ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រិះគន់​របស់​លោក​ត្រាំ ​OPEC​ មិន​អើពើ​ឡើយ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-OPEC ៖ ប្រភព​មួយ​របស់​អង្គការ​បណ្ដា​ប្រទេស​នាំ​ប្រេង​ចេញ ហៅ​កាត់​ថា​OPEC អះអាង​ប្រាប់​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ទី​២៦​កុម្ភៈ​ថា OPEC​និង​បណ្ដា​សម្ព័ន្ធមិត្ត​នឹង​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​របស់​ពួក​គេ កាត់​បន្ថយ​ផលិតកម្ម​ប្រេង ទោះបី​មានការ​រិះគន់​នានា​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ក្ដី​។ ប្រភព​នោះ​និយាយ​ថា…

សហរដ្ឋអាមេរិក​-OPEC ៖ ប្រភព​មួយ​របស់​អង្គការ​បណ្ដា​ប្រទេស​នាំ​ប្រេង​ចេញ ហៅ​កាត់​ថា​OPEC អះអាង​ប្រាប់​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ទី​២៦​កុម្ភៈ​ថា OPEC​និង​បណ្ដា​សម្ព័ន្ធមិត្ត​នឹង​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​របស់​ពួក​គេ កាត់​បន្ថយ​ផលិតកម្ម​ប្រេង ទោះបី​មានការ​រិះគន់​នានា​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ក្ដី​។

ប្រភព​នោះ​និយាយ​ថា ដោយ​ពិនិត្យ​លើ​បណ្ដា​ទិន្នន័យ​បច្ចុប្បន្ន​លើ​ទីផ្សារ OPEC​និង​សម្ព័ន្ធមិត្ត ប្រហែល​ជា​នឹង​បន្ត​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​រហូត​ដល់​ដំណាច់ឆ្នាំ​។ OPEC​នឹង​រួម​ប្រជុំ​នា​ខែមេសា​ដើម្បី​ពិនិត្យ​លើ​យុទ្ធសាស្ត្រ​របស់​ខ្លួន​។

លោក​ដូ​ណា​ល់​ត្រាំ​បាន​អំពាវនាវ​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​២៥​កុម្ភៈ​ដល់​OPEC ឲ្យ​បញ្ឈប់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឆៅ​កើនឡើង ដោយ​ស្នើ​ដល់​OPEC​ឲ្យ​រក្សា​ភាព​ស្ងប់ស្ងាត់​។ ក្រោយ​សារ​នោះ​តាម​TWITTER​របស់​លោក​ត្រាំ់ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ខ្លាំង ដោយ​ប្រេង​ឆៅ​BRENT​នៃ​សមុទ្រ​ខាង​ជើង​ធ្លាក់​ចុះ​៣,៥%​នា​ថ្ងៃ​ទី​២៥​កុម្ភៈ មុន​ពេល​ឡើង​វិញ​ប្រមាណ​ជា​០,៨៥%​។

ប្រភព​ខាងលើ​នោះ​បន្ត​ថា​OPEC​នឹង​បន្ត​កាត់​បន្ថយ​ផលិតកម្ម យោង​តាម​ផែនការ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​ចូលរួម​កាន់តែ​ខ្លាំង​ក្នុង​វិធានការ​ទាំងនោះ​។ OPEC​នឹង​បន្ត​អនុវត្ត​កិច្ចព្រម​ព្រៀង​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​របស់​ខ្លួន​រហូត​ដល់​ការ​ស្តុក ចាប់ផ្ដើម​ធ្លាក់​ចុះបើ​ប្រៀបធៀប​ទៅ​នឹង​ផលិតកម្ម​បច្ចុប្បន្ន​។

OPEC​និង​បណ្ដា​សម្ព័ន្ធមិត្ត​ពិសេស​រុ​ស្ស៊ី បាន​ព្រមព្រៀង​គ្នា​កាលពី​ខែធ្នូ កាត់​បន្ថយ​ផលិតកម្ម​ប្រេង មក​នៅ​ត្រឹម​១,២​លាន​ធុង​ក្នុង​១​ថ្ងៃ គិត​ចាប់តាំងពី​ថ្ងៃ​ទី​១​មក​រា​ទៅ ហើយ​ក្នុង​រយៈពេល​៦​ខែ ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​មាន​ស្ថេ​រ​ភាព ហើយ​ជួយ​ទ្រទ្រង់​ដល់​តម្លៃ​ប្រេង​។

ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ប្រឆាំង​ផ្នែក​ប្រេងកាត​របស់​វេ​ណេ​ស៊ុ​យ​អេ​ឡា ជា​អ្នក​ផ្ដល់​ប្រេង​ឆៅ​សំខាន់​ដល់​សហរដ្ឋអាមេរិក បាន​រួមចំណែក​ជួយ​ទ្រទ្រង់​តម្លៃ​ប្រេង​នា​ពេល​ថ្មី​ៗ​នេះ ហើយ​បែប​នោះ អាច​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​បង្កើន​ផលិតកម្ម​ប្រេង​របស់​ខ្លួន សម្រាប់​យក​ទៅ​ប៉ះប៉ូវ​ដល់​ការ​ផ្គត់ផ្គង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ