ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមដឹងទាំងអស់គ្នា…​បើចាក់​សាំង ដាច់​ខាតត្រូវពន្លត់ម៉ាស៊ីន​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​ត្រូវបាន​​​​ស្លាប់ ក្នុងហេតុការណ៍​​ភ្លើង​​ឆេះ​​ម៉ូតូ​ ខណៈ​​ឪពុក​​ឈប់​ចាក់​សាំង​ តែ​មិន​ពន្លត់​ម៉ាស៊ីន ​ក៏​ត្រូវ​ឆាបឆេះ​​រោល​​ពេញ​រាង​កាយ​​ស្លាប់យ៉ាងអាណោចអាធ័មបំផុត ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ ព្រោះតែស្ថានភាព​របួសធ្ងន់ធ្ងរពេក ។…

ខេត្តក្រចេះ​ ៖ ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​ត្រូវបាន​​​​ស្លាប់ ក្នុងហេតុការណ៍​​ភ្លើង​​ឆេះ​​ម៉ូតូ​ ខណៈ​​ឪពុក​​ឈប់​ចាក់​សាំង​ តែ​មិន​ពន្លត់​ម៉ាស៊ីន ​ក៏​ត្រូវ​ឆាបឆេះ​​រោល​​ពេញ​រាង​កាយ​​ស្លាប់យ៉ាងអាណោចអាធ័មបំផុត ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ ព្រោះតែស្ថានភាព​របួសធ្ងន់ធ្ងរពេក ។ ហើយម៉ូតូដែលឆេះ​​នោះ ជា​​ប្រភេទ​ម៉ូតូ​កែ​ច្នៃទៀត​ៀង​សម្រាប់​យក​ទៅ​ដឹកឈើ​ ដែល​ឧប្បទ្ទវហេតុ​បាន​កើតឡើង​​ កាលពី​​ថ្ងៃ​ទី​២៧ កុ​ម្ភះ ស្ថិតនៅ​មុខ​ផ្ទះ​លក់​ប្រេង​សាំង​មួយកន្លែង​ក្នុង​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល​ ។

សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ជាឪ​ពុកមាន​​ឈ្មោះខុ​ញ ច​ន្ថា អាយុ​៤៣​ឆ្នាំ បាន​រង​របួសធ្ងន់ដែរ (​ភ្លើង​ឆាប​ត្រូវដែរ) ។ ​​នគរបាល​​បាន​ប្រាប់​ឱ្យ​ដឹងទៀត​​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ ឪពុក​បានជិះ​ម៉ូតូ​​១​គ្រឿង​នេះ ​​
មាន​ឌុ​ប​​ប្រ​ព​ន្ធ​និង​ម្តាយ​ព្រមទាំង​កូន​តូច​ៗ២​នាក់​ សរុប​មាន​គ្នា​៥​នាក់ ​។ ជន​រង​គ្រោះ​​​ជិះ​ម៉ូតូនេះ​ មក​ចាក់​សាំង​នៅផ្ទះ​លក់​សាំង​មួយ​កន្លែង​នៅ​ក្នុងភូមិខាងលើ ​។

នៅ​ពេល​ឈប់​ម៉ូតូ​​​ចាក់​សាំងនោះ ឪ​ពុក​មិន​បាន​ពន្លត់​ម៉ាស៊ីន​ម៉ូតូ​នោះ​ទេ ​​ទិញ​សាំង​១លី​ត្រដោយ​ខ្លួន​ឯង​ទៀត ​។ ភ្លាម​ៗ​នោះ​ ម៉ូតូ​កែ​ច្នៃ​ក៏​បាន​ឆ្លងភ្លើងកើតជា​ការ​ឆាបឆេះ​ស​ន្ឋោរ​ស​ន្ឋៅ បណ្តាល​រាលដាល​ឆេះ​លើ​ក្មេង​ប្រុស​រង​គ្រោះ​ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ​ខាង​មុខ ហើយអ្នក​ផ្សេង​ទៀត​​លោត​ពីលើ​ម៉ូតូ​រត់​ចេញ​ទាន់​។នគរបាល​និយាយ​ថា ក្មេង​ប្រុស​រង​គ្រោះ ​ត្រូវ​បាន​ចាត់​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​តែ​មិន​អាច​ជួួ​យ​បានដដែល ។

អត្ថបទសរសេរ ដោយ