ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់! សម្លា.ប់​ប្រុស​ស្នេហ៍​ដាក់​ក្នុង​ទូ​ចាក់​បេតុង​លុប

5 ឆ្នាំ មុន

Mirror របស់​អង់គ្លេស​ផ្សាយ​ថា​ នាង​ហ្គី​ល​ឡា អា​កូ​ស្តា (Gilda Acosta) អាយុ​៤៧​ឆ្នាំ​ ជនជាតិ​ប៉ា​រ៉ា​ហ្គា​យ បាន​សារភាព​ក្រោយ​ពី​ប៉ូលិស​អា​ហ្ស​ង់​ទី​ន ​ចាប់ខ្លួន​ពី​បទ​បង្ក​បទឧក្រិដ្ឋ​ដ៏​តក់ស្លុត…

Mirror របស់​អង់គ្លេស​ផ្សាយ​ថា​ នាង​ហ្គី​ល​ឡា អា​កូ​ស្តា (Gilda Acosta) អាយុ​៤៧​ឆ្នាំ​ ជនជាតិ​ប៉ា​រ៉ា​ហ្គា​យ បាន​សារភាព​ក្រោយ​ពី​ប៉ូលិស​អា​ហ្ស​ង់​ទី​ន ​ចាប់ខ្លួន​ពី​បទ​បង្ក​បទឧក្រិដ្ឋ​ដ៏​តក់ស្លុត ដោយ​យក​ញញួរ​វាយ​ទៅ​លើ​លោក​រី​ឆាត អា​រី​ចាន​ដូ សាន​ឆេស អេ​ស្កូ​បា (Richar Alejandro Sánchez Escobar) អាយុ​២៨​ឆ្នាំ​ ជា​គូស្នេហ៍​ជនជាតិ​ប៉ា​រ៉ា​ហ្គា​យ​ដូច​គ្នា បណ្ដាល​ឲ្យ​ស្លាប់ ។

ក្រោយមក​នាង​បាន​យក​សព​ទៅ​លាក់​ទុក​ក្នុង​ទូ​ខោអាវ រួច​ចាក់​បេតុង​បិទ​កុំ​ឲ្យ​គេ​ដឹង តាំងពី​២​ខែ​មុន ។

របាយការណ៍​បញ្ជាក់​ថា​ ស្ត្រី​ដៃដល់​ត្រូវ​ចាប់ខ្លួន​ពី​បទ​សម្លាប់​លោក​អា​ស្កូ​បា នៅ​ថ្ងៃ​ទី​១៩ ធ្នូ​២០១៨ នៅ​ក្រុង​ឡូ​ម៉ាស ឌី​សា​ម៉ូ​រ៉ា រដ្ឋ​ប៊ុ​យ​ណូ​ស៊ែរ ប្រទេស​អា​ហ្ស​ង់​ទី​ន ដោយសារ​ខឹង​គេ​រំលោភ​កូនប្រុស​របស់​នាង​អាយុ​១៣​ឆ្នាំ ។

វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​ពេល​សមត្ថកិច្ច​ព្យាយាម​បើក​ទូ​ខោអាវ ហើយ​នៅ​ផ្នែក​ខាងក្នុង​មាន​ដាន​ឈាម និង​សត្វល្អិត​ជា​ច្រើន ។ ប៉ូលិស​ឲ្យ​ដឹង​ថា នារី​បង្កហេតុ​បាន​សារភាព​ថា​នាង​ពិតជា​បាន​សម្លាប់​លោក​អេ​ស្កូ​បា​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ