ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ឱ្យ​ចាញ់​គេ Porsche យក​ម៉ូ​ដែល​លក់ដាច់​ជាងគេ​របស់​ខ្លួន​ផលិត​ជា​រថយន្ត​អគ្គិសនី

5 ឆ្នាំ មុន

ក្រុមហ៊ុន Porsche បាន​ប្រកាស​ជា​ផ្លូវការ​ថា រថយន្ត​ម៉ាក Macan ជំនាន់​ថ្មី​របស់​ខ្លួន នឹង​ក្លាយទៅជា​រថយន្ត​ប្រើប្រាស់​អគ្គិសនី​សុទ្ធ ។ រថយន្ត​នេះ​នា​ពេល​បច្ចុប្បន្ន​គឺជា​រថយន្ត​លក់ដាច់​ជាងគេ​របស់​ក្រុមហ៊ុន ហើយ​ការ​សម្រេចចិត្ត​បំបាត់​ម៉ាស៊ីន​សាំង​គឺជារឿង​ពិត…

ក្រុមហ៊ុន Porsche បាន​ប្រកាស​ជា​ផ្លូវការ​ថា រថយន្ត​ម៉ាក Macan ជំនាន់​ថ្មី​របស់​ខ្លួន នឹង​ក្លាយទៅជា​រថយន្ត​ប្រើប្រាស់​អគ្គិសនី​សុទ្ធ ។ រថយន្ត​នេះ​នា​ពេល​បច្ចុប្បន្ន​គឺជា​រថយន្ត​លក់ដាច់​ជាងគេ​របស់​ក្រុមហ៊ុន ហើយ​ការ​សម្រេចចិត្ត​បំបាត់​ម៉ាស៊ីន​សាំង​គឺជារឿង​ពិត ។ វា​នឹង​ក្លាយទៅជា​រថយន្ត Porsche ទី​បី ដែល​គឺជា​រថយន្ត​អគ្គិសនី ក្រោយ​ពី​រថយន្ត Taycan ឆ្នាំ​២០២០ និង រថយន្ត Taycan Cross Turismo ឆ្នាំ​២០២១ ។

អគ្គនាយក​របស់​ក្រុមហ៊ុន Porsche លោក Oliver Blume បាន​និយាយ​ថា ៖«​បច្ចេកវិទ្យា​ប្រើប្រាស់​អគ្គិសនី​លើ​រថយន្ត និង ក្រុមហ៊ុន Porsche គឺ​ដើរទៅ​ទន្ទឹម​គ្នា​ណាស់ មិនមែន​ត្រឹម​ដោយសារ​តែ​វា​អាច​ជួយ​សន្សំ​ការ​ចំណាយ​លើ​ថាមពល​នោះ​ទេ វា​ក៏​បង្ហាញ​ពី​ភាព​ស្ព័​រ​របស់​វា​ផង​ដែរ ។

នៅ​ឆ្នាំ​២០២២ ពួក​យើង​នឹង​វិនិយោគ​ប្រាក់​លើស​ពី ៦​ប៊ី​លាន​អឺ​រ៉ូ លើ​ការ​ផលិត​រថយន្ត​អគ្គិសនី ហើយ​នៅ​ឆ្នាំ​២០២៥ រថយន្ត Porsche ថ្មី​ៗ​ពាក់កណ្តាល​នឹង​គឺជា​រថយន្ត​ប្រើប្រាស់​អគ្គិសនី​»​។

រថយន្ត Macan ប្រើ​អគ្គិសនី​នឹង​ជួយ Porsche ឱ្យ​មាន​ភាព​ប្រកួតប្រជែង​ជាមួយនឹង​រថយន្ត Audi សេ​រ៊ី e-tron SUV និង រថយន្ត Mercedes-Benz EQC ដែល​ប្រើ​អគ្គិសនី​ដូច​គ្នា និង ចេញ​លក់​ក្នុង​ពេល​ឆាប់​ៗ​ ។

ក្រុមហ៊ុន Porsche បាន​ប្រាប់​ថា រថយន្ត Macan សេ​រ៊ី​ថ្មី​នេះ នឹង​មាន​មក​ជាមួយ​នូវ​អា​គុយ​កម្លាំង ៨០០​វ៉ុល និង ប្រើប្រាស់​ស្ថាបត្យកម្ម Porsche PPE ដែល​បាន​អភិវឌ្ឍ​រួម​គ្នា​ជាមួយនឹង Audi​។

ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Porsche ដែល​ជា​ក្រុមហ៊ុន Volkswagen Group បាន​ប្តេជ្ញា​ចិត្ត​ចំណាយ​ប្រាក់​ចំនួន ៣០​ប៊ី​លាន​អឺ​រ៉ូ​លើ​បច្ចេកវិទ្យា​រថយន្ត​ប្រើប្រាស់​អគ្គិសនី ក្នុង​ពេល​៥​ឆ្នាំ​ខាង​មុខ​នេះ​។ គោលដៅ​របស់​គេ​គឺ​ចង់ឱ្យ ២៥%​នៃ​រថយន្ត​ដែល​លក់​ចេញ​នៅ​ឆ្នាំ​២០២៥ គឺជា​រថយន្ត​អគ្គិសនី ៕

ប្រភព ៖ CarBuzz

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ