ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​សម្តេច​តេ​ជោ​ជួប​តំណាង​គណបក្ស​នយោបាយ​ចំនួន​១៦

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នឹង​ជួប​តំណាង​គណបក្ស​នយោបាយ​ចំនួន​១៦ ដែល​សម្រេចចិត្ត​ចូល​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​«​នៅ​ព្រឹក​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នឹង​ជួប​តំណាង​គណបក្ស​នយោបាយ​ចំនួន​១៦ ដែល​សម្រេចចិត្ត​ចូល​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​«​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ​នេះ ខ្ញុំ​នឹង​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ប្រចាំឆមាស​ជាមួយ​បងប្អូន​មក​ពី​គណបក្ស​ចំនួន​១៦ ដែល​ជា​សមាជិក​នៅ​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​» ។

សម្តេច​បាន​បញ្ជាក់​អំពី​ជំនួប​នេះ​ថា​«​នេះ គឺជា​ដំណើ​ការ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​យើង ។ ការ​ចូលរួម​ផ្តល់​នូវ​មតិយោបល់​ល្អ​ៗ​ពី​គណបក្ស​នយោបាយ​ទាំងអស់​ដល់​រាជរ​ដ្ឋា​ភិ​បា គឺ​ជួយ​ជំរុញ​ដល់​ការ​កសាង​ប្រទេស​អោយ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​អរគុណ​បងប្អូន​ដែល​បាន​រួមចំណែក​ចូលរួម​ជួយ​ប្រទេស​ជាតិ និង​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​ការពា​សន្តិភាព ដើម្បី​កម្ពុជា​កាន់តែ​មានឱកាស​អភិវឌ្ឍន៍​លឿន​ទៅ​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ