ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ឃាតករ​មក​ធ្វើ​ត្រាប់​សម្លា.ប់​រួច​ដុត​សព​បំបាត់ភស្តុតាង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​​សម្លាប់​បុរស​ម្នាក់​រួច​ដុត​សព​នៅ​ជិត​ភ្នំ​ដងរ៉ែក ដោយ​ចាប់​ឃាត់ខ្លួនជនសង្ស័យ​ចំនួន​២នាក់ នេះ​ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន ។ សំណុំរឿង​ឃាតកម្ម​មួយ​ដែល​កើតឡើង​ក្នុង​ភាព​អាថ៌​កំបាំង​ ត្រូវ​បាន​កងកម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ រួម​មាន​កម្លាំង​នគរបាល​ជំនាញ​ផែន​ព្រហ្មទណ្ឌ កម្លាំង​នគរបាល…

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​​សម្លាប់​បុរស​ម្នាក់​រួច​ដុត​សព​នៅ​ជិត​ភ្នំ​ដងរ៉ែក ដោយ​ចាប់​ឃាត់ខ្លួនជនសង្ស័យ​ចំនួន​២នាក់ នេះ​ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន ។

សំណុំរឿង​ឃាតកម្ម​មួយ​ដែល​កើតឡើង​ក្នុង​ភាព​អាថ៌​កំបាំង​ ត្រូវ​បាន​កងកម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ រួម​មាន​កម្លាំង​នគរបាល​ជំនាញ​ផែន​ព្រហ្មទណ្ឌ កម្លាំង​នគរបាល អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក និង​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ដឹកនាំ​បញ្ជា​ផ្ទាល់ របស់ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​និង​លោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ​រង ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ស្រាវជ្រាវ​វែកមុខ​ឃាតករ និង​ឈាន​ដល់​បំបែកសំណុំរឿងនេះ​​បាន​ទាំងស្រុង ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ករណី​ឃាតកម្ម​គិត​ទុកជា​មុន​នេះ​បាន​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​១០​ទៅ​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ព្រៃ​អា​ព្រហ្ម ក្នុង​ដី​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍ ក្នុងភូមិ​ថ្ម​រមៀល ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

ក្រោយ​ពី​កើតហេតុ​និង​ទទួល​បាន​ព័ត៌​មាន​ថា មាន​មនុស្ស​ត្រូវ​គេ​សំលាប់ ដែល​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ហាន សុ​ថុ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​អំពិល​ចាស់ ឃុំ​បន្ទាយ​អំពិល​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ត​មាន​ជ័យ មុខរបរ​បើក​រោង​ម៉ាស៊ីនកិនស្រូវ និង​បើកឡាន​យក​ស្រូវ​តាម​ផ្ទះ​ទៅ​កិន ។

លោក​បាន​ដាក់​បទបញ្ជា​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ថ្មពួក រួម​ទាំង​កម្លាំង​វរ​សេនា​ស​តូច​ការពារ ព្រំដែន​គោក​លេខ​៨០៧ បើក​ការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ស៊ួ​ត សុភា​ក់ ហៅ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ត្រូវជា​ប្អូន និង​ម្នាក់​ទៀត​ឈ្មោះ​ស៊ួ​ត សុ​ផាត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ត្រូវជា​បង​។ ជនសង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា រស់នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ​ស៊ួ​ត សុ​ផាត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​ជន​ដៃដល់ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​មែន ដោយ​ប្រើ​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​ពីរ​កាំបិត ត្រូវ​ចំ​ក និង​ត្រូវ​ចំ​ដៃ បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​សម្លាប់​ជន​រង​គ្រោះ​នោះ ក៏​ព្រោះតែ​បានឃើញ​ជន​រង​គ្រោះ និង​ប្អូនថ្លៃ​ស្រី​របស់​ខ្លួន​ទាក់ទង​គ្នា​ជា​យូរ​មក​ហើយ បើ​ទោះបីជា​ប្អូនប្រុស​របស់​ខ្លួន​បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធចុង មក​ត្រូវរ៉ូវ​គ្នា​ជាមួយ​ប្រពន្ធដើម​(​ប្អូនថ្លៃ​ស្រី​)​វិញ​ក៏​ដោយ តែ​ជន​រង​គ្រោះ​នៅ​តែ​បន្ត​លួច​ទាក់ទង​ប្អូនថ្លៃ​ស្រី​របស់​ខ្លួន​ទៀត ដោយ​តែងតែ​នាំ​គ្នា​មក​កន្លែង​គុ​ម្អ​ប្ញ​ស្សី​ដែល​មាន​អូរ​នេះ​ជា​ញឹកញាប់ ។

ជនសង្ស័យ​បាន​បន្ត​ថា ពេល​ឃើញ​ជន​រង​គ្រោះ និង​ប្អូនថ្លៃ​ស្រី​នៅ​តែ​ទាក់ទង​គ្នា​ដូច្នេះ ខ្លួន​ក៏​រៀប​គំរោង​សម្លាប់​ជន​រង​គ្រោះ​ក្រោម​ដើម​កកោះ​ក្នុង​ដី​ឡូត៍​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍ ក្រោយ​ពី​សម្លាប់​រួច​ហើយ ខ្លួន​បាន​បើក​គោ​យន្ត​ទៅ​ភូមិ​ប្រាប់​ប្អូនប្រុស​​របស់​ខ្លួន​ឈ្មោះ​ស៊ួ​ត សុភា​ក់ ហៅ​ភ័ក្ត្រ ដែល​ជា​ជន​សមគំនិត​ថា ខ្លួន​បាន​សម្លាប់​ឈ្មោះ​សុ​ថុ​ន ហើយ រួច​ក៏​បាន​នាំ​គ្នា​ប្រមូល​កង់​មុខ​គោ​យន្ត​កន្ត្រៃ​ចំនួន​៤ និង​កង់​មុខ​ត្រាក់ទ័រ​ចំនួន​១ ដឹក​តាម​គោ​យន្ត​យក​ទៅ​ដុត​សព​ជន​រង​គ្រោះ ដើម្បី​បំបាត់ភស្តុតាង​។

លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រួច​មក នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​នេះ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក និង​វរ​សេនា​តូច ការពារ​ព្រំដែន​គោក​លេខ​៨០៧ នាំ​ជនសង្ស័យ​២​នាក់ បងប្អូន និង​ស្ត្រី​ជា​ប្អូនថ្លៃ​ជន​ដៃដល់​ធ្វើ​ត្រាប់​ឡើង​វិញ​ពី​សកម្មភាព​នៃ​បទល្មើស និង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

គួររំលឹកថា សព​បុរស​ត្រូវ​គេ​ដុត និង​កង់​ឡាន​ចោល​នៅ​កណ្តាល​ព្រៃ​ត្រូវ​បាន​ស្គាល់​ហើយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ