ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក Neymar លាតត្រដាង​ខ្ទេច​កូន​ចេញពី Barca មិនមែន​ព្រោះ Messi តែ​ដោយសារ​…

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា ឪពុក​របស់ Neymar អះអាង​ថា ការ​ចាកចេញ​របស់ Neymar ពី​ក្លិប​អ្នកមាន​បុណ្យ Barcelona…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា ឪពុក​របស់ Neymar អះអាង​ថា ការ​ចាកចេញ​របស់ Neymar ពី​ក្លិប​អ្នកមាន​បុណ្យ Barcelona គឹ​មិនមែន​ដោយសារ​តែ​ខ្លាច​នៅ​ក្រោម Messi នោះ​ទេ​។ ជាមួយ​គ្នា​នេះ​ដែរ គាត់​ក៏​បាន​បង្ហើប​ប្រាប់​ថា គ្មាន​ទេ​ការ​ត្រឡប់​ទៅ​អេ​ស្ប៉ា​ញ​លេង​ឱ្យ Real Madrid​។

មាន​ពាក្យ​ជា​ច្រើន​លើក​ឡើង​ថា មូលហេតុ​នៃ​ការ​ចាកចេញ​នេះ គឺ​ដោយសារ​តែ Neymar ចង់​លេចធ្លោ​តែឯង គ្រាន់បើ​ជាង​នៅ​ក្រោម Messi ។ តែ​ពេល​នេះ ឪពុក​របស់​គេ​បាន​ចេញ​មុខ​បកស្រាយ​ថា តាម​ការ​ពិត​គឺ​មិន​ដូច្នោះ​ឡើយ​។

លោក​បាន​និយាយ​ថា ៖«​នៅ​ពេល​ពួក​យើង​ទទួល​ទូរស័ព្ទ​ពី Emir នៅ​ក្លិប PSG ថា​ចង់បាន យើង​ក៏​គិតគូរ​ពី​រឿង​នេះ​ភ្លាម​»​។

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​បន្ត​ថា​៖«Neymar សប្បាយ​ចិត្តនឹង​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​ហើយ ។ គេ​នឹង​មិន​ទៅ​លេង​ឱ្យ Real Madrid នោះ​ទេ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ប្រេ​ស៊ី​ល Neymar បាន​ទៅ​ចាក​ចេញពី Barca ទៅ​កាន់ PSG ក្នុង​តម្លៃ​ខ្លួន ២៥២​លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ឆ្នាំ​២០១៧ ។ គេ​បាន​ចំណាយពេល​នៅក្លិបអ្នកមានបុណ្យ Barcelona ៤​ឆ្នាំ​ជាមួយនឹង​គ្រាប់​បាល់ ១០៥​គ្រាប់ ក្នុង​ការ​ប្រកួត ១៨៦​ដង​ ៕

ប្រភព ៖ Goal

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ