ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំហ៊ាន…លួង​ស្នេហាបាន​​ស្រួល ក៏​ចូល​គុក​​​ស្រួល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​សាង​ស្នេហ៍​ជាមួយ​ក្មេង​ស្រី ​ដោយ​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ជា​ច្រើន​ថ្ងៃ លុះ​ចុង​ក្រោយ​ក៏​ឈាន​ដល់​ណាត់​ឌុ​ប​គ្នា​ដើរ​លេង ។ បន្ទាប់​មក ពួក​គេ​បាន​ដឹក​ដៃ​គ្នា​ចូល​ផ្ទះសំណាក់​ហើយ​រួមរ័ក​គ្នា​ម្តង ប៉ុន្តែ​ក្រោយមក​រឿងរ៉ាវ​នេះ ​មិន​អាច​លាក់បាំង​បាន​ឡើយ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​សាង​ស្នេហ៍​ជាមួយ​ក្មេង​ស្រី ​ដោយ​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ជា​ច្រើន​ថ្ងៃ លុះ​ចុង​ក្រោយ​ក៏​ឈាន​ដល់​ណាត់​ឌុ​ប​គ្នា​ដើរ​លេង ។ បន្ទាប់​មក ពួក​គេ​បាន​ដឹក​ដៃ​គ្នា​ចូល​ផ្ទះសំណាក់​ហើយ​រួមរ័ក​គ្នា​ម្តង ប៉ុន្តែ​ក្រោយមក​រឿងរ៉ាវ​នេះ ​មិន​អាច​លាក់បាំង​បាន​ឡើយ ។ ក្រោយ​ពេល​ចាក​ចេញពី​ផ្ទះ​សំណាក់​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ ម្ដាយ​ខាង​ស្រី​បាន​ជជីក​សួរ​កូនស្រី​រហូត​ធ្លាយ​រឿង ​ទើប​ប្ដឹង​ទៅ​នគរបាល​ឲ្យ​ចាប់ខ្លួន​យុវជន​រូប​នេះ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង៦​ល្ងាច​ថ្ងៃ​ទី​២៣ ខែកុម្ភៈ​កន្លង​ទៅ នៅផ្ទះ​សំណា​ក់​យីហោ​«​សំណព្វចិត្ត​» ស្ថិត​នៅ​តាម​ផ្លូវ​លេខ២១៧ ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ ។ មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា យុវជន​ខាងលើ​ឈ្មោះ ជឿ​ង វី​រោ​ត ហៅ​ត្នោត អាយុ​២០​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ក្នុង​ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវ​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ឃាត់ខ្លួន និង​ដកហូត​ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​១​គ្រឿង រួច​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌដង្កោ​សាកសួរ​និង​កសាង​សំណុំរឿង ចំណែកក្មេង​ស្រី​ជា​ដៃគូ​ស្នេហ៍​មាន​អាយុ​១៤​ឆ្នាំ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា យុវជន​ជាប់ចោទ​និង​ក្មេង​ស្រី​មាន​ទំនាក់ទំនង​គ្នា​តាម​សារ​ទូរស័ព្ទ​ជា​ច្រើន​ថ្ងៃ រហូត​ក្លាយទៅជា​ស្នេហា​អូន​បង​យ៉ាង​ផ្អែមល្ហែម​ដូច​រន្ទះ ។ លុះ​នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ​ អ្នក​ទាំង​២​បាន​ណាត់ជួប​គ្នា ហើយ​យុវជន​រូប​នេះ ​បាន​ជិះ​​ម៉ូតូ​១​គ្រឿង​ទៅ​ឌុ​ប​ក្មេង​ស្រី​ជា​សង្សារទៅ​អង្គុយ​លេង ហូប​ចំណី និង​សាសង​គ្នា​នៅ​ក្នុង​ខ្យូ​ស​ម្លប់​ស្បូវ ស្ថិត​នៅ​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

ប្រភព​ខាងលើ​បន្ត​ថា ក្រោយ​ពី​ហូប​ចំណី​នៅទីនោះ​រួច អ្នក​ទាំង​២​ក៏​បាន​ឌុ​ប​គ្នា​ចូល​ទៅ​ដេកនៅ​ក្នុងផ្ទះ​សំណាក់​មួយ​យីហោ​«​សំណព្វចិត្ត​»​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​រង្វង់​មូល​កួរស្រូវ តាម​ផ្លូវ​លេខ​២១៧ ស្ថិត​ក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ និង​បាន​រួម​ភេទ​ជាមួយ​គ្នា​ទ​១​ដង លុះ​រហូត​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ទើប​ឌុ​ប​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ មន្ត្រី​នគរបាល​បន្ថែម​ទៀត​ថា នៅ​ពេល​ទៅដល់​ផ្ទះ ដោយសារ​តែ​ក្មេង​ស្រី​ដើរ​ឆ្លេឆ្លា​ចុះឡើង​ៗ នៅ​ក្នុងផ្ទះ​ពុំ​ឈប់​ស្ងៀម​សោះ ធ្វើ​ឲ្យ​ម្ដាយ​មានការ​សង្ស័យ ​ក៏​ជជីក​សួរនាំ​រហូត​នាង​លាក់បាំង​មិន​បាន​តទៅ​ទៀត ទើប​យក​រឿងរ៉ាវ​ខាងលើ​ប្រាប់​ម្ដាយ ។

ភ្លាម​នោះ ស្ត្រី​ជា​ម្ដាយ​ក្រោយ​ពី​បានដឹង​រឿង​ក៏​នាំ​កូនស្រី​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សៀម​រាប លុះដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ កម្លាំង​នគរបាល​ប៉ុស្តិ៍​សៀមរាប បាន​ធ្វើការ​ស្រាវ​ជ្រាវ​និង​ឃាត់ខ្លួន​យុវជន​ខាងលើ​នៅ​ចំណុច​រោងចក្រ​កាត់ដេរ​យីហោ​«​ចេ​ង​ហាវ​ហ្វេ​សិន​» ស្ថិត​នៅ​ភូមិ​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​១​គ្រឿង​រួច​ប្រគល់​ជូន​នគរ​បាល​ខណ្ឌដង្កោ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ព្រោះ​រឿងរ៉ាវ​បាន​កើតឡើង​នៅ​ទីនោះ ។
យុវជន​ជាប់ចោទ​សារភាព​ថា ខ្លួន​និង​សង្សារ​មាន​ទំនាក់ទំនង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ​តាម​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ជាមួយ​គ្នា ។

អត្ថបទសរសេរ ដោយ