ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តានតឹង​ខ្លាំង​រវាង២ប្រទេស បា.ញ់​ធ្លាក់​យន្តហោះ​២​គ្រឿង

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា​-​ប៉ា​គី​ស្ថាន ៖ ប៉ា​គី​ស្ថាន​និយាយ​កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ​ថា បាន​បាញ់​ធ្លាក់​យន្តហោះ​ឥណ្ឌា​២​គ្រឿង​ក្នុង​ដែនអាកាស​របស់​ខ្លួន ក្រោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​ឥណ្ឌា ក្នុង​ដែនដី​ប៉ា​គី​ស្ថាន​ប្រឆាំង​ក្រុម​អ៊ិ​ស្លា​ម​និយម​មួយ​។ តាម​TWITTER​អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​ប៉ា​គី​ស្ថាន​អះអាង​នា​ថ្ងៃ​ទី​២៧​កុម្ភៈ​ថា ប៉ា​គី​ស្ថាន​បាន​បាញ់​ធ្លាក់​យន្តហោះ​ឥណ្ឌា​២​គ្រឿង ក្នុង​ដែនអាកាស​របស់​ខ្លួន ក្រោយ​ការ​វាយប្រហារ​បង្ការ​របស់​ឥណ្ឌា​នៅ​ប៉ា​គី​ស្ថាន…

ប្រទេស​ឥណ្ឌា​-​ប៉ា​គី​ស្ថាន ៖ ប៉ា​គី​ស្ថាន​និយាយ​កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ​ថា បាន​បាញ់​ធ្លាក់​យន្តហោះ​ឥណ្ឌា​២​គ្រឿង​ក្នុង​ដែនអាកាស​របស់​ខ្លួន ក្រោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​ឥណ្ឌា ក្នុង​ដែនដី​ប៉ា​គី​ស្ថាន​ប្រឆាំង​ក្រុម​អ៊ិ​ស្លា​ម​និយម​មួយ​។

តាម​TWITTER​អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​ប៉ា​គី​ស្ថាន​អះអាង​នា​ថ្ងៃ​ទី​២៧​កុម្ភៈ​ថា ប៉ា​គី​ស្ថាន​បាន​បាញ់​ធ្លាក់​យន្តហោះ​ឥណ្ឌា​២​គ្រឿង ក្នុង​ដែនអាកាស​របស់​ខ្លួន ក្រោយ​ការ​វាយប្រហារ​បង្ការ​របស់​ឥណ្ឌា​នៅ​ប៉ា​គី​ស្ថាន ដែល​នាំ​ឲ្យ​មានការ​កើនឡើង​ថ្មី​នៃ​ភាព​តានតឹង រវាង​មហាអំណាច​នុយក្លេអ៊ែរ​នៅ​អា​ស៊ីខាងត្បូង​ទាំង​២​។

អ្នកនាំពាក្យ​រូប​នោះ ឧត្ដមសេនីយ​ASIF GHAFOOR​គូសបញ្ជាក់​ថា ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយ​ប្រហារ​របស់​កងទ័ពអាកាស​ប៉ា​គី​ស្ថាន នា​ព្រឹក​ថ្ងៃ​ទី​២៧​កុម្ភៈ​កងទ័ពអាកាស​ឥណ្ឌា​បាន​ឆ្លងកាត់​ខ្សែបន្ទាត់​ត្រួតពិនិត្យ ដែល​ជា​ព្រំដែន​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​នៅ​តំបន់​មាន​ជម្លោះ​កា​ស្មៀ​រ​។ កងទ័ពអាកាស​ប៉ា​គី​ស្ថាន​បាន​បាញ់​ធ្លាក់​យន្តហោះ​ឥណ្ឌា​២​គ្រឿង ក្នុង​ដែនអាកាស​ប៉ា​គី​ស្ថាន​។ យន្តហោះ​មួយ​បាន​ធ្លាក់​នៅ​កា​ស្មៀ​រ​ឥណ្ឌា​ហើយ​យន្តហោះ​មួយទៀត​ធ្លាក់​នៅ​កា​ស្មៀ​រ​ប៉ា​គី​ស្ថាន​។ អ្នក​បើក​យន្តហោះ​ឥណ្ឌា​២​នាក់​ត្រូវ​ចាប់ខ្លួន នៅ​លើ​ដី​ដោយ​កង​ទាហាន​ប៉ា​គី​ស្ថាន ។

ចំណែក​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​រដ្ឋាភិបាល​រដ្ឋ​ចា​មូ​កា​ស្មៀ​រ​ឥណ្ឌា​មុន​នេះ​គូសបញ្ជាក់​ថា បណ្ដា​យន្ត​ហោះ​ប្រដេញ​ប៉ា​គី​ស្ថាន​បាន​ហោះ​ឆ្លងកាត់​រយៈពេល​ខ្លី ព្រំដែន​រវាង​ប្រទេស​ទាំង​២​នៅ​កា​ស្មៀ​រ ហើយ​ត្រូវ​កងទ័ពអាកាស​ឥណ្ឌា​រុញច្រាន​។ ចំណែក​អ្នក​ទទួលខុសត្រូវ​ប៉ូលិស​កា​ស្មៀ​រ​ឥណ្ឌា​ម្នាក់​ ​និយាយ​ថា​អ្នក​បើក​យន្តហោះ​២​នាក់​និង​ជន​សី​ុ​វិល​ម្នាក់​ស្លាប់់​ក្រោយ​យន្តហោះ​ឥណ្ឌា​ធ្លាក់​។ មានការ​បាញ់​តតាំង​គ្នា​លើ​ដែនដី​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​២ នៅ​តាម​កន្លែង​ជា​ច្រើន​នៅ​កា​ស្មៀ​រ​ផង​ដែរ​។

កងទ័ពអាកាស​ឥណ្ឌា​អះអាង​កាលពី​ថ្ងៃ​ទី​២៦​កុម្ភៈ ពី​ការ​វាយប្រហារ​តាម​អាកាស ប្រឆាំង​ជំរំ​ហ្វឹកហ្វឺន​មួយ របស់​ក្រុម​អ៊ិ​ស្លា​ម​និយម JAISH-E-MOHAMMED ដោយ​ថា សម្លាប់​យុទ្ធ​ជន​ក្រុម​នោះ​ជា​ច្រើន​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ