ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​ច្រើន​អង្គភាព​​រង់ចាំ​លទ្ធ​ផល ក្រោយ​​អ្នកកាសែត​២​រូប​ត្រូវគេប្តឹង​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អ្នក​សារព័ត៌មាន​ជា​ច្រើន​អង្គភាព ​មក​ពី​រាជធានី​ភ្នំពេញនិង​នៅ​ក្នុង​ខេត្ត ​​ព្រឹក​ថ្ងៃ​ទី២៦ ​កុម្ភៈ បាន​មក​កាន់​មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ដើម្បី​រង់ចាំ​តាមដាន និង​យក​ព័ត៌​មាន ស្តី​ពីអ្នក​សារព័ត៌មាន​​​រូបដែល​ត្រូវ​​លោកលី…

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អ្នក​សារព័ត៌មាន​ជា​ច្រើន​អង្គភាព ​មក​ពី​រាជធានី​ភ្នំពេញនិង​នៅ​ក្នុង​ខេត្ត ​​ព្រឹក​ថ្ងៃ​
ទី២៦ ​កុម្ភៈ បាន​មក​កាន់​មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ដើម្បី​រង់ចាំ​តាមដាន និង​យក​ព័ត៌​មាន ស្តី​ពីអ្នក​សារព័ត៌មាន​​​រូបដែល​ត្រូវ​​លោកលី ផេង ប្ដឹង មក​កាន់​កងរាជអាវុធហត្ថ​ខេត្តពី​បទ​ញុះញង់ និង​ជំរិត​ព័ត៌មានដែល​​ប្រព្រឹត្ត​ឡើង​ កាលពី​ថ្ងៃ​ទី២០ និង២១ ​កុម្ភៈ ស្ថិត​នៅ​ចំណុចដី​ទំនាស់ ស្ថិត ភូមិ​ទី​៧ សង្កាត់​​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ហើយត្រូវកម្លាំងអាវុធ​នាំទាំង២នាក់​មកសាក​សួរ​។

គួរបញ្ជាក់ថា ​បន្ទាប់​ពី​មាន​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ៣៧គ្រួសារ ដែល​រង​គ្រោះ​ដោយសារ​ការ​ទិញ​ដី​មិន​បាន​ដីអស់​រយៈពេល​ជាង​៣​ឆ្នាំ​កន្លង​ទៅ នៅ​ថ្ងៃ​ទី​២០ និង​២១ ប្រជាពលរដ្ឋបាន​នាំ​គ្នា​ចូល​ទៅ​ធ្វើ​រោង​លើ​ដី​របស់​ខ្លួន​ ដែល​បាន​ទិញ តែ​ត្រូវ​បាន​លោក លី ផេង ហាមឃាត់​និង​រុះរើ​ចេញ ដោយ​អះអាង​ថា​៖ ខ្លួន​ជា​ម្ចាស់​ដី​ពិតប្រាកដ និង​មាន​ដីកា​រក្សា​ការពារ​របស់​តុលាការ​រាជធានី​ភ្នំពេញ ហើយ​បាន​បញ្ជា​ឲ្យ​កម្មករ​របស់​ខ្លួន រុះរើ​រោង​របស់​ប្រជាពលរដ្ឋ ទាំង​៣៧​គ្រួសារ​នោះ​ចេញ ។

បន្ទាប់​មក មានការ​សម្របសម្រួល​គ្នា​នៅ​សាលាសង្កាត់​ខ្សា​ម រវាង​ប្រជាពលរដ្ឋ ទាំង​៣៧​គ្រួសារ ជាមួយ លោក លី ផេង ។ ប៉ុន្តែ​ការ​សម្របសម្រួល​មិន​ទទួល​បាន​ល​ទ្ឋ​ផល​ឡើយ ។ ក្នុង​ហេតុ​ការ​ខាងលើ​នេះ លោក កែវ រតនា នាយក​សារព័ត៌មាន NTV និង​លោក សុខ ច​ន្ថា នាយក​សារព័ត៌មាន MCTV ដែល បាន​ចុះ​ទៅ​យក​ព័ត៌មាន ​ដោយ​ឡាយ​បន្ត​ផ្ទាល់ពី​សកម្មភាពទំនាស់​គ្នា​ខាងលើ​នេះ ត្រូវ​បាន​លោក លី ផេង បឹ្ត​ង​ពី​បទ​ញុះញង់ និងជម្រិត​ព័ត៌មាន ។

នៅ​ថ្ងៃ​ដដែល (២៦​ កុ​ម្ភៈ​) ក្រោយ​ការ​សាកសួរ រហូត​ដល់​ម៉ោង១ និង៤០នាទី​រសៀល លោក លឹ​ម ហាក់ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ផ្តល់​កិច្ច​សម្ភាសន៍ ជាមួយ​អ្នក​សារព័ត៌មាន​ថា ក្នុង​នាម​មន្ត្រី​នគរបាល​យុត្តិធម៌ លោកបាន​អនុវត្ត​ទៅ​តាម​ពាក្យបណ្ដឹង​របស់​លោក លី ផេង ដែល​ប្ដឹង​អ្នកកាសែត២រូប ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង លោក​គ្មាន​សិទ្ធិវិនិច្ឆ័យ ខាង​ណា​ ស​ខាង​ណា​ត្រូវ​នោះ​ទេ ។

ប៉ុន្តែ​យ៉ាងនេះ​ក្តី​ សម្រាប់​ជំហរ​បស់​លោក គឺ​លោក​ចង់អោយ​រឿង​នេះ​បាន​ចប់​ នៅ​ត្រឹម​កន្លែង​លោក​ចុះ មិន​ចង់ឱ្យ​​វែង​ឆ្ងាយ​ដល់​តុលាការ​នោះ​ទេ ។​ ពេល​នេះ​ លោក​បាន​សាកសួរ​ភាគី​ចុង​ចំលើយ​រួចរាល់​ហើយ នៅ​ឡើយ​ភាគី​ដើមចោទ​តែ​ប៉ុណ្ណោះ ។​ ហើយ​បើសិនជា​គ្មាន​អ្វី​ធំដុំ​ទេ នឹង​អាច​បញ្ចប់រឿង​នេះ​ក៏​ថា​បាន​ដែរ សម្រេច​លើ​ភាគី​ដើមចោទ​តែ​ប៉ុណ្ណោះ ។

លោក កែវ រតនា នាយក​សារព័ត៌មាន NTV ដែល​រង​ការ​ចោទប្រកាន់​ខាងលើ បាន​និយាយ​ដែរថា​៖​លោក​មិន​បាន​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​សាងសង់​រោង លើ​នៅ​លើ​ដី​ទំនាស់​នោះ​ទេ ការ​សាងសង់​រោង វា​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ ។ ចំណែក​លោក គ្រាន់តែ​ជា​អ្នក​យក​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​រង​គ្រោះ ដែល​កំពុង​ជួប​ការ​លំបាក នេះ​ជា​ភារកិច្ច​របស់​អ្នក​សារព័ត៌មាន ។ រឿង​ចោទ​លោក​ថា ជំរិត​ព័ត៌មាន តើ​ជំរិត​បែប​ណា ព្រោះ​ធម្មតា​អ្នក​សារព័ត៌មាន គឺ​ត្រូវការ​ព័ត៌មាន​ទាំង​សងខាង ទាំង​ប្រជាពលរដ្ឋ និង ទាំង​ខាង​លោក លី ផេង ដើម្បី​អោយ​មាន​សមធម៌ ។ ក្នុង​រឿង​នេះ​លោក​នឹង​បន្ត​សាកសួរ​ព័ត៌មាន​បន្ថែម ពី​លោក លី ផេង ទៀត ដោយ​មិន​រា​ថយ​ឡើយ ដើម្បី​អោយ ដឹង​ថាៈ ខាង​ណា​ខុស​ខាង​ណា​ត្រូវ ។

ដោយឡែក ​លោកនួន សុខា​វី ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ និង​ជាទី​ប្រឹក្សា​រាជរ​ដ្ឋា ភិ​បាល ក៍បាន​និយាយ​ដែរ​ថា​៖ លោក​មក​ទី​នេះ​គឺ​គ្រាន់តែ​តាមដាន​សភាពការណ៍ និង​សាច់​រឿង តែ​ប៉ុណ្ណោះ​លោក​មិន​បាន​ស៊ីជម្រៅ​ទៅ​នឹង​ច្បាប់​ថាៈ ខាង​ណា​ខុស ខាង​ណា​ត្រូវ​ឡើយ ទុក​រឿង​នេះ​ជូន​អ្នក​ច្បាប់​ទៅ​ចុះ លោក​មក​ទី គឺ​មក​តាមដាន​សាច់​រឿង អោយ​ពិតប្រាកដ​តែ​ប៉ុណ្ណោះ ។

សូម​បញ្ជា​ក់ទៀតថា ដើមរឿង​នៃ​ទំនាស់​នេះ លោក ឈួ​រ ថន ចៅសង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​ធ្លាប់​បាន​បញ្ជាក់ ប្រាប់​អ្នក​សារព័ត៌មាន​ហើយ​ថា​៖ ដើម​ឡើយ​លោក សាយ សួ បាន​ទិញ​ដី​ពី​លោកតា ជៀម ហៃ បន្ទាប់​មក បាន​ផ្ទេរ​សិ​ទ្ឋ​ទៅ​អោយ លោក អៀរ គុយ​ម៉ុង ហៅ​ក្តាន់ និង​បាន​ចាក់​ដី​ពុះ​ឡូ​លក់ ។

ស្រាប់តែ​ក្រោយមក​ទៀត ឃើញ​ឈ្មោះ លី ផេង បាន​យក​លុយ​៥​ពាន់​ដុល្លា​មក​ប្រគល់​អោយ លោកតា​ជៀម ហៃ ទៅ​វិញ ។ លោក​ចៅសង្កាត់​ខ្សា​ម​បាន​បញ្ជា​ក់ថាៈ លោក សាយ សួ មាន​លិខិត​ផ្ទេ​សិ​ទ្ឋ អោយ​លោក អៀរ គុយ​ម៉ុង ហៅ​ក្តាន់ តែ​លោក មិនឃើញ​លោក លី ផេង ទទួល​សិ​ទ្ឋ​ពី​ខាង​ណា​នោះ​ទេ ។

ក្នុង​ការ​សាកសួ​របស់មន្ត្រី​កងរាជអាវុធហត្ថ​លើ​សំណុំរឿង​ខាងលើ​ មិនឃើញ​មាន​វត្តមាន​លោក លី ផេង នោះ​ឡើយ ទើប​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន ។

អត្ថបទសរសេរ ដោយ