ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ទាន​ដាក់​លើ​ទូរទស្សន៍​ដួល​ឆេះ​ខ្ទេច​ផ្ទះ​មួយ​ខ្នង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​សង់​អំពី​ឈើ​ជញ្ជាំង​ក្តារ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​២​រថយន្ត​ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន ដោយ​មិន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​មុខ​ខេត្ត សង្កាត់​រការ​ធំ…

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​សង់​អំពី​ឈើ​ជញ្ជាំង​ក្តារ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​២​រថយន្ត​ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន ដោយ​មិន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​។

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​មុខ​ខេត្ត សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ចាន់ មិ​នា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ពី​សមត្ថ​កិ​ច្ច​បានអោយ​ដឹង​ថា មូលហេតុ​នៃ​ការ​ឆាបឆេះ​ផ្ទះ​ខាងលើ​នេះ​គឺ​បណ្តាល​មក​ពី​ម្ចាស់ផ្ទះ​
ដុត​ទាន​ដាក់​លើ​ទូរទស្សន៍ ហើយ​ពេល​ម្ចាស់ផ្ទះ​កំពុង​តែ​ដេក​លង់លក់ ស្រាប់តែ​ទាន​ដួល​លើ​ទូរទស្សន៍ បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ទាំងមូល​តែ​ម្តង​។

ហេតុការណ៍​ខាងលើ​នេះ​បណ្តាលឱ្យ​​រង​ការ​ខូចខាត​ផ្ទះ​មួយ​ខ្នង​ទំហំ​៤​ម៉ែ​ត​គុណ​នឹង​៦​ម៉ែត្រ ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង​ពណ៌​ក្រហម លុយ​ចំនួន​២​លាន​រៀល និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

កិច្ច​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ខាងលើ​នេះ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​អស់​ចំនួន​២​រថយន្ត និង​កម្លាំង​នគរបាល​ចំនួន​១០​នាក់ ហើយ​អគ្គិភ័យ​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ក្នុង​ថ្ងៃ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ