ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លុង​ចោល​រថយន្ត​មួយ​គ្រឿងក្នុង​ព្រៃ​ឈើទាល ផ្អើល​ជិត​វត្ត​ជន្លង់ម្លូ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង​ត្រូវ​គេ​យក​មក​ប្លុង​ចោល​នៅ​ព្រៃ​ឈើទាល​មុខ​វត្ត​ជន្លង់ម្លូ តាំងពី​ព្រឹក​ទល់​យប់​ទៅ​ហើយ ដោយ​រក​ម្ចាស់​មិនឃើញ​ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​ទៅ​ពិនិត្យ និង​អូស​រថយន្ត​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង​ត្រូវ​គេ​យក​មក​ប្លុង​ចោល​នៅ​ព្រៃ​ឈើទាល​មុខ​វត្ត​ជន្លង់ម្លូ តាំងពី​ព្រឹក​ទល់​យប់​ទៅ​ហើយ ដោយ​រក​ម្ចាស់​មិនឃើញ​ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​ទៅ​ពិនិត្យ និង​អូស​រថយន្ត​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុង​ចំណុច​ព្រៃ​ឈើទាល​ជិត​វត្ត​ជន្លង់ម្លូ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AB-៦៨៨០ ចត​នៅ​ចំណុច​កើតហេតុ​ខាងលើ​តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ មក​ម្ល៉េះ គេ​មិនដឹង​ថា រថយន្ត​ខាងលើ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​អ្វី ឬ​យក​មកពីណា​នោះ​ទេ ទើបត្រូវ​គេ​យក​មក​ប្លុង​​ចោល​បែប​នេះ ហើយ​រថយន្ត​មាន​ស្នាម​កាច់​ស្លាក​លេខ​ចោល​ទៀត​ផង ។

ប្រភព​ដដែល​បាន​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​នៅ​តែ​រក​ម្ចាស់​មិនឃើញ ទើប​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង ដោយ​មាន​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍ និង​អាជ្ញាធរ​ភូមិ​ឃុំ​ចុះ​មក​ត្រួតពិនិត្យ​ភ្លាម​ៗ​ផង​ដែរ​។

ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​ហៅ​ជាង​ធ្វើ​សោ បន្ទាប់​មក​ឃើញ​នៅ​ក្នុង​រថយន្ត​មាន​ឯកសារ​ថតចម្លង​សំគាល់​ភិនភាគ​រថយន្ត មាន​ស្លាក​លេខ ភ្នំពេញ ២AB-៦៨៨០ ជា​កម្ម​សិទ្ធ​ិរបស់​ឈ្មោះ គង់ លី ផ្ទះ​លេខ​៤៨​អឺ ផ្លូវ​លេខ​១១៥ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល
​ភ្លើង​ឆេះ​រទេះ ដើម្បី​រង់ចាំ​ប្រគល់​ឱ្យ​ម្ចាស់​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ