ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ចង់​សហការ​ជាមួយ​ជប៉ុន​បន្ថែម​​ទៀត

5 ឆ្នាំ មុន

ទីក្រុង​ហូ​ជីវ​មិ​ញ ៖ ប្រធាន​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម (VCCI) បាន​និយាយ​ថា វិស័យ​គាំទ្រ​ពលកម្ម ទេសចរណ៍ និង​កសិកម្ម គួរតែ​នាំមុខ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ជប៉ុន…

ទីក្រុង​ហូ​ជីវ​មិ​ញ ៖ ប្រធាន​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម (VCCI) បាន​និយាយ​ថា វិស័យ​គាំទ្រ​ពលកម្ម ទេសចរណ៍ និង​កសិកម្ម គួរតែ​នាំមុខ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ជប៉ុន និង​វៀតណាម ។

សារព័ត៌មាន Viet Nam News បាន​ស្រង់​សម្ដី​លោក Vu Tien Loc ប្រធាន​សភាពាណិជ្ជកម្ម​រូប​នេះ ដោយ​លោក​បាន​និយាយ​នៅ​កិច្ច​សន្ទនា​សេដ្ឋកិច្ច​រវាង​វៀតណាម​និង​ជប៉ុន​កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ កន្លង​មក​ថា វិស័យ​ទាំងនេះ​មាន​សក្តានុពល​សម្រាប់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ។

លោក​បាន​បន្ត​ថា គោលនយោបាយ​របស់​វៀតណាម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​គាំទ្រ​មិន​ទាន់​ដល់​សក្តានុពល​ភាព​ដែល​មាន​ទេ និង​បាន​បន្ថែម​ថា​ជំនួយ​ពី​ប្រទេស​ជប៉ុន​ក្នុង​ការ​ចែករំលែក​បទ​ពិសោធន៍ និង​បច្ចេកវិទ្យា​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​នេះ ជា​ពិសេស​ក្នុង​ការ​ជួយ​ដល់​ក្រុមហ៊ុន​ធុន​តូច​និង​មធ្យម​ក្នុង​ការ​ចូលរួម​ក្នុង​ខ្សែ​សង្វា​ក់​ផលិតកម្ម​ជាដើម ។

លោក Loc បាន​បន្ត​ទៀត​ថា VCCI ប្តេជ្ញា​សហការ​យ៉ាង​ដិត​ដល់​ជាមួយនឹង​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន (JCCI) ដើម្បី​ជួយ​ដល់​សហគ្រាស​ជប៉ុន​ដែល​កំពុង​ស្វែង​កដៃ​គូ​សហការ​ក្នុង​ប្រទេស​វៀតណាម ។

វិស័យ​ពលកម្ម​ក៏​ជា​វិស័យ​មាន​សក្តានុពល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រ​វង​ប្រទេស​ទាំង​ពីរ​ដែរ ព្រោះតែ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការ​កែទម្រង់​វិធានការ​ដើម្បី​ទាក់ទាញ​ពលករ​បរទេស​បន្ថែម និង​ធានា​ដល់​សិទ្ធិ​ពលករ​បរទេស​ផង​ដែរ ។

លោក Loc បាន​ឲ្យ​ដឹង​ថា មាន​ជនជាតិ​វៀតណាម​ប្រមាណ​៣០​ម៉ឺន​នាក់​កំពុង​តែ​ធ្វើការ និង​សិក្សា​ក្នុង​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំ​២០១៨ ឬ​ច្រើន​ជាង​៦​ឆ្នាំ​មុន​ដល់​ទៅ​៦​ដង​។​ សក្តានុពល​ក្នុង​ការ​លើក​ស្ទួយ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ក៏​មាន​សារសំខាន់​ដែរ ហើយ​លោក Loc បាន​បន្ត​ថា ប្រទេស​ជប៉ុន​គឺជា​ទីផ្សារ​ធំ​មួយ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជប៉ុន​នៅ​ឆ្នាំ​២០២០ និង​២០៣០​។

វៀតណាម​ក៏​ចង់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ជប៉ុន​ក្នុង​វិស័យ​កសិកម្ម​ទៀត​ផង​។ ដើម្បី​សម្រេច​បាន​គោលបំណង​នេះ លោក Loc បាន​ឲ្យ​ដឹង​ថា វៀតណាម​ត្រូវ​តែ​ពង្រឹង​ស្ថាន​ការ​អាជីវកម្ម បង្កើន​សមត្ថភាព​សហគ្រាស អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​បង្កើត​មធ្យោបាយ​ក្នុង​ការ​សម្របសម្រួល​ពាណិជ្ជ​កម្ម​និង​ការ​វិនិយោគ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ