ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​បរិស្ថាន​គ្មាន​«​ផ្សែង​បារី​»​នៅ​អង្គរ​ប្រកបដោយ​ជោ​គ​ជ័យ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​ការ​ជម្រុញ​ទីក្រុង​សៀមរាប​ ជាទី​ក្រុង​គ្មាន​ផ្សែង​បារី ដែល​ធ្វើឡើងកាលពីថ្ងៃ​ទី​២៧ កុម្ភៈ លោកស្រី Domilyn Villarraeiz អគ្គលេខាធិកា​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍…

ខេត្តសៀមរាប ​៖ ​ការ​ជម្រុញ​ទីក្រុង​សៀមរាប​ ជាទី​ក្រុង​គ្មាន​ផ្សែង​បារី ដែល​ធ្វើឡើងកាលពីថ្ងៃ​ទី​២៧ កុម្ភៈ លោកស្រី Domilyn Villarraeiz អគ្គលេខាធិកា​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​ពាន​បេតិកភណ្ឌ​អង្គរ គ្មាន​ផ្សែង​បារី​នៅ​ពេល​នេះ ដោយសារ​អាជ្ញា​ធរ​ជាតិ​អប្សរា​បានការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ជោ​គេ​ជ័យ ដែល​នេះ​ ជា​ការ​រួមចំណែក​លើក​ស្ទួយ​មុខមាត់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ​។ នៅ​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន ​ក៏​មាន​រម​នី​យ​ដ្ឋា​ន​ទេសចរណ៍​គ្មាន​ផ្សែង​បារី​ដែរ​ ដូច​ជា​កម្ពុជា ថៃ ឡាវ ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន​ជាដើម ​។

លោក ហង្ស ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​មាន​ប្រសាសន៍​ឱ្យដឹងដែរ​ថា កន្លង​មកនេះ​ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើការ​យ៉ាង​សកម្ម​ ដើម្បី​ធ្វើ​ឱ្យ​តំបន់​អង្គរ​ជា​តំបន់​គ្មាន​ផ្សែង​បារី ព្រោះថា នៅ​អង្គរ​មាន​ទេស​ចរណ៍​រាប់​ពាន់​នាក់​បាន​ចូល​ទស្សនា បើសិនជា​មានការ​ជក់បារី​នៅ​ទីនោះ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខ​ភាព​អ្នកទេសចរ និង​ប៉ះពាល់​ដល់​គុណភាព​ថ្ម​ប្រាសាទ​ផង​ដែរ​ ។ លោកបាន​បញ្ជាក់​ថា ក្រៅពី​តំបន់​អង្គរ​គ្មាន​ផ្សែង​បារី អាជ្ញាធរ​ជាតិ​អប្សរាក៏បាន​ខិតខំ​ធ្វើ​ឱ្យ​កន្លែង​ធ្វើ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​គ្មាន​ផ្សែង​បារី​ផង​
ដែរ​។

លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាបថា ដើម្បី​ជម្រុញ​ឱ្យ​ក្រុង​សៀមរាប​ ក្លាយជា​ទីក្រុង​គ្មាន​ផ្សែង​បារី​នៅ​ចុងឆ្នាំ​២០១៩​នេះ កន្លង​មក​រដ្ឋបាល​ក្រុង​សៀមរាប​ បាន​បង្កើត​គណៈកម្មការ​ទីក្រុង​គ្មាន​ផ្សែង​បារី ហើយ​បាន​រៀបចំ​សិក្ខាសាលា និង​វគ្គ​បណ្តុះបណ្តាល​ជា​ច្រើន​ស្តី​ពី​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិត​ផល​ថ្នាំជក់​ដល់​សង្កាត់​ទាំង​១២ មន្ទីរ​ពាក់ព័ន្ធ នគរបាល រួម​ទាំង​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​នៃ​កន្លែងធ្វើការ និង​កន្លែង​សាធារណៈ មាន​ដូច​ជា​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន វត្ត​អារាម សាលារៀន​និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​។ ជាក់ស្តែង​ សង្កាត់​ទាំង​១២​របស់​ក្រុង​សៀមរាប​ភាគច្រើន​បាន​ដាក់​បញ្ចូល​គម្រោង​ទីក្រុង​​គ្មាន​ផ្សែង​បារី​ក្នុង​ផែនការ​សង្កាត់​តាំងពី​ឆ្នាំ​២០១៧​មក​ ។


អត្ថបទសរសេរ ដោយ