ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ទូរស័ព្ទ​រាល់ថ្ងៃ​បើ​មិន​ចេះ​សម្អាត​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​ច្បាស់​ជា​វីវរ

5 ឆ្នាំ មុន

យោង​ទៅ​តាម​វេជ្ជបណ្ឌិត Charles Gerba ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​មីក្រូ​ជីវវិទ្យា​នៅ​សាកលវិទ្យាល័យ University of Arizona បាន​និយាយ​ថា «​ពួក​យើង​ប៉ះ​ផ្ទៃ​ផ្សេង​ៗ​ច្រើន​ជាង​ជំនាន់​ដទៃ​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ មិន​ថា​ជា​ម៉ាស៊ីន…

យោង​ទៅ​តាម​វេជ្ជបណ្ឌិត Charles Gerba ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​មីក្រូ​ជីវវិទ្យា​នៅ​សាកលវិទ្យាល័យ University of Arizona បាន​និយាយ​ថា «​ពួក​យើង​ប៉ះ​ផ្ទៃ​ផ្សេង​ៗ​ច្រើន​ជាង​ជំនាន់​ដទៃ​ទៀត​ក្នុង​ប្រវត្តិសាស្ត្រ មិន​ថា​ជា​ម៉ាស៊ីន ATM ឬ​កន្លែង​គិតលុយ​ទេ ។ ដូច្នេះ អ្នក​ប៉ះពាល់​នឹង​មេរោគ​គ្រប់ពេល​លើ​ដៃ និង​ម្រាមដៃ​ដែល​អ្នក​ប្រើ​ដើម្បី​ចុច​ស្មា​ត​ហ្វូ​ន និង​យក​វា​មក​ជិត​ច្រមុះ មាត់ ឬ​ភ្នែក​»​។

លោក​បាន​និយាយ​ថា មេរោគ​ទាំងនេះ​អាច​ធ្វើ​ឲ្យ​អ្នក គ្រួសារ​អ្នក និង​អ្នក​ដទៃ​មាន​ជម្ងឺ​ ។ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ជៀសវាង​ជម្ងឺ​បាន​ព្យាករណ៍​ថា ៨០%​នៃ​ជម្ងឺឆ្លង​គឺ​ត្រូវ​បាន​ឆ្លង​តាម​ដៃ ហើយ​ស្មា​ត​ហ្វូ​ន​ក៏​កាន់តែ​ជួយ​ចម្លង​ផង​ដែរ​ ។

ជា​លទ្ធផល Apple បាន​ផ្តល់​យោបល់​ឲ្យ​ប្រើ​ទឹក​សម្អាត ឬ​ទឹក​សម្រាប់​មេរោគ​ដើម្បី​ជូត​ស្មា​ត​ហ្វូ​ន ខណៈ​ដែល Motorola បាន​ផ្តល់​យោបល់​ឲ្យ​ប្រើ​ទឹក និង​ក្រណាត់ Microfiber ដែល​អ្នក​ប្រើ​ដើម្បី​ជូត​វ៉ែនតា​ជាដើម ​។

ជាមួយ​គ្នា​នេះ​ផង​ដែរ Google បាន​អនុញ្ញាត​ឲ្យ​មានការ​ប្រើ​សាប៊ូ​ក្នុងផ្ទះ​ដើម្បី​លាង​សម្អាត​ស្មា​ត​ហ្វូ​ន Pixel របស់​ពួក​គេ​ថែម​ទៀត​ផង​។

សម្រាប់​ស្មា​ត​ហ្វូ​ន​ដែល​មិន​ចូល​ទឹក ឬ​ធន់​នឹង​ទឹក​ដូច​ជា Google Pixel 3 XL, iPhone XS, Samsung Galaxy S9 និង​ទូរស័ព្ទ​ដទៃ​ទៀត អ្នក​អាច​សាកល្បង​លាយ​អាល់កុល​ជាមួយនឹង​ទឹក​រួច​បាញ់​វា​លើ​ស្មា​ត​ហ្វូ​ន​និង​ប្រើ​សំឡី​ជូត​វា​ជា​ការ​ស្រេច​។

ប៉ុន្តែ​ប្រសិនបើ​ទូរស័ព្ទ​របស់​អ្នក​មិន​ធន់​នឹង​ទឹក​ទេ​នោះ អ្នក​គួរតែ​ស្វែងរក​ក្រណាត់​ជូត​សម្រាប់​គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច​ដូច​ជា​ស្មា​ត​ហ្វូ​ន និង​ថា​ប្លេ​ត​ជាដើម​រួច​ជូត​ស្គ្រី​ន ​និង​ផ្នែក​ខាងក្រោយ​នៃ​ទូរស័ព្ទ​របស់​អ្នកជា​ការ​ស្រេច ៕

ប្រភព ៖ Usatoday

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ