ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គ្រូបង្វឹក Real Madrid ថា​លោក​នៅ​ខាង Messi មិន​នៅ​ខាង Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​របស់​អេ​ស្ប៉ា​ញ និង Real Madrid លោក Vicente Del…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​របស់​អេ​ស្ប៉ា​ញ និង Real Madrid លោក Vicente Del Bosque បាន​លូក​មាត់​ចូល​ក្នុង​ការ​ជជែក​វែកញែក​រក​អ្នក​ខ្លាំង​ក្នុង​ពិភព​បាល់ទាត់ ។ លោក​ថា ថ្វីបើ​ទាំង Lionel Messi និង Cristiano Ronaldo សុទ្ធ​ខ្លាំង​ទាំង​ពីរ​នាក់​ក៏​ដោយ ក៏​លោក​គិត​ថា Messi នៅ​មាន​ចំនុច​ប្រសើរ​ជាង Ronaldo ដែរ ។

នៅ​មុន​ពេល Luka Modric យក​ពាន Ballon d’Or ឆ្នាំ​មុន​បាន Messi និង Ronaldo ជា​អ្នក​ដូរ​វេន​គ្នា​យក​ម្នាក់​៥​រៀង​ៗ​ខ្លួន ។ ពួក​គេ​សុទ្ធតែ​ខ្លាំង​ទៅ​តាម​របៀប​ផ្សេង​ៗ​គ្នា ហើយ​ក៏​តែងតែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មិន​សរសើរ​មិន​បាន​ដែរ ។

លោក Bosque បាន​ប្រាប់​សារព័ត៌មាន Mundo Deportivo ថា ៖«Messi គឺ​ស្ទើរតែ​លេង​បាន​ល្អ​គ្រប់ពេល​ទៅ​ហើយ ។ មាន​កីឡាករ​ខ្លះ​គឺ​លេង​មិន​ដែល​ភ្លាត់​ម្តងណា​ទេ ។ Messi អាច​លេង​បាន​យ៉ាង​ស្មើ​ជើង ។ គេ​ពិតជា​កីឡាករ​ម្នាក់​ដ៏​អស្ចារ្យ​មែន​»​។

អតីត​គ្រូបង្វឹក​រូប​នេះ​បាន​បន្ត​ថា ៖«​ខ្ញុំ​នៅ​ខាង Messi ។ ខ្ញុំ​ឃើញ​គេ​ជា​កីឡាករ​ខ្លាំង​តាម​បែប​ធម្មជាតិ ទាំង​ការ​លេង​ជាមួយនឹង​អ្នក​ជិតខាង និង​ការ​លេង​ជាមួយនឹង​មិត្តភក្តិ​នៅ​តាម​ផ្លូវ ។ Ronaldo ក៏​ស្ថិត​នៅ​ក្នុង​លំដាប់​កីឡាករ​រក​គ្រាប់​បាល់​បាន​ល្អ​ដែរ តែ​ខ្ញុំ​នៅ​ខាង Messi»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo នា​ពេល​នេះ​កំពុង​តែ​លេង​ឱ្យ Juventus ដែល​បាន​រក​គ្រាប់​បាល់​១៩​គ្រាប់​ជូន​ក្រុម ក្នុង​ការ​ប្រកួត​២៥​លើក ។ ចំណែកឯ Messi វិញ​រក​គ្រាប់​បាល់​ជូន​ក្លិប Barcelona បាន​៣៣​គ្រាប់ ក្នុង​ការ​ប្រកួត​៣១​ដង ៕

ប្រភព ៖ Goal

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ