ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្លឹង​មើល​មុខរបរ​រកស៊ី​ប្រឡាក់​ត្រីងៀត និង​ត្រី​ហើម​របស់​ខ្មែរ​អ៊ី​ស្លា​ម(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​យើង​ដំណើរ​តាម​ផ្លូវជាតិ​៥ ទៅ​ទិស​ខាងជើង នៅ​ក្នុងភូមិ​ទី​៣ សង្កាត់​ច្រាំង ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ យើង​ឃើញ​​ត្រីយឿ​គីឡូម៉ែត្រ​លេខ​៩ ​ហើយ​នៅ​ពេលធ្វើដំណើរ​ហួសបន្តិច​នៅ​ខាងឆ្វេង​ដៃ…

រាជធានី​ភ្នំពេញ ៖ បើ​យើង​ដំណើរ​តាម​ផ្លូវជាតិ​៥ ទៅ​ទិស​ខាងជើង នៅ​ក្នុងភូមិ​ទី​៣ សង្កាត់​ច្រាំង ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ យើង​ឃើញ​​ត្រីយឿ​គីឡូម៉ែត្រ​លេខ​៩ ​ហើយ​នៅ​ពេលធ្វើដំណើរ​ហួសបន្តិច​នៅ​ខាងឆ្វេង​ដៃ ​យើង​នឹង​ឃើញ​ត្រី​ដាក់​ហាល​នៅ​ក​ណ្ត​ល​វាល ដោយពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​មដែល​រកស៊ីប្រឡាក់ត្រី​ធ្វើងៀតលក់​បោះដុំ​ចែកចាយ​នៅ​លើ​ផ្សារ​នានា ​។

អ្នក​នាង​សាល រុំ​មី អាយុ​២០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម បាន​ប្រកប​របរ​ធ្វើ​ត្រីងៀត​លក់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។ គាត់​បាន​រកស៊ីប្រឡាក់​ត្រីងៀត​ផ្អែមលក់​បោះ​ដុំ​ចែកចាយ​នៅ​តាម​ទីផ្សារអស់​រយៈ​ពេល​៣​ឆ្នាំមក​ហើយ រួម​ជាមួយ​បងស្រី និង​ម្តាយមីង ។

មុខ​ដំបូង​នាង​ជួយ​លក់​ត្រី​ជាមួយ​ម្តាយ ​នៅ​យឿ​គីឡូម៉ែត្រ​លេខ​៩ ហើយក៏​ឆ្លៀត​វះ​ត្រី​រ៉ស់​ប្រឡាក់​ងៀត ហើយបង្កើត​ជា​អាជីវកម្មមួយ​ដោយ​ខ្លួនឯង​ ។ អ្នក​នាង សាល រុំ​មី បានអោយ​ដឹង​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​នាង​បាន​ទិញ​ត្រី​រ៉ស់​ប្រមាណ​៣០០​ទៅ​៤០០​គីឡូក្រាម ​រួម​ជាមួយ​បងស្រី​ឈ្មោះ ​សាល រ៉ូ​ទី ​និង​ម្តាយមីង ឈ្មោះ​ សំ រ៉ស់ ទាំងអស់​ប្រមាណ​១​តោន មក​ធ្វើ​ត្រីងៀត ហើយលក់​បោះ​ដុំ ដោយ​មាន​ម៉ូយមក​ទិញដល់​កន្លែង​តែ​ម្តង​។

នៅ​ក្នុង​ការ​ធ្វើ​ងៀត នាង​បាន​ជួល​គេ​ធ្វើ​ក្នុង​ត្រី​១០០​គីឡូក្រាម ៥​ម៉ឺន​រៀល ហើយនាង​បាន​លាយ​គ្រឿង និង​ជួល​គេ​ប្រឡាក់​ម្នាក់​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀលទៀត​ ហើយយក​ទៅ​ហាលនៅ​ពេល​ព្រឹក ហើយពេល​រសៀល មាន​ម៉ូយ​មក​ទិញ​អស់ ​។ អ្នក​នាង សាល រុំ​មី ក៏បាន​បន្ត​ទៀត​ថា ការ​រកស៊ី​ប្រកប​មុខរបរ​ធ្វើ​ត្រីងៀតមិនសូវ ចំណេញ​ទេ ដោយសារ​តែ​ចំណាយលើ​ជួល​គេ​ធ្វើ​ត្រី និង​ប្រឡាក់ព្រមទាំង​ជួល​ដី​គេ​ហាល ​។

ម្យ៉ាងទៀត​បើ​ហាល​ស្ងួតត្រី​បាត់​ច្រើន​ក្នុង​១០០​គីឡូក្រាម​សល់​តែ​៤០​គីឡូក្រាម​នោះ​ទេ ។​ នៅ​ក្នុង​ត្រី​ស្រស់ ១​គីឡូក្រាម ​ក្នុង​តម្លៃ​៦៧០០​រៀល ​ដល់​ពេល​ប្រឡាក់​ងៀតបាន​១​គីឡូក្រាម​តម្លៃ​១៧០០០​រៀល ឬ​២០០០០​រៀល តាម​ត្រី​ស្រស់ ​ឬ​ក្រៀម​ខ្លាំង ​។ មិន​ថា តែ​មាន​ម៉ូយ​ក្នុងស្រុក​មក​ទិញ​នោះទេ ​ក៏​មាន​បងប្អូន​ខ្មែរមក​ទិញ​ផ្ញើអោយ​បងប្អូន​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​អា​មេ​រិ​ក​ជាដើម​ ។ ម្ចាស់​ត្រីងៀត​រូប​នោះ​ក៏បាន​អោយ​ដឹង​ទៀត​ថា មុ​ខរបរ​នេះចំណេញ​តិច​ណាស់​ ដោយ​ក្នុង​ត្រី​ប្រមាណ​២០០​ទៅ​៣០០​គីឡូក្រាមអាច ដោយ​ចំណេញ​បាន​ប្រមាណជាង១០​ម៉ឺន​ប៉ុណ្ណោះ ។

ដោយឡែក ចំពោះអ្នក​ធ្វើ​ត្រី​សំ​យ៉ុ​ង​វិញក៏បាន​ធ្វើការ​ត្អូញត្អែរ​ថា ការ​រកស៊ីប្រឡាក់ត្រី​សំ​យ៉ុ​ងចំណេញ​តិច​ណាស់ ដោយសា​តែត្រី​ប្រា​ស្រស់ នៅ​លើ​ទៅ​ផ្សារ​ឡើងថ្លៃ ។ ជួប​ជាមួយលោក​សាន់ សា​ឡេះ ភេទ​ប្រុស​អាយុ៣៤​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​មាន​លំនៅ​ភូមិ៣ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ដែល​បាន​រកស៊ី​ធ្វើ​ត្រី​សំ​យ៉ុ​ង បានអោយ​ដឹង​ថា ការ​រកស៊ីប្រឡាក់ត្រី​ចំ​យ៉ុ​ង ​បច្ចុប្បន្ននេះ​មិនសូវ​ចំណេញ​នោះ​ទេ ដោយសារ​តែ​ត្រី​ប្រា​ស្រស់ ឡើងថ្លៃ​រហូត​ដល់​១​គីឡូក្រាម​៦២០០​រៀល ហើយ​ធ្វើ​ត្រី​សំ​យ៉ុ​ងលក់​ចេញ​បាន​១​គីឡូក្រាម​១៥០០០​រៀល ​។

ម្យ៉​៉ា​ង​ទៀត គាត់​ទិញ​ត្រី​មក​ប្រឡាក់​សុទ្ធតែ​ត្រី​ល្អ​ៗ ​។ លោក​សាន់ សា​ឡេះ បានអោយ​ដឹង​ថា គាត់​បាន រកស៊ី​ប្រឡាក់ត្រី​សំ​យ៉ុ​ង​ (​ហៅ​ត្រី​ហើម​) យក​ទៅ​បោះ​ដុំ​នៅ​ផ្សារ​អូរ​ឬ​ស្សី​រយៈ​ពេល​ប្រមាណ​៣​ឆ្នាំមក​ហើយ​ ដែលប្រឡាក់​ម្តងប្រមាណ​៤០០​ទៅ​៥០០​គីឡូក្រាម ។ របៀប​ធ្វើ​ត្រី​សំ​យ៉ុ​ង គឺ​ទិញ​ត្រី​ប្រា​ពី​ស្រះ​ចិញ្ចឹមយក​មក​វះ ហើយ​ត្រាំ​ទឹក​ទុក​រយៈ​ពេល​១២​ទៅ​១៣​ម៉ោង ​ដើម្បី​អោយ​ត្រី​ហើម អណ្តែត​ទើប​យក​មក​ប្រឡាក់​ហាលថ្ងៃ​រយ​ៈពេល​២​ថ្ងៃ​ទៀត ​។

ត្រីងៀត ធ្វើ​ពី​ត្រី​រ៉ស់ និង​ត្រី​សំ​យ៉ុ​ង ធ្វើ​ពី​ត្រី​ប្រា ជា​ម្ហូបក្រៀម ពិសេស​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ។ អ្នកខ្លះចូល​ចិត្តហូប​ជាមួយ​ឪឡឹក​ និង​បបរស​ជាដើម ។ ដោយសា​រតែត្រីងៀត​ និង​ស្រី​ត្រី​សំ​យ៉ុ​ង ​ជាទី​ពេញ​និយម​ចូល​ចិត្តធ្វើ​អោយប្រជាពលរដ្ឋមួយ​ចំនួនក៏បាន​ប្រកប​មុខរបរ​ប្រឡាក់​ត្រីងៀត ត្រី​សំ​យ៉ុ​ង លក់​បោះ​ដុំ​នៅ​លើ​ទីផ្សារ​នានា​នៅ​ក្នុង ប្រទេស ​និង​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។

អ្នក​រកស៊ី​ធ្វើ​ងៀត​ត្រីបានអោយ​ដឹង​ថា បើសិនជា​បងប្អូនត្រូវការត្រីងៀតផ្អែម​ល្អ​ៗ ទាក់ទង​តាម​ទូរស័ព្ទ​លេខ​០១០ ៦៣ ៥៣ ៦៨, បើ​ត្រូវការ​ត្រី​សំ​យ៉ុ​ង​ទាក់ទង​ទូរស័ព្ទ​លេខ ០៩៦ ៩៩៩ ៣៧៣៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ