ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​​សុំ​លាលែង​គួរ​ឲ្យ​ភ្ញាក់ផ្អើល

5 ឆ្នាំ មុន

ប្រទេស​អីុ​រ៉​ង់ ៖ រដ្ឋមន្ត្រី​ការ​បរទេស​អីុ​រ៉​ង់ លោក​MOHAMMAD JAVAD ZARIF​ជា​អ្នក​សកម្ម​ក្នុង​ចរចា នាំ​ទៅ​ដល់​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដី​ពី​នុយក្លេអ៊ែរ​អីុ​រ៉​ង់​ឆ្នាំ​២០១៥ បាន​ប្រកាស​គួរ​ឲ្យ​ភ្ញាក់ផ្អើល កាលពី​យប់​ថ្ងៃ​ទី​២៥​កុម្ភៈ​ពី​ការ​សុំ​លាលែង​របស់​លោក ដែល​នៅ​ត្រូវ​ឲ្យ​មានការ​យល់ព្រម​របស់​ប្រធានា​ធិបតី​លោក​ហា​សាន់​រ៉ូ​ហា​នី​។…

ប្រទេស​អីុ​រ៉​ង់ ៖ រដ្ឋមន្ត្រី​ការ​បរទេស​អីុ​រ៉​ង់ លោក​MOHAMMAD JAVAD ZARIF​ជា​អ្នក​សកម្ម​ក្នុង​ចរចា នាំ​ទៅ​ដល់​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដី​ពី​នុយក្លេអ៊ែរ​អីុ​រ៉​ង់​ឆ្នាំ​២០១៥ បាន​ប្រកាស​គួរ​ឲ្យ​ភ្ញាក់ផ្អើល កាលពី​យប់​ថ្ងៃ​ទី​២៥​កុម្ភៈ​ពី​ការ​សុំ​លាលែង​របស់​លោក ដែល​នៅ​ត្រូវ​ឲ្យ​មានការ​យល់ព្រម​របស់​ប្រធានា​ធិបតី​លោក​ហា​សាន់​រ៉ូ​ហា​នី​។

តាម​INSTAGRAM​លោក ZARIF​សរសេរ​ថា ខ្ញុំ​សុំ​ទោស​ដែល​ពុំ​អាច​បន្ត​តំណែង​របស់ខ្ញុំ​តទៅ​ទៀត និង​រាល់​ការ​ខ្ខះ​ខាត​របស់ខ្ញុំ​ក្នុង​ការ​បំពេញភារកិច្ច​របស់​ខ្លួន​។ ការ​សុំ​លាលែង​របស់​លោក​ZARIF​ត្រូវ​បាន​អះអាង​ដោយ​ប្រភព​ផ្លូវការ​អីុ​រ៉​ង់​។ ប៉ុន្តែ​លោក​MAHMOUD VAEZI នាយក​ខុ​ន្ទ​កាល័យ​របស់​លោក​រ៉ូ​ហា​នី បាន​បដិសេធ​យ៉ាង​ម៉ឺ​ង​ម៉ាត់​តាម​TWITTER ចំពោះ​ព័ត៌មាន​ដែល​ថា​ប្រធានាធិបតី​បាន​យល់​ស្រប​រួច​ហើយ ចំពោះ​ការ​សុំ​លាលែង​នោះ​។

អាយុ​៥៩​ឆ្នាំ​លោក ZARIF​ជា​រដ្ឋមន្ត្រី​ការ​បរទេស​អីុ​រ៉​ង់ ពេញ​មួយ​អាណត្តិ​ដំបូង​របស់​លោក​រ៉ូ​ហា​នី ហើយ​បន្ត​កាន់​តំណែង​នោះ ក្រោយ​លោក​រ៉ូ​ហា​នី​ជាប់​ឆ្នោត​ជា​ថ្មី​។

ក្នុង​សារ​តាម​INSTAGRAM​លោក​ZARIF​និយាយ​ថា ខ្ញុំ​ដឹងគុណ​ខ្លាំង​ណាស់​ចំពោះ​ប្រជាជន​អីុ​រ៉​ង់ និង​ចំពោះ​បណ្ដា​មេដឹកនាំ​ជាទី​គោរព​ដែល​តែងតែ មាន​ទំនុកចិត្ត​លើ​រូប​ខ្ញុំ​អស់​ពេល​៦៧​ខែ​មកនេះ​។

ជា​មនុស្ស​ដែល​ពួក​អភិរក្សនិយម​អីុ​រ៉​ង់​មិន​ចូល​ចិត្ត រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​លោក​ZARIF​រង​ការ​រិះគន់​ខ្លាំង ក្រោយ​ការ​សម្រេច​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ កាលពី​ខែឧសភា​ឆ្នាំ​២០១៨​ដកខ្លួន​ថយ​ជា​ឯកតោភាគី ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អីុរ៉​ង់​។

ជា​អ្នកការទូត​មាន​បទ​ពិសោធន៍ លោក​ZARIF​រយៈពេល​យ៉ាង​យូរ​នៃ​ជីវិត​របស់​លោក រស់នៅ​សហ​រដ្ឋ​អាមេរិក ដែល​បែប​នេះ​នាំ​ឲ្យ​ពួក​អ្នក​អភិរក្សនិយម​ជ្រុល មានការ​សង្ស័យ​លើ​រូប​លោក​។ ក្នុងអំឡុងពេល​ចរចា​មុន​មាន​កិច្ចព្រមព្រៀង​ក្រុង​វី​យែ​ន លោក​តែង​ជួប​ញឹកញាប់​ជាមួយ​សម​ភាគី​អា​មេ​រិ​ក​សម័យ​កាល​នោះ លោក​JOHN KERRY ហើយ​បង្កើត​ទំនាក់ទំនង​ផ្ទាល់ខ្លួន​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​លោក​KERRY៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ