ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​​ដឹង​ជាមួយកោះសន្តិភាព​​​បន្ត…​​នារី​ដែល​​ត្រូវ​យោធាផ្កាយ៣​​ប្រើ​ហិ.ង្សា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឆ្លើយឆ្លងជាមួយ​​​កោះសន្តិភាពផ្ទាល់​តាមទូរស័ព្ទ​ជាមួយ​នារីរងគ្រោះ​​​ជា​អ្នក​ចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន«បឹងមាស»ម្នាក់ ដែល​ត្រូវលោកយោធាផ្កាយ៣ ប្រើហិង្សា​ទះកំផ្លៀង​ពេល​នាង​អត់​ព្រម​ទៅដេក​ជាមួយ​បានឱ្យដឹងបន្តថា នៅ​ត្រឹមម៉ោង​០៩ និង​៣៥នាទីព្រឹកថ្ងៃទី២៨ កុម្ភៈ នេះ គឺនាង​នៅ​មិនទាន់​ទទួលបានយុត្តិធម៌ណាឬចំណាត់​ណាមួយនៅឡើយ…

រាជធានីភ្នំពេញ ៖ ឆ្លើយឆ្លងជាមួយ​​​កោះសន្តិភាពផ្ទាល់​តាមទូរស័ព្ទ​ជាមួយ​នារីរងគ្រោះ​​​ជា​អ្នក​ចម្រៀង​
ប្រចាំ​ភោជនីយដ្ឋាន«បឹងមាស»ម្នាក់ ដែល​ត្រូវលោកយោធាផ្កាយ៣ ប្រើហិង្សា​ទះកំផ្លៀង​ពេល​នាង​អត់​ព្រម​ទៅដេក​ជាមួយ​បានឱ្យដឹងបន្តថា នៅ​ត្រឹមម៉ោង​០៩ និង​៣៥នាទីព្រឹកថ្ងៃទី២៨ កុម្ភៈ នេះ គឺនាង​នៅ​មិនទាន់​ទទួលបានយុត្តិធម៌ណាឬចំណាត់​ណាមួយនៅឡើយ ​បើទោះនាងបានដាក់ពាក្យ​បណ្តឹងប្តឹងនៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ​ខណ្ឌ​ជ្រោយចង្វារ​រួចហើយក្តី ។

គួរបញ្ជាក់ថា នារីរងគ្រោះ​ខាងលើ ឈ្មោះយិ​ន ស្រី​ពៅ ​អាយុ​៣៥​ឆ្នាំ ស្នាក់​នៅសង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយ​ចង្វារ ​ដែល​នាង​​ជា​អ្នកចម្រៀង​ប្រចាំ​ហាង​​ក្នុង​ភោ​ជនី​យ​ដ្ឋា​ន«​បឹង​មាស»​មាន​រយៈ​ពេល​ជិត១​ឆ្នាំ​មក​ហើយ ។

នារីរងគ្រោះ​បានឱ្យកោះសន្តិភាព​ដឹងទៀតថា ខ្លួននាងពិតជាស្គាល់​ថា ខ្លួននាងជា​នរណា? ​បើទោះបីជា​ភ្ញៀវ​មាន​​ការលើសលួសនូវទង្វើកាយវិការណាមួយ ឬក៏​ពាក្យសម្តីអាក្រក់បែបណាធ្វើដាក់​លើនាង ព្រោះ​តែ​នាង​ជា​អ្នកចម្រៀងម្នាក់ ។ ប៉ុន្តែ​ ជាក់ស្តែងកាលយប់មិញនេះ ​នាងមិនអាច​ទទួលយក​បាននោះ​ទេ ​ក្រោយ​នាង​ទៅ​អង្គុយកំដបុរស​ជនបង្ករូបនោះ (លោកយោធា​​ផ្កាយ៣)​ រហូត​លោកនោះ​ បាន​​ស្រវឹងស្រា​ជោក
ជាំ ។ នាង​​ថា លោក​ផ្កាយ​៣នោះតាំងពី​នាងទៅអង្គុយកំដផឹកមក គឺបាន​បបួល​​នាងទៅដេកជាមួយ ​រហូត តាំង​ពីឱ្យតម្លៃខ្លួន​ទាប មក​ដល់​​ខ្ពស់ ​តែទោះជាយ៉ាងណា ក៏រូបនាង​នៅ​អត់​ព្រមដដែល ។

នាងបន្ត​ថា លោកផ្កាយ៣នោះ គឺ​មានអាការៈស្រវឹងខ្លាំងណាស់ ហើយនាង​បានព្យាយាម​បន្លប់រហូត និង​លួម​​លោមឱ្យផឹក​ភេសជ្ជៈ ដើម្បីឱ្យស្វាងស្រវឹង​ ។ នាងក៏និយាយដែរ​ថា «បើបងចង់ ​​គឺ​អាច​រកនារី​​ផ្សេង​​ឱ្យ​បាន» ​។ ស្រាប់តែ​​លោកយោធាផ្កាយ៣នោះ ​នៅតែដាច់អហង្កការនិងខឹងជាខ្លាំងថា គឺ​ចង់តែ​​ដេកជាមួយ​នាងទេ រហូតដល់​គាត់​​ប្រើហិង្សា​មកលើនាងតែម្តង ។

នាងថា ក្នុងពេល​នាងត្រូវ​​ផ្កាយ៣ប្រើហិង្សានោះ​ គឺគ្មាន​អ្នកណា​ម្នាក់ហ៊ានចូលឃាត់ និង​ហ៊ានជួយទេ ​​គឺ​លោកនោះ​​វាយនាង​នៅ​មុខមិត្តភក្តិ​របស់គេ​តែម្តង រួចហើយលោកផ្កាយ៣នោះបានដើរ​ចេញក្រៅ​បើក​ឡាន​ទៅ​​បាត់​ស្រមោល​ ។

ជាការពិតណាស់ ដែលបាននាងរៀបរាប់នេះគឺបង្ហាញ​ថា ​​លោកយោធា​ផ្កាយ​៣ បានមើលងាយ​នារី​​​ដែល​ជាអ្នក​ចម្រៀងខ្លាំងណាស់​ ដែលបង្ហាញ​ថា បើ​លោក​ចង់ហើយអត់ព្រម គឺត្រូវ​ឈឺសាច់​បែបនេះ ។ យ៉ាង​ណានោះសង្ឃឹម​ថា នឹងមាន​ដំណោះស្រាយល្អ​រវាងភាគី​ទាំង២ ។​ គួររំលឹកថា ៖ មានវាសនាបែបណា?…លោក​យោធា​ផ្កាយ​​៣ទះ​កំផ្លៀង​ស្រីអត់​ព្រម​ដេក​ជាមួយ​

អត្ថបទសរសេរ ដោយ