ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​លក់​ផ្កា និង​កូន​ឈើ​ហូប​ផ្លែ​ទាំងនេះ​ធ្វើ​ឲ្យ​គ្រួសារ​គាត់​កាន់តែ​ល្អ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ផ្កា​អគី​ដេ​រីក​ស្រស់​ស្អាត​រួម និង​កូន​ឈើ​ហូប​ផ្លែ​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ​បាន​ដាក់​តាំង​លក់​នៅ​មុខ​ផ្ទះ​ដែល​នេះ​ជា​មុខរបរមួយ ​សម្រាប់​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ ។ ក្នុង​នោះ​គេ​បាន​សង្កេត​ឃើញ​មាន​ម៉ូយ​មក​ពី​គ្រប់​ទិស​ទី​បាន ចូល​មក​ទិញ​យក​ទៅ​ដាំ​តាម​ចំការ…

ខេត្តកំពង់ចាម ៖ ផ្កា​អគី​ដេ​រីក​ស្រស់​ស្អាត​រួម និង​កូន​ឈើ​ហូប​ផ្លែ​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ​បាន​ដាក់​តាំង​លក់​នៅ​មុខ​ផ្ទះ​ដែល​នេះ​ជា​មុខរបរមួយ ​សម្រាប់​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ ។ ក្នុង​នោះ​គេ​បាន​សង្កេត​ឃើញ​មាន​ម៉ូយ​មក​ពី​គ្រប់​ទិស​ទី​បាន
ចូល​មក​ទិញ​យក​ទៅ​ដាំ​តាម​ចំការ នៅ​ខេត្ត​ឆ្ងាយ​ៗ​ផង​ដែរ ។

អ្នកស្រី គឹ​ម ហៀ​ក អាយុ​៤១​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០១៩​ថា គាត់​បាន​លក់​ផ្លែ​ល្ហុង​ទុំ ចេកទុំ ខ្នុរ ក្រូចឆ្មារ នៅ​រោង​មុខ​ផ្ទះ ដែល​បាន​ដាំ​ដុះ​នៅ​ខាងក្រោយ​ផ្ទះ​ប្រាក់​ចំណូល​ដែល​បាន​មក​ដោះស្រាយ​ជីវភាព​គ្រួសារ​មិន​គ្រប់គ្រាន់​នោះ​ទេ ទើប​មក​ដល់​ឆ្នាំ​២០១៨ បាន​ពង្រីក​របរ​លក់​ផ្កា និង​កូន​ដើមឈើ​ហូប​ផ្លែ​ជា​ច្រើន​ប្រភេទ​នៅ​ខាង​មុខ​ផ្ទះ រក​ចំណូល​បាន​ក្នុង​១​ថ្ងៃ​ជាង​១០​ម៉ឺន​រៀល គ្រាន់​នឹង​ឲ្យ​កូន​ៗ​បាន​រៀនសូត្រ​នៅ​សាលារៀន គាត់​នឹង​ប្រឹងប្រែង​លើ​របរ​នេះ​ទៅ​ថ្ងៃ​អនាគត​ទៀត ។

អ្នកស្រី ឆាង វ​ណ្ណា អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ថ្នល់​បែក​លិច ប្រាប់​ឲ្យ​ដឹង​ថា ដី​លំនៅ​ឋាន​របស់​គាត់ និង​អ្នក
ផ្សេង​ទៀត​ចំនួន​ជិត​២០​គ្រួ​សារបាន​នាំ​គ្នា​រស់នៅ​អាស្រ័យ​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រោយមក​ទៀត
ស្រាប់តែ​មាន​គេ​មក​ប្តឹង ដើម្បី​ឲ្យ​ពួក​គាត់​ចាក​ចេញពី​លំនៅ​ឋាន​ទៅ​វិញ ។ តែ​សំណាងល្អ​បាន​លោក
ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ផ្តល់​យុត្តិធម៌ ឲ្យ​ពួក​គាត់​រស់នៅ​លើ​ដី​ដដែល
និង​បាន​ចេញ​ប្លង់​កម្ម​សិទ្ធ​ឲ្យ​ថែម​ទៀត ធ្វើ​ឲ្យ​ម្នាក់​ៗ​សប្បាយចិត្ត​រីករាយ និង​បាន​បង្កើន​ការ​ដាំ​ដុះ​ដំណាំ
ផ្សេង​ៗ​នៅ​ក្រោយ​ផ្ទះ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​រៀង​ៗ​ខ្លួន ។

អ្នកស្រី ឆាង វ​ណ្ណា ប្រាប់​បន្ត​ថា ហេតុតែ​មានការ​ទុកចិត្ត​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​នោះ​ក្នុង​ឆ្នាំ
២០១៨ គាត់ និង​ប្តី​បាន​ពង្រីក​របរ​បណ្តុះ​កូន​ឈើ​ហូប​ផ្លែ​ជា​ច្រើន​ប្រភេទ​លក់​នៅ​ខាង​មុខ​ផ្ទះ​ក្នុង​នោះ​មាន​ទាំង​ផ្កា​ស្រស់​ស្អាត​ៗ​នាំ​មក​ពី​ថៃ និង​វៀតណាម​សម្រាប់​យក​ទៅ​ដាក់​តាំង​លំអរ​ក្នុង​លំនៅ​ឋាន ។ ដោយសារ​តែ​មានការ​តស៊ូ​នោះ​របរ​លក់​ផ្កា​បាន​ប្រហែល​កន្លះ​ឆ្នាំ​ហើយ រហូត​មក​ដល់​សព្វថ្ងៃ​មាន​ម៉ូយនៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​មាន​ដូច​ជា ខេត្តកំពត តាកែវ ឧត្តរមានជ័យ រតនៈគិរី និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត បាន​មក​កម្ម​ង់​ទិញ​កូន​ទុរេន ដូងក្រអូប ដើម្បី​យក​ទៅ​ដាំ​សម្រាប់​ឲ្យ​បាន​ផល​លក់​ដោះស្រាយជីវភាព​គ្រួសារ ។

ត្បិត​របរ​នេះ​លក់​ចំណេញ​តិច​គាត់ និង​ប្តី​រួម​នឹង​កូនប្រុស​ម្នាក់​បាន​ប្រឹងប្រែង ដើម្បី​បណ្តុះ​កូន​ឈើ​ហូប​ផ្លែ​ជា​ច្រើន​ប្រភេទ​នៅ​ក្រោយ​ផ្ទះ កាលពី​បុណ្យចូលឆ្នាំ​ចិន​កន្លង​ទៅ​ផ្កា​របស់​គាត់​បាន​រីក​នៅ​ក្នុង​ថូ​ជា​ច្រើន​មើលទៅ​ស្រស់​ស្អាត​ថែម​ទាំង​លក់ដាច់ និង​មាន​យុវជន​យុវនារី​នាំ​គ្នា​មក​ចូល​លេង​ថត​សែ​ល​ហ្វី​តាម​ទូរស័ព្ទ​ដៃ​ច្រើន​ផង​ដែរ ។ រាល់ថ្ងៃ​ជីវភាព​បាន​ធូរស្រាល ដោយសារ​របរ​លក់​ផ្កា និង​កូន​ឈើ​ហូប​ផ្លែ​ច្រើន​ប្រភេទ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ