ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ករណី​ប្តឹង​បទ​នាយចឺម​…កំពុង​រង់​ចាំ​​​​ភរិយា​​​​លោកគ​ង្គ ប៊ុ​ន​​ឈឿ​ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រហូត​មក​ទល់​​ពេល​នេះ ​ករណី​គម្រោង​ប្តឹង​បទ​នាយចឺម ដែល​​បាន​កាឡៃ​បទ​ភ្លេង​ដើម​របស់​កវីគ​ង្គ ប៊ុ​ន​ឈឿ​ន នោះ​ នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ ដោយ​ត្រូវ​រង​់ចាំ​ការ​សម្រេច​ពី​ភរិយា​របស់​កវី​ស្ទឹង​សង្កែ​រូប​នេះ​​មក​ដល់​ស្រុក​ខ្មែរ​វិញ​ ។…

រាជធានីភ្នំពេញ ៖ រហូត​មក​ទល់​​ពេល​នេះ ​ករណី​គម្រោង​ប្តឹង​បទ​នាយចឺម ដែល​​បាន​កាឡៃ​បទ​ភ្លេង​ដើម​របស់​កវីគ​ង្គ ប៊ុ​ន​ឈឿ​ន នោះ​ នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ ដោយ​ត្រូវ​រង​់ចាំ​ការ​សម្រេច​ពី​ភរិយា​របស់​កវី​ស្ទឹង​សង្កែ​រូប​នេះ​​មក​ដល់​ស្រុក​ខ្មែរ​វិញ​ ។ ក្រោយ​ផ្ទុះ​ការ​រិះគន់ និង​ប្រតិកម្ម​យ៉ាង​ខ្លាំង ​ពី​ក្រុម​គ្រួសារ​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ ភាគី​ផលិត​សាន់​ដេ​បាន​ព្យាយាម​មក​សម្រប​សម្រួល ដោយ​សុំ​កែប្រែ​ដាក់​បទ​ភ្លេង ​ជា​មរតក​ដើម​វិញ ​។

ផលិត​សាន់​ដេ ​ហាក់​មិន​បាន​ឆ្លើយ​ជា​វិជ្ជមាន​ចំពោះ​ការ​ចង់បាន​ពី​ក្រុម​គ្រួសារ​លោក គ​ង្គ ប៊ុ​ម​ឈឿ​ន ដែល​ចង់ឱ្យ​លុប​ចេញ​នូវ​បទ​នេះ​ចោល​ទាំងស្រុង ខ​ណៈ​ពេល​សាន់​ដេ​ សុំ​ត្រឹម​កែ​ពី​ឈ្មោះ​អ្នកនិពន្ធ​ថ្មី ​មក​ជា​មរតក​ដើម​ប៉ុណ្ណោះ​។ យ៉ាងណា​ ក្រុម​គ្រួសារ​របស់​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ហាក់​មិន​ទាន់​ឆ្លើយ​តប​ណាមួយ​ចំពោះ​បញ្ហា​នេះ​ឡើយ ដោយ​ត្រូវ​រង​់ចាំ​ភរិយា​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន មក​ពី​បរទេស​វិញ​ ។

ក្នុង​នាម​ជា​កូនប្រសា​រ លោក គ​ង្គ ប៊ុ​ន ឈឿ​ន លោកមុត ថា​រី បាន​អះអាង​ដោយ​ខ្លី​ថា បេ​ី​ទោះជា​ខាង​ក្រុមហ៊ុនសាន់​ដេរ សុំ​សម្របសម្រួល​ដោយ​ចង់​កែ ​ឬ​សម្រួល​តន្ត្រី​វិញ​យ៉ាងណា​នោះ​ លោក​គ្មាន​សិទ្ធ និយាយ​​ថា ​យ៉ាងណា​នោះ​ទេ ព្រោះ​កិច្ចការ​ទាំងអស់​នេះ ​ម្តាយក្មេក​ដែល​ជា​ភរិយា​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន
ជា​អ្នកមាន​សិទ្ធ​ិសម្រេចថា ​ត្រូវ​ប្តឹង​ឬ​យ៉ាងណា រង់ចាំ​គាត់​អ​ញ្ចេ​ី​ញ​មក​ដល់​ស្រុក​ខ្មែរ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ។

ដោយឡែក​ ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ដែរ ប្រធាន​ក្រុមប្រឹក្សាភិបាល​​របស់សមាគម​សិល្បករ​ខ្មែរ ​លោក ហេង ឡុង បាន​ស​សេរ​បង្ហោះ​តាម​គណនីហ្វេ​ស​ប៊ុ​ករប​ស់លោក​ កាលពី​ម្សិលមិញ​​ថា ករណី​ផលិតកម្ម​សាន់​ដ ដែល​បាន​យក​ស្នាដៃ​របស់​លោកពូ គ​ង្គ ប៊ុ​ន​ឈឿ​ន មក​កែ​មេ​ឡូ​ឌី និង​ទំនុកច្រៀង លោក​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន មេត្តា​លុប​បទ​ដែល​ច្រៀង​ដោយ នាយ ចឹ​ម ដែល​មាន​ចំណងជើង​ថា «អូន​ជា​អ្នកមាន សម​នឹង​អ្នកមាន​ដូច​គ្នា​» ចេញពី​បណ្តាញ​សង្គមក៏​ដូច​ជា​ប្រព័ន្ធ youtube ដើម្បីចៀសង​វាង​ការ​ប៉ះពាល់​ដល់​ទឹកចិត្ត​ក្រុម​គ្រួសារ​របស់​លោ​ក​ពូ គ​ង្គ ប៊ុ​ន​ឈឿ​ន​ ។

ក្នុង​នាម​ជា​កូនប្រសា​រលោក គ​ង្គ ប៊ុ​ន ឈឿ​ន លោក មុត ថា​រី បាន​អះអាង​ដោយ​ខ្លី​ថា បេ​ី​ទោះជា​ខាង​ក្រុមហ៊ុន សាន់​ដេរ សុំ​សម្របសម្រួល​ដោយ​ចង់​កែ​ឬ​សម្រួល​តន្ត្រី​វិញ​យ៉ាងណា​នោះ​លោក​គ្មាន​សិទ្ធ និយាយ​ថា​យ៉ាងណា​នោះ​ទេ ព្រោះ​កិច្ចការ​ទាំងអស់​នេះ​ម្តាយក្មេក​ដែល​ជា​ភរិយា​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ជា​អ្នកមាន​សិទ្ធ​សម្រេច ថា​ត្រូវ​ប្តឹង​ឬ​យ៉ាងណា រង់ចាំ​គាត់​អ​ញ្ចេ​ី​ញ​មក​ដល់​ស្រុក​ខ្មែរ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ចំពោះ​ការ​លុប​ចេញ​នោះ ខ្ញុំ​ជា​អ្នកចម្រៀងគ្មាន​សិទ្ធិ​ទេ តែ​ខ្ញុំ​យល់​ថា ប្រហែលជា​មិន​អាច​ទេ ព្រោះ​សាន់​ដេ បាន​កែ​ថា លំនាំ​បទ​ភ្លេង​មរតក​ដើម​ហើយ ។ គួររំលឹកថា ៖ ន៎ុះ​! គ្រួសារ​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន គ្រោង​ប្តឹង​បទ​ចម្រៀង​នាយ ចឺម ហើយ (​មាន​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ