ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​តាំងពី​តូច​ដល់​ឥឡូវ​នរណា​ជា​វីរបុរស​របស់​តារា​ឆ្នើម Neymar

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា កីឡាករ​ថ្លៃ​ជាងគេ​លើ​លោក Neymar Jr បាន​ដាច់​ចិត្ត​បង្ហើប​ប្រាប់​ថា រូបគេ​តែងតែ​ចាត់​ទុក​កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល Robinho ជា​កីឡាករ​គម្រូ​ជា​និច្ច…

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា កីឡាករ​ថ្លៃ​ជាងគេ​លើ​លោក Neymar Jr បាន​ដាច់​ចិត្ត​បង្ហើប​ប្រាប់​ថា រូបគេ​តែងតែ​ចាត់​ទុក​កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល Robinho ជា​កីឡាករ​គម្រូ​ជា​និច្ច ។

រូបគេ​ទាំង​ពីរ​នាក់​សុទ្ធ​ចេញ​មក​ពី​សាលា​បង្វឹក​បាល់ទាត់ Santos ។ តាំងពី​ពេល​នោះ​មក Neymar តែង​ចាត់​ទុក Robinho ជា Idol របស់​ខ្លួន ។ រូបគេ​បាន​ប្រាប់​ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង DAZN ថា ៖ «Idol របស់ខ្ញុំ​គឺជា Robinho តាំងពី​យូរលង់​ណាស់​មក​ហើយ ។ តាំងពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ចូល​ចិត្ត​នូវ​អ្វី​ៗ​ទាំងអស់​ដែល​គាត់​ធ្វើ ។ ខ្ញុំ​តែងតែ​ចង់​ក្លាយទៅជា​ដូច​គាត់​»​។

ជាមួយ​គ្នា​នេះ​ដែរ Neymar ក៏​បាន​ប្រាប់​ត្រង់​ៗ​ទៀត​ថា ៖«​ខ្ញុំ​នៅ​តែ​លេង​គ្រប់​កីឡាករ​ទាំងអស់​ហ្នឹង​ឱ្យ​តែ​ខ្ញុំ​អាច​លេង​បាន ។ វា​ពិតជា​ពិបាក​នឹង​ប្រាប់​ត្រង់​ណាស់​ថា ខ្ញុំ​មិនមែន​ជា​មនុស្ស​មើល​បាល់ទាត់​ច្រើន​នោះ​ទេ ។ ពេល​ខ្ញុំ​នៅផ្ទះ ខ្ញុំ​តែង​មើល​កីឡា​ផ្សេង​ទៀត ដែល​ភាគច្រើន​គឺ​កីឡាករ​បាល់​កន្ត្រក់ ។ ខ្ញុំ​ក៏​ចូល​ចិត្ត​សរសើរ​កីឡាករ​នៅ​ក្នុង​កីឡា​ផ្សេង​ផង​ដែរ​»៕

ប្រភព ៖ Marca

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ