ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចង់ឱ្យ​អ្នក​ប្រើ​សាំ​ចិត្ត Bentley កំពុង​គិត​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ​ណា

5 ឆ្នាំ មុន

ក្រុមហ៊ុន Bentley​ មាន​រយៈពេល​១២​ខែ ឬ ច្រើន​ជាង​នេះ ដែល​ត្រូវ​បាន​ពិពណ៌នា​ដោយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Adrian Hallmark ថា​ជា​ពេល​ក្នុង​ការ​វាយ​ជម្នះ​ឧបសគ្គ ដែល​នឹង​អាច​ឱ្យ​ក្រុមហ៊ុន​នេះ​ខាតបង់​មិន​តិច​លុយ​ឡើយ…

ក្រុមហ៊ុន Bentley​ មាន​រយៈពេល​១២​ខែ ឬ ច្រើន​ជាង​នេះ ដែល​ត្រូវ​បាន​ពិពណ៌នា​ដោយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Adrian Hallmark ថា​ជា​ពេល​ក្នុង​ការ​វាយ​ជម្នះ​ឧបសគ្គ ដែល​នឹង​អាច​ឱ្យ​ក្រុមហ៊ុន​នេះ​ខាតបង់​មិន​តិច​លុយ​ឡើយ ។ សំណាងល្អ​ដែរ​គេ​ក៏​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​ជាមួយនឹង​គម្រោង​ផលិត​រថយន្ត​ប្រណិត​ប្រើប្រាស់​អគ្គិសនី និង រថយន្ត​ម៉ូ​ដែល​ថ្មី​ៗ​ទៀត​។

អ្វី​ដែល​គួរតែ​ចោទ​ជា​សំនួរ​គឺថា​តើ​ក្រុមហ៊ុន​នេះ​នឹង​កំណត់​រថយន្ត​អគ្គិសនី​នោះ​ជា​រថយន្ត​ប្រភេទ​អ្វី0x017d7 តើ​វា​ជា​ប្រភេទ SUV (​ដូច Lexus LX570) ឬ Sedan (​ដូច Camry) ឬ Crossover (​ដូច Lexus RX300) ឬ Hatchback (​ដូច Prius)​?

តាម​ប្រភព​ព័ត៌មាន Autocar បានឱ្យ​ដឹង​ថា គេ​នៅ​មិន​ទាន់​បាន​កំណត់​ឱ្យ​ច្បាស់​នៅឡើយ​ទេ​ ។​តែបើ​តាម​ពាក្យ​ក្រៅផ្លូវការ លឺ​គេ​ថា​វា​នឹង​ជា​ប្រភេទ SUV ​តូច​ជាង Bentley Bentayga បន្តិច​ ។

ការ​លើក​ឡើង​មក​ថា​វា​អាច​ជា​ប្រភេទ SUV ខ្នាត​តូច គឺ​ដូច​ជា​សម​ម្យ៉ាងដែរ ។ វា​អាច​ដោយសារ​តែ Bentley មាន​ក្រុមហ៊ុនមេ​ជា Volkswagen Group ដែល​ក្នុង​នោះ​ក៏​មាន Audi ផង​ដែរ ។ គេ​អាច​ប្រើប្រាស់​គម្រូ​របស់​រថយន្ត Audi EV-Q-4 ដែល​នឹង​ចេញ​ម៉ូ​ដ​នៅ​ពេល​ខាង​មុខ​។​ម្យ៉ាងវិញទៀត ការ​ចេញ​ម៉ូ​ដ​ជា​ប្រភេទ Crossover​ អាច​ជា​អ្វី​ដែល​គ្រប់​គ្នា​ឃើញ​ឡើង​ស៊ាំ​ភ្នែក​អស់ហើយ ។

Bentley​ក៏​អាច​ជ្រើសរើស​យក​ជម្រើស​ទៅ​បំពាក់​ម៉ាស៊ីន​អគ្គិសនី​លើ​រថយន្ត​ដែល​មាន​ស្រាប់​របស់​ខ្លួន​ក៏​បាន​ដែរ​។​វា​អាច​ជា​រថយន្ត Continental GT ដែល​មាន​ម៉ាស៊ីន​ប្រើប្រាស់​អគ្គិសនី​ជាដើម ​។​

ម្យ៉ាងវិញទៀត Bentley ក៏​អាច​យក​គំរូ​តាម​រថយន្ត Porsche Taycan និង Audie-tron GT ក៏​បាន ដែល​សុទ្ធតែ​ជា​រថយន្ត​អគ្គិសនី​។ ជម្រើស​មួយទៀត​គឺ គេ​អាច​បង្កើត​ម៉ូ​ដែល​ថ្មី​មួយ​ដែល​មាន​រាង​សិច​ស៊ី ជាមួយនឹង​ទ្វារ​បួន ប្រភេទ Coupe ក៏​បាន​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុមហ៊ុន Bentley នឹង​ត្រូវធ្វើ​យ៉ាង​ដើម្បី​សម្រេចចិត្ត​ឱ្យ​លឿន​ព្រោះតែ​គេ​គ្រោង​នឹង​ចេញ​លក់​រថយន្ត​អគ្គិសនី​ឱ្យ​បាន​មុន​ឆ្នាំ​២០២៥ ៕

ប្រភព ៖ Car Buzz

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ