ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយ​ចាប់​ VODKA​ រុ​ស្ស៊ី​៩​ម៉ឺ​ន​ដប​នាំ​ទៅ​កូរ៉េ​​ខាងជើង

5 ឆ្នាំ មុន

ប្រទេស​ហូ​ឡង់ ៖ គយ​ហូ​ឡង់​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​២៦​កុម្ភៈ​ថា បាន​ចា​ប់រិប​អូស​ស្រា​VODKA​រុ​ស្ស៊ីយ៉ាងតិច​៩០.០០០​ដប ដែល​នាំ​ទៅ​កាន់​កូរ៉េ​ខាងជើង ជា​កម្មវត្ថុ​នៃ​ទណ្ឌកម្ម​អន្តរជាតិ មក​ពី​កម្មវិធី​នុយ​ក្លែ​អ៊ែ​រ​និង​បាលី​ស្ទិ​ក​របស់​ប្រទេស​នោះ​។ ស្រា​ទាំងនេះ​ត្រូវ​បាន​រក​ឃើញ​នៅ​កំពង់​ផែ​ក្រុង​ROTTERDAM​ហូ​ឡង់​។ ការ​ប្រកាស​នោះ​ធ្វើ​ឡើង​ខណៈ​លោក​គី​ម​ជុង​អ៊ុ​ន បាន​ទៅ​ដល់​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​ទី​២៦​កុម្ភៈ…

ប្រទេស​ហូ​ឡង់ ៖ គយ​ហូ​ឡង់​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​២៦​កុម្ភៈ​ថា បាន​ចា​ប់រិប​អូស​ស្រា​VODKA​រុ​ស្ស៊ីយ៉ាងតិច​៩០.០០០​ដប ដែល​នាំ​ទៅ​កាន់​កូរ៉េ​ខាងជើង ជា​កម្មវត្ថុ​នៃ​ទណ្ឌកម្ម​អន្តរជាតិ មក​ពី​កម្មវិធី​នុយ​ក្លែ​អ៊ែ​រ​និង​បាលី​ស្ទិ​ក​របស់​ប្រទេស​នោះ​។ ស្រា​ទាំងនេះ​ត្រូវ​បាន​រក​ឃើញ​នៅ​កំពង់​ផែ​ក្រុង​ROTTERDAM​ហូ​ឡង់​។

ការ​ប្រកាស​នោះ​ធ្វើ​ឡើង​ខណៈ​លោក​គី​ម​ជុង​អ៊ុ​ន បាន​ទៅ​ដល់​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​ទី​២៦​កុម្ភៈ ដើម្បី​ជួប​គ្នា​កំពូល​លើក​ទី​២​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ ផ្ដោត​លើ​ការ​រំសាយ​នុយ​ក្លែ​អ៊ែ​រ​របស់​កូរ៉េ​ខាងជើង​។

ស្រា​VODKA​ទាំងនេះ​ដាក់​ក្នុង​កុងតឺន័រ​មួយ​ដឹក​តាម​នាវា​មួយ​គ្រឿង របស់​ក្រុមហ៊ុន​ចិន COSCO SHIPPING ដែល​មក​ដល់​ក្រុង​ROTTERDAM​កាលពី​យប់​ថ្ងៃ​ទី​២១​កុម្ភៈ​។ កុង​តឹ​ន័​រដាក់​ស្រា​នោះ​លាក់​ក្រោម​សំបក​យន្តហោះ ហើយ​ចា​ប់រិប​អូស​កាលពី​ថ្ងៃ​ទី​២២​កុម្ភៈ តាម​បទបញ្ជា​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ក្រៅប្រទេស​និង​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ការ​អភិវឌ្ឍន៍ លោក​SIGRID KAAG​។

យោង​តាម​កាសែត​ហូ​ឡង់​ALGEMEEN DAGBLAD​ថា ស្រា​ទាំងនេះ​សម្រាប់​ជន​លេខ​មួយ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​និង​បណ្ដា​ប្រមុខ​យោធា​របស់​ប្រទេស​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ