ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​សង្ស័យ​ផលិតខុស​បច្ចេកទេស តែ​ម្ចាស់​អាជីវកម្ម​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖ បន្ទាប់​ពី​បែកធ្លាយ​ចេញពី​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​ចំនួន​០២​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុម​៣៥​មណ្ឌល​០៣ សង្កាត់​លេខ​០១ ក្រុង​ខេត្ត​ព្រះ​សីហ​នុ​ដែល​មាន​ម្ចាស់​ឈ្មោះ ជាង ស​ម្ភ​ស្ស និង​ឈ្មោះ ហ៊​យ ហៀ​ង ថា​សិប្បកម្ម​ទាំង​០២​ខាងលើ​ផលិត​ទឹកបរិសុទ្ធ​ច្រក​ដប…

ខេត្ត​ព្រះ​សីហ​នុ​៖ បន្ទាប់​ពី​បែកធ្លាយ​ចេញពី​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​ចំនួន​០២​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុម​៣៥​មណ្ឌល​០៣ សង្កាត់​លេខ​០១ ក្រុង​ខេត្ត​ព្រះ​សីហ​នុ​ដែល​មាន​ម្ចាស់​ឈ្មោះ ជាង ស​ម្ភ​ស្ស និង​ឈ្មោះ ហ៊​យ ហៀ​ង ថា​សិប្បកម្ម​ទាំង​០២​ខាងលើ​ផលិត​ទឹកបរិសុទ្ធ​ច្រក​ដប និង​ច្រក​ពី​ដុ​ង​ចំណុះ​២០​លី​ត្រ​មិន​មាន​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​បច្ចេកទេស​របស់​មន្ទីរ​ជុំនាញ​ពាក់ព័ន្ធ​ជា​ពិសេស​គឺ​ច្បាប់​អនុញ្ញាតិ​បើក​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ ។

ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក សាំង សុះ ប្រធាន​ការិយាល័យ​ឧស្សាហកម្ម និង​សិប្បកម្ម​តំណាង​ឲ្យ​លោក សោម សាវ៉ា​ត ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះ​សីហ​នុ​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​ទាំង​០២​ខាងលើ​ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ផលិត​ទឹកបរិសុទ្ធ​មិន​មានច្បាប់ និង​ផលិត​មិន​បាន​ត្រឹមត្រូវ​ស្តង់ដារ​ទៅ​តាម​បទដ្ឋាន​របស់​មន្ទីរ​ជុំនាញ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ពេល​ដែល​ប្រើប្រាស់​ឬ​បរិភោគ ។

តាម​កំណត់ហេតុ​របស់​លោក ឡុ​ង ខេមរា មន្ត្រី​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ម្ចាស់​អាជីវកម្ម​ទាំង​០២​ខាងលើ​គាត់​ជា​អាជីវករ​ប្រកប​មុខរបរ​ផលិត​ទឹកជា​យូរ​មក​ហើយ​(​មានច្បាប់​) ។ ការ​ផលិត​របស់​គាត់​មាន​ធុង​ស្តុក​ទឹក​ប្រើប្រាស់​ការ​ចម្រោះ​ទឹក និង​ប្រើប្រាស់​កាំរស្មី​(UV) សម្រាប់​សម្លាប់​មេរោគ​ដែល​មាននៅ​ក្នុង​ទឹក​មិន​មាន​ដូច​ការ​សង្ស័យ និង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​សូ​ម្បី​តែ​រូប​គាត់​ជា​អ្នកលក់​ក៏​គាត់​ប្រើប្រាស់​ទឹក​ដែល​គាត់​ផលិត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ