ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៥​នាក់ របួសធ្ងន់​ស្រាល​១២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​១១​លើក​(​យប់​៦​លើក​) ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​ប្រុស​៨​នាក់ របួសស្រាល​ប្រុស​៤​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​១១​លើក​(​យប់​៦​លើក​) ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​ប្រុស​៨​នាក់ របួសស្រាល​ប្រុស​៤​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​, ប្រជែង​២​លើក​,​បត់​គ្រោះថ្នាក់​១​លើក​, ស្រវឹង​១​លើក​ស្លាប់​២​នាក់ ។ សរុប​ស្លាប់​៥​នាក់ ម៉ូតូ​ស្លាប់​៥​នាក់​(​មិន​ពាក់មួក​៣​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​១​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៦​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​,​រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២១​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១០​គ្រឿង​, រថយន្ត​តូច​៩​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៤​លើក​,​រថយន្ត​តូច​៦​លើក​, រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​, ផ្លូវ​ខេត្ត​៥​លើក​, ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៣​លើក​ស្លាប់​១​នាក់ របួស​៣​នាក់​,​ព្រះ​វិហារ​១​លើក​ស្លាប់​២​នាក់​របួស​២​នាក់​,​កណ្តាល​១​លើក​ស្លាប់​១​នាក់​និង​ខេត្តកំពង់ចាម​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៥០៨៤​គ្រឿង​(​ម៉ូតូ​៦២%) មធ្យោបាយ​ល្មើស​៨៤២​គ្រឿង​(៣៥%) អប់រំ​២៩៨​គ្រឿង​(​ម៉ូតូ​៧២%) មធ្យោបាយ​ពិន័យ​៥៤៤​គ្រឿង​
(​ម៉ូតូ​៨៧%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៩៣​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៩០១​គ្រឿង អប់រំ​១២៨​គ្រឿង ពិន័យ​ចំនួន​សរុប​៤៧៤​គ្រឿង (​មួក​៣៥៤​គ្រឿង កញ្ចក់​៩៣​គ្រឿង ស្រវឹង​៣​គ្រឿង ផ្សេង​ៗ២៤​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ