ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី លើក​ពាន AFF U22 លើ​ទឹកដី​កម្ពុជា ក្រោយ​ឈ្នះ​ថៃ 2-1

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ ដណ្ដើម​ពានរង្វាន់​យុវជន​ប្រចាំ​តំបន់​អាស៊ាន AFF U22 Championship 2019 ដែល​កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ បាន​បញ្ចប់​ហើយ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ ដណ្ដើម​ពានរង្វាន់​យុវជន​ប្រចាំ​តំបន់​អាស៊ាន AFF U22 Championship 2019 ដែល​កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ បាន​បញ្ចប់​ហើយ ដោយ​ក្រុម​ជម្រើសជាតិ U22 ឥណ្ឌូ​ណេ​ស៊ី គឺជា​អ្នក​លើក​ពាន បន្ទាប់​ពី​យកឈ្នះ​ក្រុម U22 ថៃ ដោយ​លទ្ធផល ២-១ ក្នុង​ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ កុម្ភៈ ។

សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​តង់​ទី​១​រយៈពេល៤៥​នាទី​ដំបូង ពុំ​មានការ​របូត​គ្រាប់​បាល់​នោះ​ទេ តែ​ចូល​តង់​ទី​២ ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ ជា​អ្នករក​គ្រាប់​បាល់​បាន​១​គ្រាប់ មុន​នៅ​នាទី​ទី​៥៧ តែ​មិន​ទាន់​បាន​២​នាទី​ស្រួល បួល​ផង កីឡាករ​របស់​ឥណ្ឌូ​ណេ​​ស៊ី​បាន​វាយ បក​តាម​ស្មើ​វិញ​នៅ​នាទី​ទី​៥៩ និង​បន្ថែម​១​គ្រាប់​ទៀត​ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែ​ម្ដង​នៅ​នាទី​ទី​៦៤ ទោះបី​ក្រុម​កីឡាករ​ថៃ ព្យាយាម​វាយបក​ខ្លាំង​នៅ​ចុង​ម៉ោង​តែ​មិន​បាន​សម្រេច ។

សរុប​លទ្ធផល​ក្រោយ​ចប់​ការ​ប្រកួត គឺ​ក្រុម U22​ឥណ្ឌូ​ណេ​ស៊ី បាន​លើក​ពាន​ជើងឯក ក្រុម​U22​ថៃ​បាន​ត្រឹម​ជើងឯក​រង ក្រុម​U22 វៀតណាម ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ និង​ក្រុម​ម្ចាស់ផ្ទះ U22​កម្ពុជា​ទទួល​​បាន​ចំណាត់ថ្នាក់​លេខ​៤ បន្ទាប់​ពី​ប្រកួត​ចាញ់​ក្រុម​U22 វៀតណា​ម​នៅ​ចុង​ម៉ោង​ក្នុង​លទ្ធផល​១-០ ក្នុង​ថ្ងៃដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ