ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​អី​លឿន​ម្ល៉េះ​! ហ៊ាន​ឡើង​សួន​ហើយ​ចូល​ផ្ទះ​វិឡា​ឧកញ៉ា​ទៀត (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក RANGER បាន​បើក​បោះពួយ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ហើយ​រថយន្ត​ម៉ាក RANGER ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ​បុក​ចូល​ផ្ទះ​វិឡា​ឧកញ៉ា​ម្នាក់ បណ្តាល​អោយ​បាក់​អស់​បង្គោលរបង​អស់​មួយ​ដើម និង​ប៉ើង​បាក់​របង​ដែក…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក RANGER បាន​បើក​បោះពួយ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ហើយ​រថយន្ត​ម៉ាក RANGER ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ​បុក​ចូល​ផ្ទះ​វិឡា​ឧកញ៉ា​ម្នាក់ បណ្តាល​អោយ​បាក់​អស់​បង្គោលរបង​អស់​មួយ​ដើម និង​ប៉ើង​បាក់​របង​ដែក ហើយ​រថយន្ត​ម៉ាក RANGER ទៅ​មុខ​លែង​រួច ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅ​ចំណុច​វិឡា​លេខ​១៨​អា ផ្លូវ​លេខ​៣៤៨A ក្នុង​បុរី​មួយ​កន្លែង នៅ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

រថយន្ត​ដែល​បើក​បុក​ចូល​ផ្ទះ​វិឡា​នោះ​ម៉ាក RAN​GER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២BC-០៩១៩ បើកបរ​ដោយ​ឈ្មោះ​វ៉ា​ន់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​លំនៅ​ក្បែរ​កន្លែង​កើតហេតុ ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២AW-៦២៣១​បើកបរ​ដោយ​ជនជាតិ​ចិន​ឈ្មោះ យិ​ន ហ្វូ​ជិ​ញ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​លំនៅ​ក្នុង​បុរី​ខាងលើ ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក RANGER បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ក៍បាន​បុក​ចំ​ក្បាល​រថយន្ត​មួយ​គ្រឿង​ម៉ាក​​ហា​យ​ឡែនឌ័រ​​ដែល​បើក​ចេញ​មក​ពី​ទិស​ខាងត្បូង បណ្តាល​អោយ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ខ្ទាត​ចេញ​និង​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​បុក​ក្បាល​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​រួច​ហើយ រថយន្ត​ម៉ាក RAN GER ក៏ជ្រុល​ចង្កូត​ទៅ​ស្តាំ​ដៃ​ឡើង​សួនច្បារ និង​បុក​របង​វិឡា​លោក​ឧកញ៉ា​ម្នាក់ បណ្តាល​អោយ​បាក់​បង្គោល
របងអស់​មួយ​ដើម​ និង​ប៉ើង​បាក់​របង​ដែក​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​នគរបាល​មូលដ្ឋាន​ក៍បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​និង​បាន​ធ្វើការ​សម្របសម្រួល​គ្នា​សងការ​ខូចខាត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ