ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឱ​សាទ​វាទ​ត្រឹម​ឆ្នាំ២០២១…​ត្រូវ​រើ​ទៅ​​ជាយ​ក្រុង​​ឱ្យ​អស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ដាក់​ឱសានវាទទៅ​​ដល់​ម្ចាស់​រោងចក្រ, សហគ្រាស​, ឃ្លាំង​ស្តុក​ទំនិញ និង​យានដ្ឋាន​ជួសជុល​រថយន្ត​ធំ​ៗ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ទីប្រជុំជនក្នុង​រាជធានី​​ភ្នំពេញ​ទាំងអស់​ ត្រូវតែ​​រៀបចំ​ផ្លាស់​ប្ដូរ​អាជីវកម្ម​របស់​ខ្លួន​ទៅ​តំបន់​ជាយក្រុង​ឱ្យ​​អស់ ​នៅ​ត្រឹម​ឆ្នាំ​២០២១ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ដាក់​ឱសានវាទទៅ​​ដល់​ម្ចាស់​រោងចក្រ, សហគ្រាស​, ឃ្លាំង​ស្តុក​ទំនិញ និង​យានដ្ឋាន​ជួសជុល​រថយន្ត​ធំ​ៗ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ទីប្រជុំជនក្នុង​រាជធានី​​ភ្នំពេញ​ទាំងអស់​ ត្រូវតែ​​រៀបចំ​ផ្លាស់​ប្ដូរ​អាជីវកម្ម​របស់​ខ្លួន​ទៅ​តំបន់​ជាយក្រុង​ឱ្យ​​អស់ ​នៅ​ត្រឹម​ឆ្នាំ​២០២១ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​២៦ ​កុម្ភៈ ឆ្នាំ​២០១៩​ បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ ​រក្សា​បាន​សុវត្ថិភាពសណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​
បញ្ចៀស​​បាន​ការ​កកស្ទះ​ចរាចរណ៍ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍នោះ ពលរដ្ឋ​ជា​ម្ចាស់​រោងចក្រ សហ​គ្រាស​ឃ្លាំង​ស្តុក​ទំនិញ និង​យានដ្ឋានជួសជុល​រថយន្ត​ធំ​ៗ ត្រូវ​ផ្លាស់​ប្ដូរ​អាជីវកម្មឱ្យ​​បាន​មុន​ឆ្នាំ​២០២១​។

សេចក្ដីជូនដំណឹង​បន្ត​ថា រោងចក្រ សហគ្រាស​ ឃ្លាំង​ស្តុក​ទំនិញ និង​យានដ្ឋាន​ជួសជុល​រថយន្ត​ធំ​ៗ​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ឲ្យ​ទៅ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ដែល​កំពុង​ស្ថាបនា​ផ្លូវ​ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ចាប់ពី​ស្ពាន​ព្រែក​ព្នៅ មហាវិថី​ឈ្នះ​ឈ្នះ (​ផ្លូវ​កប់​ស្រូវ​) ផ្លូវជាតិ​លេខ​៤​ត្រង់​គីឡូម៉ែត្រ លេខ​១៤+១០៥ ទៅ​ភ្ជាប់​ផ្លូវជាតិ​លេខ​១ ត្រង់​គីឡូម៉ែត្រ​លេខ​២៤+៨៤០ ដោយ​កាត់​ផ្លូវជាតិ​ខេ​ច​៣ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២១ ដែល​គម្រោង​សាងសង់​ផ្លូវ ក្រ​វ៉ា​ត់​ក្រុង​ទី​៣ និង​រួចរាល់​នៅ​ឆ្នាំ​២០២១ ខាង​មុខ​ ។

ក្រោយ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ សាងសង់​រួចរាល់ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ហាមឃាត់​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​ទាំងអស់ មិន​អនុញ្ញាតិ​ឲ្យ​ចរាចរ​ចូល​ទៀត​ឡើយ​ ៕

អត្ថបទសរសេរ ដោយ