ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​! ចាប់ខ្លួន​ស្ត្រី​វៀតណាម​ម្នាក់ឆ្លង​ដែន​…ច្រើនមិនស្ទើរនេះ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​កងទ័ព​ការពារ​ព្រំដែន​ប្រទេស​វៀតណាម​ឃាត់ខ្លួន និង​សហកា​ជាមួយ​សមត្ថកិច្ច​កម្ពុជា​រក​ឃើញ​ថ្នាំ​ញៀន​ជិត​៧​គីឡូក្រាម ។ ករណី​បង្ក្រាប​នេះ​ធ្វើ​ឡើង នៅ​វេលា​ម៉ោង​៧​និ​០០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​កងទ័ព​ការពារ​ព្រំដែន​ប្រទេស​វៀតណាម​ឃាត់ខ្លួន និង​សហកា​ជាមួយ​សមត្ថកិច្ច​កម្ពុជា​រក​ឃើញ​ថ្នាំ​ញៀន​ជិត​៧​គីឡូក្រាម ។ ករណី​បង្ក្រាប​នេះ​ធ្វើ​ឡើង នៅ​វេលា​ម៉ោង​៧​និ​០០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តស្វាយរៀង បាន​ទទួល​ព័ត៌មាន​ពី​ភាគី​វៀតណាម​ថា កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រសៀល​នៅ​ចំណុច​ប៉ុស្តិ៍​ព្រំដែន​មី​វី​តី ស្រុក​ឌឹ​ក​វ៉េ ខេ​ត្តឡុង​អាន ប្រទេស​វៀតណាម ។

កម្លាំង​កង​ទ​ព័​ការពារ​ព្រំដែន​ខេ​ត្តឡុង​អាន​បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​បាន​ចំនួន​ម្នាក់ មានឈ្មោះ ហ្វែ​ង ថា​ន់​ងុ​ក អាយុ​២៨​ឆ្នាំ ភេទ​ស្រី ជនជាតិ​វៀតណាម មាន​ទីកន្លែង​កំណើត​ភូមិ​៥ ឃុំ​មី​វី​តី ស្រុក​ឌឹ​ក​វ៉េ ខេ​ត្តឡុង​អាន ប្រទេស​វៀតណាម​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ដោយ​រឹបអូស​ថ្នាំ​ញៀន​ទម្ងន់​៤,៣០​គីឡូក្រាម ហើយ​ភាគី​វៀតណាម​បាន​ស្នើ​ខាង​កម្ពុជា​សហ​ការណ៍​ឆែកឆេរ​ផ្ទះ​ជួល​របស់​ជន​ស​ង្ស​យ័​ខាងលើ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នោះ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ច​ន្ទ្រា​សហការ​ជាមួយ​កម្លាំង​ជំនាញកា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន​ខេត្តស្វាយរៀង កម្លាំង​ប៉ុស្តិ៍​ច្រក​ទ្វេភាគី​សំរោង កម្លាំង​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៦០៩ និង​ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ផ្ទាល់​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ បាន​ធ្វើការ​ឆែកឆេរ​បន្ទប់​ជួល​របស់​ឈ្មោះ ហ្វែ​ង ថា​ន់​ងុ​ក​នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០២​កញ្ចប់​(​ធំ​) ទម្ងន់​២,០៥ គីឡូក្រាម​បន្ថែម​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​សមត្ថកិច្ច​វៀតណាម រីឯ​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​០២​កញ្ចប់​ធំ​ទម្ងន់​២,០៥​គីឡូក្រាម ដែល​ឆែកឆេរ​រក​ឃើញ​ត្រូវ​បាន​រឹបអូស និង​បញ្ជូន​មក​កា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​បំពេញ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ