ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់ប្តីប្រពន្ធ​រកស៊ី​ជួញ​គ្រឿង​ញៀន​នេះ ជាកូនរបស់សមា​ជិក​ព្រឹទ្ធ​សភា​ម្នាក់​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ ក្រោយ​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ធ្វើការ​ចុះ​ប​ង្ក្រាប​ជាក់​ស្តែង ដោយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យប្តី-​ប្រពន្ធ ជា​មុខសញ្ញា​រកស៊ី​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម នៅ​ក្នុងភូមិ ។ ហើយ​មុខរបរ​ខុសច្បាប់​មួយ​នេះ បាន​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន…

ខេត្តប៉ៃលិន ៖ ក្រោយ​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ធ្វើការ​ចុះ​ប​ង្ក្រាប​ជាក់​ស្តែង ដោយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យប្តី-​ប្រពន្ធ ជា​មុខសញ្ញា​រកស៊ី​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម នៅ​ក្នុង
ភូមិ ។ ហើយ​មុខរបរ​ខុសច្បាប់​មួយ​នេះ បាន​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន អស់​រយ​:​ពេល​ជា​យូរ​មក​ហើយ តាម​ពិត​ទៅ​គឺ​ពួក​គេ​ជា​កូន​របស់​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​សមាជិក​ព្រឹទ្ធសភា ហេតុការណ៍​ចុះ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី​ជា​កូន​សមាជិក ព្រឹទ្ធសភា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែកុម្ភ​: ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ក្នុងផ្ទះ​ជនសង្ស័យ ស្ថិត​នៅ​ភូមិ​ដូង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​​​ពី​លោក សោម ប៉ឹម ស្នងការ​រង​ទទួល​បន្ទុក​គ្រឿងញៀនបានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើ ៖ ទី​១- ឈ្មោះយ៉​ន ឬ​ទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ត្រូវជា​ប្តី ជាអ្នក​​ធ្វើ​ចំការ និងទី​២-​ឈ្មោះ ឈឺ​ន គ​ន្ធា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ត្រូវជា​ប្រពន្ធ មុខរបរ​មេផ្ទះ ទាំង​ពីរ​នាក់ជា​កូន និង​កូនប្រសារ​របស់​​សមាជិក​ព្រឹ​ទ្ធ​សភាម្នាក់ ។

បច្ចុប្បន្ន​ ទាំង​ពីរ​នាក់មាន​ទីលំនៅ​ក្នុងភូមិ-ឃុំ កើតហេតុ​ខាងលើ ។ ប្រភព​បន្ត​ទៀត​ថា ក្រោយ​ឆែកឆេរ​រួច​នគរបាល​ជំនាញបាន​ដកហូត​នូវ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ៖-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លាសង្ស័យ​ថា ជា​សារធាតុ​ញៀន (ម៉ា​ទឹកកក​ចំនួន​៣០​កញ្ចប់ ) ។

ក្នុង​នោះ​១​កញ្ចប់​ធំ និង​២៩​កញ្ចប់​តូចមាន​ទំងន់​៤,៧៦​ក្រាម ថ្លឹង​ទាំង​ថង់​ប្លា​ស្ទិ​ក រួម​ជាមួយ​ឧបករណ៍​សម្រាប់​ជក់ មួយ​ចំនួន​ទៀត​ផង​ដែរ ។ ចំណែក​ឈើ​ធ្នង់ និង​ខ្វាវមួយ​ចំនួន នៅ​ក្នុង​បរិវេណ​ផ្ទះ​ជនសង្ស័យ ត្រូវ​បាន​ខាង​រដ្ឋបាល​ព្រៃឈើ ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ