉ាង​ស្រៀវ​លើផ្លូវជាតិ​លេខ​​​​៤…មួយគ្រឿង​​ដាច់កាប៊ីនរមៀលធ្លាក់​ចូល​ប្រឡាយ​ទឹកស្អុយ​ (មានវីដេអូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ជា​ប្រភេទ​បែន​ដឹក​ដី​បាន​បើកបរ​បោះពួយ​ក្នុង​ល្បឿន​លឿន​មិន​ប្រកាន់​ស្ដាំ​ហើយ​បាន​ជ្រុល​ទៅ​បុក​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត​បែន​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ មាន​បិទ​ឡូ​ហ្គោ​អគ្គ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ដែល​មាន​ដឹក​ថ្ម​ពេញ​ទ្រុង​ និង​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដាច់​កាប៊ី​ន​ចេញពី​តួ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ និង​ដាច់​កង់​មុខ​ទាំង​២​គ្រាប់ ហើយ​រថយន្ត​នេះ​បាន​ក្រឡាប់​នៅ​លើ​កណ្ដាល​ទ្រូងផ្លូវ ចំណែក​អ្នកបើកបរ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ…

ខេត្តកណ្ដាល ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ជា​ប្រភេទ​បែន​ដឹក​ដី​បាន​បើកបរ​បោះពួយ​ក្នុង​ល្បឿន​លឿន​មិន​ប្រកាន់​ស្ដាំ​ហើយ​បាន​ជ្រុល​ទៅ​បុក​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត​បែន​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ មាន​បិទ​ឡូ​ហ្គោ​អគ្គ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ដែល​មាន​ដឹក​ថ្ម​ពេញ​ទ្រុង​ និង​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដាច់​កាប៊ី​ន​ចេញពី​តួ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ និង​ដាច់​កង់​មុខ​ទាំង​២​គ្រាប់ ហើយ​រថយន្ត​នេះ​បាន​ក្រឡាប់​នៅ​លើ​កណ្ដាល​ទ្រូងផ្លូវ ចំណែក​អ្នកបើកបរ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

ចំណែក​រថយន្ត​បែន​ដឹក​ថ្ម​បាន ក្រពឹត​រួញ​កាប៊ី​ន ទាំងស្រុង​តែ​ម្ដង និង​ផ្ទុះ​ពោង​សុវត្ថិភាព​ផង​ដែរ ចំណែក​អ្នកបើកបរ​រថយន្ត​នេះ​ក៏​បាន​រង​របួស​ផង​ដែរ ព្រោះ​នៅ​ក្បែរ​រថយន្ត​នេះ​ក៏​មាន​ឈាម​ហូរ​ដែរ បន្ទាប់​មក​អ្នកបើកបរ​បាន​គេចខ្លួន​បាត់​ស្រមោល​។

គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨​និង​២៩ ស្ថិត​នៅ​ក្នុងភូមិ​ត្រ​ពាំ​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ជា​ប្រភេទ​បែន​ដឹក​ដី ពណ៌​សលាយ​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៤០១៧ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ តេ​ង ឈុ​នទី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្វិត​តូច ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈ ខេត្តកំពង់ចាម បាន​រង​របួសធ្ងន់​។

ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ទៀត​ជា​ប្រភេទ​បែន​ដឹក​ថ្ម ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​២-៣-០៦២២ មាន​បិទ​ឡូ​ហ្គោ​អគ្គ​បញ្ជាការដ្ឋាន​កងទ័ព​ជើង គោក​នៅ​ជាប់​ទ្វារ​ផង បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន រត់គេច​ខ្លួន​បាត់​ស្រមោល​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ទាំង​២​គ្រឿង​បាន​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ដោយ​រថយន្ត​បែន​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ មាន​ដឹក​ថ្ម​ពេញ​ទ្រុង​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ ដោយឡែក​រថយន្ត​បែន​ដឹក​ដី​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ប្រភេទ​បែន​ដឹក​ដី (​តែ​មិន​មាន​ដឹក​ដី​ទេ​) បើកបរ​បោះពួយ​ក្នុង​ល្បឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​ហោះ លុះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ដោយសារ​មិន​ប្រកាន់​ស្ដាំ ហើយ​សង្ស័យ​អ្នកបើកបរ​ងងុយដេក​ក៏​បាន​រេ​ចង្កូត​ចូល​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​បែន​ដឹក​ថ្ម​ពេញទំហឹង​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បាន​ដាច់​កាប៊ី​ន​ចេញពី​តួ​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ​រមៀល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ និង​ដាច់​កង់​មុខ ទាំង​២​គ្រាប់​រមៀល​ខ្ទាត​ចេញពី​តួ​ចម្ងាយ​ប្រមាណ​ជាង​៣០​ម៉ែត្រ​។ ចំណែក​អ្នកបើកបរ​បាន​ធ្លាក់​ចេញពី​កាប៊ី​ន​រថយន្ត ដួល​ដេក​ក្នុង​ថ្លុកឈាម​នៅ​លើ​ផ្លូវ​ក្បែរ​តួ​រថយន្ត​ដែល​បាន​ក្រឡាប់​នៅ​កណ្ដាល​ទ្រូងផ្លូវ​តែ​ម្ដង ។ រីឯ​រថយន្ត​បែន​មាន​ដឹក​ថ្ម​បាន​ក្រពឹត​រួញ​កាប៊ី​ន​រង​ការ​ខូចខាត​ទាំងស្រុង ព្រមទាំង​ផ្ទុះ​ពោង​សុវត្ថិភាព ហើយ​អ្នកបើកបរ​រថយន្ត​នេះ​ក៏​រង​របួស​ដែរ ព្រោះ​ប្រទះ​ឃើញ​មាន​ឈាម​ហូរ​នៅ​ក្បែរ​រថយន្ត បន្ទាប់​មក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល​បាន ចុះ​ទៅ​សម្រួល​ចរាចរ​មិន​ឲ្យ​មានការ​កកស្ទះ ព្រមទាំង​បញ្ជូន​អ្នកបើកបរ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ