ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​រថយន្ត​កុងតឺន័រ​ភ័យ​ស្លន់ស្លោ​មិន​ស្ទើរ បើ​លេង​វ៉ា​ក់​ពីមុខ​ចឹ​ង​អី​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ដ​កុងតឺន័រ​១​គ្រឿង បើក​លឿន​វ៉ា​រថយន្ដ​១​គ្រឿង​ដែល​កំពុង​បើក​ស្របគ្នា ហើយ​បាន​វាក់​ជាមួយ​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត កំពុង​បើក​ចេញពី​ក្នុង​រោងចក្រ បណ្ដាល​ឲ្យ​រេ​ចង្កូត​បុក​ឡើង​លើ​សួរ​ច្បារ​ពុះ​ចែក​ទ្រូងផ្លូវ រួច​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម​ទើប​ទៅ​មុខ​លែង​រួច ។ ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង…

រាជធានី​ភ្នំពេញ ៖ រថយន្ដ​កុងតឺន័រ​១​គ្រឿង បើក​លឿន​វ៉ា​រថយន្ដ​១​គ្រឿង​ដែល​កំពុង​បើក​ស្របគ្នា ហើយ​បាន​វាក់​ជាមួយ​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត កំពុង​បើក​ចេញពី​ក្នុង​រោងចក្រ បណ្ដាល​ឲ្យ​រេ​ចង្កូត​បុក​ឡើង​លើ​សួរ​ច្បារ​ពុះ​ចែក​ទ្រូងផ្លូវ រួច​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម​ទើប​ទៅ​មុខ​លែង​រួច ។ ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​លេខ​២១៧ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​កុងតឺន័រ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-2147 បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​វ៉ា​រថយន្ត​១​គ្រឿង​ដែល​បើក​ស្របគ្នា ហើយ​ក៏​បាន​វាក់​ជាមួយ​រថយន្ដ​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​កំពុង​បើក​ចេញពី​រោងចក្រ ធ្វើ​ឲ្យ​តៃកុង​រថយន្ដ​កុងតឺន័រ បង្ខំចិត្ដ​បួង​ចង្កូត​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម ។ ទើប​រថយន្ដ​ទៅ​មុខ​លែង​រួច ភ្លាម​ៗ​នោះ​ដែរ​តៃកុង​រថយន្ដ​បាន​បើកទ្វា​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​តែ​រថយន្ដ​នៅ​កន្លែង​កើតហេតុ ចំណែក​រថយន្ដ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បាន​បើក​ទៅ​បាត់​ដោយ​មិន​បាន​ឈប់​នៅ​កន្លែង​កើតហេតុ​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​នាំ​យក​រថយន្ដ​យក​បង្ក​ខាងលើ​ទៅ​រក្សា​ទុក​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ