ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សុខ​មិន​ចង់​ទេ​…២​ដៃ​សន្លប់​ឈឹង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ២​នាក់​ម្តាយកូន​លើកគ្នា​ទៅ​ឈ្លះ​ប្រកែក​អ្នក​ជិតខាង ហើយ​ជនសង្ស័យ​ជា​កូនប្រុស​ទះកំផ្លៀង​ស្ត្រី​រង​គ្រោះ​២​ដៃ​ដួល​សន្លប់ ត្រូវ​បាន​ប្តឹង​ចាប់ខ្លួន​ជន​ដៃដល់​ពី​បទ​ហិង្សា​ដោយ​ចេតនា​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ។…

ខេត្តបន្ទាយមានជ័យ ៖ ២​នាក់​ម្តាយកូន​លើកគ្នា​ទៅ​ឈ្លះ​ប្រកែក​អ្នក​ជិតខាង ហើយ​ជនសង្ស័យ​ជា​កូនប្រុស​ទះកំផ្លៀង​ស្ត្រី​រង​គ្រោះ​២​ដៃ​ដួល​សន្លប់ ត្រូវ​បាន​ប្តឹង​ចាប់ខ្លួន​ជន​ដៃដល់​ពី​បទ​ហិង្សា​ដោយ​ចេតនា​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ សា​វឹង មក​រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​គាប​សង្កាត់​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ ។

លោក​វរសេនីយត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា នៅ​ពេល​ដែល​ឃាត់ខ្លួន​ជនសង្ស័យ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ឈ្មោះ រ៉េ រ៉ួ​ម អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា បាន​ប្តឹង​ជនសង្ស័យ​ឈ្មោះ សា​វឹង មក​រា ដែល​រស់នៅ​ផ្ទះ​ក្បែរ​គ្នា ហើយ​រករឿង​ឈ្លះ​ប្រកែក​គ្នា ហើយ​ជនសង្ស័យ និង​ម្តាយ​បាន​មក​ដល់​មុខ​ផ្ទះ ហើយ​ជេ​បញ្ចោរ និង​ប្រមាថមើលងាយ ហើយ​ជនសង្ស័យ​បាន​ចូល​មក​ក្នុងផ្ទះ​ខ្លួន​បាន​ទះកំផ្លៀង​២​ដៃ បណ្តាល​ដួល​សន្លប់ តែ​ដោយ​សុខភាព​ទន់ខ្សោយ​ផង​ដែរ នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​ភូមិ​គាប សង្កាត់​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ ។

លោក​វរៈសេនីយទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ទះកំផ្លៀង​ស្ត្រី​រង​គ្រោះ បណ្តាល​ដួល​សន្លប់​ហើយ​បាន​ដាក់​បណ្តឹង កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ជន​ដៃដល់​ម្នាក់​ត្រូវជា​កូនប្រុស​ភ្លាម​ៗ​បញ្ជូន​មក​សាកសួរ ដោយ​តាម​ចម្លើយ​សារភាព​ខ្លួន​ពិតជា​បាន​ទះកំផ្លៀង​ស្ត្រី​រង​គ្រោះ​ពិតមែន ។

ដោយ​យោង​តាម​ចម្លើយ និង​បណ្តឹង​ជន​រង​គ្រោះ​ត្រូវ​ចោទប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ