ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! មនុស្ស​ឡើង​ខ្ទាត​ចូល​ក្នុង​ទឹក​ប្រឡាយ​…​ក្រោក​ពី​ទឹក​ទាំង​ព្រលឹង​ចុង​សក់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បើកបរ​រថយន្ត​ដឹក​គ្រឿងសំណង់​បុក​រ៉ឺ​ម៉ក ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ​ចំ​ពីមុខ​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​កៀប​ជាប់​ជន​បង្ក​ដែល​ជា​អ្នកបើកបរ​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​រង​របួសធ្ងន់ និង​បុរស​ម្នាក់​ទៀត​រួម​ដំណើរ​ជាមួយ​រង​របួសស្រាល ហើយ​អ្នក​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ម្នាក់​ផ្សេង​ទៀត​របួសស្រាល ។ មូលហេតុ​ដោយសារ​តែ​បើកបរ​រថយន្ត​កូរ៉េ​ស្រវឹង ហើយ​បើកបរ​ល្បឿន​លឿន​ពេក​ដល់​ផ្លូវ​កោង​ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​១​គ្រឿង…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បើកបរ​រថយន្ត​ដឹក​គ្រឿងសំណង់​បុក​រ៉ឺ​ម៉ក ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ​ចំ​ពីមុខ​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​កៀប​ជាប់​ជន​បង្ក​ដែល​ជា​អ្នកបើកបរ​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​រង​របួសធ្ងន់ និង​បុរស​ម្នាក់​ទៀត​រួម​ដំណើរ​ជាមួយ​រង​របួសស្រាល ហើយ​អ្នក​បើក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ម្នាក់​ផ្សេង​ទៀត​របួសស្រាល ។

មូលហេតុ​ដោយសារ​តែ​បើកបរ​រថយន្ត​កូរ៉េ​ស្រវឹង ហើយ​បើកបរ​ល្បឿន​លឿន​ពេក​ដល់​ផ្លូវ​កោង​ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​១​គ្រឿង បណ្តាល​ឲ្យ​ខ្ទាត​អ្នក​បើក​រ៉ឺ​ម៉ក​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក ហើយ​ក៏​ជ្រុល​ទៅ​បុក​ជាមួយនឹង​រថយន្ត​ទេសចរណ៍​ដឹក​កម្មករ​ចំ​ពីមុខ​ប៉ែក​ចំហៀង​ខាងឆ្វេង បណ្តាល​ឲ្យ​រថយន្ត​ដឹក​គ្រឿងសំណង់​ក្រពឹត​កាប៊ី​ន​មុខ​កៀប​អ្នកបើកបរ​ជាប់​ក្នុង​កាប៊ី​ន​តែ​ម្តង ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២៦​ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវ​លេខ​៣១៤C ស្ថិត​ក្នុងភូមិ​តារាង​បាល់ សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​ម៉ាក​ហ៊ី​យិ​ន​ដាយ​កូរ៉េ ពណ៌​ខៀវ គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ ទេព សំអាត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​មុខរបរ​កម្មករ រស់នៅ​ភូមិ​តាណរ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ជា​ផ្លូវ​កោង​ក៏​មាន​ម៉ូតូ​រ៉ឺ​ម៉ក​មួយ​គ្រឿង​បើក​ស្រប​ទិស​គ្នា​ក៏​បុក​ពីក្រោយ បណ្តាល​ឲ្យ​អ្នក​បើក​រ៉ឺ​ម៉ក​ខ្ទាត​ចេញពី​ម៉ូតូ​ធ្លាក់​ចូល​ក្នុង​ទឹក​ហាវ​ថ្នល់​រួច​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ដក្រុង​ដឹក​កម្មករ​កម្មការិនី​១​គ្រឿង​ទៀត ពណ៌​បៃតង​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​៣B- ១២៣១ បើកបរ​ដោយ​ឈ្មោះ តុញ បូ​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បើកបរ​រស់នៅ​ភូមិ​បា​យ៉ាប ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ បើកបរ​ពី​ទិស​ជើង​ទៅ​ត្បូង​បញ្ច្រាសទិស​គ្នា​ក៏​បាន​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​កៀប​ជាប់​អ្នកបើកបរ​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​កូរ៉េ ខណៈនោះ​ត្រូវ​បាន​ពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​គាស់​យក​ចេញពី​កាប៊ី​ន ដើម្បី​ជួយ​សង្គ្រោះ ។

ក្រោយ​ពី​គាស់​ទាញ​ចេញ​រួច​នោះ​ឃើញ​ជន​រង​គ្រោះ​របួស​ដាច់​សាច់​ជើង​(​កំភួនជើង​សងខាង​ខ្នងជើង​ធ្ងន់ធ្ងរ និង​ចិញ្ចើម​) សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ និង​អ្នក​រួម​ដំណើរ​ម្នាក់​របួសស្រាល ។ ចំណែក​អ្នកបើកបរ​រថយន្ត​ទេសចរណ៍​គ្មាន​របួស​ស្នាម​នោះ​ទេ រថយន្ដ​ខូចខាត​ស្រាល ។

ចំពោះ​មធ្យោបាយ​ទាំង​២​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្តស្វាយរៀង ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។ ចំណែក​អ្នក​បើក​ម៉ូតូ​រ៉ឺ​ម៉ក​ក្រោក​ពី​ទឹក​ឡើង ព្រលឹង​ចុង​សក់​ឡើង​បើក​ម៉ូតូ​រ៉ឺ​ម៉ក​ទៅ​ផ្ទះ​បាត់​មិន​ខ្ចី​រករឿង​អ្វី​ឡើយ ។ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច គឺ​មូលហេតុ អ្នកបើកបរ​រថយន្ដ​កូរ៉េ​បើក​ល្បឿន​លឿន​ដោយ​មាន​ស្ថានភាព​ស្រវឹង ហើយ​បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ