ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ​! លោកស្នងការ​រង​ពេល​នេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាត់ការ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ល្បី​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករឿង​ផ្តល់​ថ្លៃទឹកដោះ​ដល់​អនាគត​ភរិយា​ចំនួន​១០​ម៉ឺន​ដុល្លារ និង​រថយន្ត​ម៉ាក់​លុច​ស៊ី​ស​៥៧០​មួយ​គ្រឿង​នោះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាប់ផ្តើម​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ​របស់​លោក ស្រេង សុខា ស្នងការ​រង​ខេត្តកណ្តាល​ហើយ ។ នេះ​បើ​សេចក្តីជូនដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្រោយ​កិច្ចប្រជុំ​លើក​ទី​៤៣…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ល្បី​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករឿង​ផ្តល់​ថ្លៃទឹកដោះ​ដល់​អនាគត​ភរិយា​ចំនួ​១០​ម៉ឺន​ដុល្លារ និង​រថយន្ត​ម៉ាក់​លុច​ស៊ី​ស​៥៧០​មួយ​គ្រឿង​នោះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាប់ផ្តើម​ស្រាវជ្រាវ​ទ្រព្យសម្បត្តិ​របស់​លោក ស្រេង សុខា ស្នងការ​រង​ខេត្តកណ្តាល​ហើយ ។ នេះ​បើ​សេចក្តីជូនដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្រោយ​កិច្ចប្រជុំ​លើក​ទី​៤៣ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​។

លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​លើក ឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​៤៣ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ នៅ​ទីស្តីការ ACU យ៉ាង​ដូច្នេះ​ថា អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ​បាន​ចាប់ផ្តើម​ស្រាវជ្រាវ និង​បំណុល​លោកស្នងការ​រង​ខេត្តកណ្តាល​ស្រេង សុខា ដូច​គ្នា​នឹង លោក​គឹ​ម រស្មី អតីត​មេបញ្ជាការ​ករង​រាជ​អាវុធហត្ថ​ខេត្តរតនគិរី ។ លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ការ​ស៊ើបអង្កេត​ទ្រព្យសម្បត្តិ និង​បំណុល​របស់​លោក​គឹ​ម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​បាន​ដំណើរការ​ជិត​ចប់​សព្វ​ហើយ ។

ក្នុង​នោះ​អង្គភាព​បាន​ពិនិត្យ​ទ្រព្យសម្បត្តិ និង​បំណុល​របស់​លោក​គឹ​ម រស្មី បាន​ពិនិត្យ​ទ្រព្យ សម្បត្តិ និង​បំណុល​ភរិយា​យ​លោក​គឹ​ម រស្មី និង​កូន​៣​រូប របស់​លោក គឹ​ម រស្មី រួចរាល់​ហើយ ។ សម្រាប់​សកម្មភាព​ការងារ​របស់ ACU នៅ​ក្នុង​ខែកុម្ភៈ​វិញ លោក​ទេស​រដ្ឋមន្ត្រី​ឱម យ៉ិ​ន ទៀង​ក៏​បាន​ឲ្យ​ដឹង​ថា បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​៣៩​ពាក្យបណ្តឹង (​អនាមិក​២២​ពាក្យ​ប​ណ្តឹ ង ស្មើ​៥៦%) ។ បើក​បន្ទប់​ស្តាប់​ចម្លើយ​ចំនួន​២២​លើក ។ ទទួល​បានការ​បំភ្លឺ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ឬ​សា​ម៉ី​ខ្លួន​រង់​ការ​ចោទប្រកាន់​២១​ច្បាប់ មាន​ស្ថាប័ន និង​បុគ្គល​២១​ទៀត​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ស្នើ​ឲ្យ​មានការ​បំភ្លឺ ឬ​បំភ្លឺ​បន្ថែម ។

មាន​ពាក្យបណ្តឹង​ចំនួន​១៨​ករណី​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ឆ្លើយ​តប​ទៅ​ម្ចាស់​បណ្តឹង ក្រោយ​ពី​ប្រជុំ​វិភាគ​ពាក្យបណ្តឹង ឬ​ក្រោយ​ស្រាវជ្រាវ​ឃើញ​ថា មិន​មាន​តម្រុយ​ពុក​រលួយ ឬ​រក​ឃើញ​ថា តម្រុយ​ទាំងនោះ​វា​អាច​ជា​បទល្មើស​ផ្សេង​ក្រៅពី​បទល្មើស​ពុក​រលួយ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ACU បាន​ចុះ​ទៅ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ជាមួយ​ទូទៅ និង​ផ្សព្វផ្សាយ​លើក​គោលដៅ​មួយ​ចំនួន​។ ការ​ចុះ​សង្កេតការណ៍​ការ​ដេញថ្លៃ​ការពិគ្រោះ​ថ្លៃ​ការ​សិក្សា​ពី​ក្រុមហ៊ុន​ដែល​ចូលរួម​ការ​ដេញថ្លៃ​ការ​សង្កេតការណ៍​ប្រឡង​នានា​។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​គាំទ្រ​រាល់​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ការ​បង្ការ​ទប់ស្កាត់ និង​បោសសម្អាត​អំពើ​ពុក​រលួយ ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ ។ ទាំង​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កោត​ស​សើរ​ចំពោះ​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ដែល​បាន​ខិតខំ​បំពេញការងារ​ដោយ​ការ​ទទួល​សុខ​ត្រូវ​ខ្ពស់​ដោយ​មិន​គិត​ពី​ពេលវេលា អនុវត្ត​បាន​ជោគជ័យ​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របរ​២​ឆ្នាំ​ម្តង ក្នុង​ខែមករា កន្លង​ទៅ​នេះ ។

អង្គប្រជុំ​ក៏​បាន​គាំទ្រ​រាល់​វិធានការ​រដ្ឋបាល​នានា​ដែល​ក្រសួង​ស្ថាប័ន​ទាំងឡាយ​បាន​ដាក់​ចេញ ដូច​ជា​ការ​ធ្វើ​វិន័យ​ដល់​មន្ត្រី​ដែល​ខុសឆ្គង​ដែល​ប្រការ​នេះ​នឹង​រួមចំណែក​យ៉ាង​ខ្លាំង​ដល់​ការ​បង្ការ និង​ទប់ស្កាត់​នូវ​បាតុភាព​អសកម្ម​នានា​រាប់​ទាំង​អំពើ​ពុក​រលួយ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ